មាន​ទំ​នាស់​​ក្នុង​​វង់​​ផឹក​ស៊ី បើក​រថ​យន្ត​​ចេញ​មក​ក្រៅ​​មិន​​ប្រ​យ័ត្ន ក្រ​ឡាប់​​ធ្លាក់​​ផ្លូវ​​របួស​ធ្ងន់​​ស្រាល ២​​នាក់​

​ខេត្តក្រចេះ៖បុរស​​ពីរ​​នាក់​​បន្ទាប់​ពី​​ផឹក​ស៊ី​​ស្រ​វឹងបាន​​បើក​រថ​យន្ត​​ម៉ាក​​កា​​មេ​​រី​ស្វិតព​ណ៌​​ខ្មៅពាក់​​ស្លាក​​លេខភ្នំ​ពេ​ញ2B-3941

​ខេត្តក្រចេះ ៖ បុរស​​ពីរ​​នាក់​​បន្ទាប់​ពី​​ផឹក​ស៊ី​​ស្រ​វឹង បាន​​បើក​រថ​យន្ត​​ម៉ាក​​កា​​មេ​​រី​ស្វិត ព​ណ៌​​ខ្មៅ ពាក់​​ស្លាក​​លេខ ភ្នំ​ពេ​ញ 2B-3941 ក្រ​​ឡាប់​ធ្លាក់​ផ្លូវ​​បណ្តា​ល​​ឲ្យ​​រង​រ​​បូស​ធ្ងន់​និង​​ស្រាល កាល​ពី​វេ​លា​​ម៉ោង​ ១០​យប់​​ថ្ងៃ​ទី​​០៦ខែតុលា ឆ្នាំ​២០១៣ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ ស្ថិត​ក្នុងភូមិ​គ្រញូង​សែន​ជ័យ ឃុំ​២​ធ្នូ ស្រុក​ស្នូល ខេត្តក្រចេះ​។​

 

​មុនពេល​កើតហេតុ គេ​ឃើញ​មនុស្ស​ប្រុស​មួយក្រុម  ផឹកស៊ី​នៅក្នុង​ហាង​មួយកន្លែង ក្បែរ​ផ្សា​រកា​បី ក្រោយមក​បុរស​ពីរ​នាក់ ដែល​នៅ​ស្ថិតក្នុង​ចំណោម អ្នកផឹកស៊ី​ទាំងនោះ​បាន​ទាស់​ពាក្យសំដី​គ្នា​។ បន្តិចក្រោយមក​បុរស​ពីរ​នាក់ បាន​ចាក​ចេញមកក្រៅ ហើយក៏​បើករថយន្ត​ចេញពី កន្លែង​ផឹកស៊ី​ក្នុង​គោលបំណង​ទៅកាន់​ផ្សារ​កែវ​សីមា​។

 

​នៅពេល​កំពុងតែ​បើកប​រ ស្រាប់តែ​រថយន្ត​រេ​ចង្កូត​ធ្លាក់​ពី​ផ្លូវ និង​បន្ត​ទៅបុក​ដុំថ្ម​មួយ​ដុំ​ធំ ដែល​នៅក្នុង​ប្រឡាយ​បណ្តាល​ឲ្យ​រថយន្ត​ផ្លោង និង​ខ្ទាត​មនុស្ស​ម្នាក់​ចេញពី​ក្នុង​រថយន្ត សន្លប់​ស្តូកស្តឹង​។ ជនរងគ្រោះ​ទាំងពីរ​នាក់ ដែល​ជូ​ប​គ្រោះថ្នាក់​ក្រឡាប់​រថយន្ត​នោះ ទី​រួមមាន​ឈ្មោះ សាំង អាយុ ៣៧​ឆ្នាំ និង​ឈ្មោះ សាក់ អាយុ ២៣​ឆ្នាំ មាន​ទីលំនៅ​ក្បែរ កន្លែងកើតហេតុ​៕

Wat 0911


Source from: watphnom-news.com

No comments:

Post a Comment