កូន​អ្នក​មាន​​​ស្ដុក​​ស្ដម្ភ​​​តែ​​​អន់​​​ចរិត បើក​រថ​យន្ត​​ទំ​នើប​​បុក​រះ​​ម៉ូ​តូ​​ពីរ​​គ្រឿង ហើយ​​បើក​​រត់​​ទៅ​បុក​​ឡាន​​កូរ៉េ រុញ​​ចូល​​ផ្ទះ​​អ្នក​ស្រុក​

​ខេត្ដ​សៀមរាប៖កូន​អ្នក​មាន​​ស្ដុក​ស្ដម្ភ​​ម្នាក់ស្ថិត​ក្នុង​​ស្ថាន​ភាព​​ស្រ​វឹង​​ជោក​ជាំត្រូវ​បាន​​សមត្ថ​កិច្ច​​ចាប់​​ដាក់​​ខ្នោះ​​ភ្លាមៗបន្ទាប់​ពី​​បើក​រថ​យន្ដ​​ស៊េរី​​​ទំ​នើបបុក​​ម៉ូតូ​​ពីរ​គ្រឿង​​បន្ត​បន្ទាប់​​គ្នាហើយ​​ព្យា​យាម​​បើក​​រត់​​

ខេត្ដ​សៀមរាប ៖ កូន​អ្នក​មាន​​ស្ដុក​ស្ដម្ភ​​ម្នាក់ ស្ថិត​ក្នុង​​ស្ថាន​ភាព​​ស្រ​វឹង​​ជោក​ជាំ ត្រូវ​បាន​​សមត្ថ​កិច្ច​​ចាប់​​ដាក់​​ខ្នោះ​​ភ្លាមៗ បន្ទាប់​ពី​​បើក​រថ​យន្ដ​​ស៊េរី​​​ទំ​នើប បុក​​ម៉ូតូ​​ពីរ​គ្រឿង​​បន្ត​បន្ទាប់​​គ្នា ហើយ​​ព្យា​យាម​​បើក​​រត់​​ ​ជ្រុល​​ទៅ​បុក​​រថ​យន្ត​​មួយគ្រឿង​ទៀត ពេញទំហឹង​រួច​រុញ​ចូល​ផ្ទះ​អ្នកស្រុក ទៅមុខ​លែងរួច កាលពី​វេលា​ម៉ោងជាង ៩​យប់ ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៣ ស្ថិតនៅ​ចំណុច​ផ្លូវ​ក្រវាត់ក្រុង  កែង​ផ្លូវ​ភូមិ​ជន្លង់ ក្នុងភូមិ​ខ្នារ​ថ្មី សង្កាត់​ជ្រាវ ក្រុង​សៀមរាប ប៉ុន្ដែ​មិន​បណ្ដាល​ឲ្យ គ្រោះថ្នាក់​ដល់​មនុស្ស​ធ្ងន់ធ្ងរ​ទេ​។​

 

​នៅវេលា​ម៉ោង​ខាងលើ ពួកគេ​ឃើញ​រថយន្ដ​ម៉ាក CRV ស៊េ រី​២០០៣ បាន​បើក​យ៉ាង​លឿន គេច​ពី​ការ​តាម​ចាប់​របស់​សមត្ថកិច្ច ខណៈ​ទៅដល់​កន្លែងកើតហេតុ ជនបង្ក​បាន​ទាញ​ចង្កូត​ទៅខាង​ឆ្វេង ក៏​ជ្រុល​ទៅបុក​ឡាន​កូរ៉េ​មួយគ្រឿង​ទៀត កំពុងបើក​បញ្ច្រាសទិស​គ្នា ។ អ្នកបើករថយន្ដ​ទំនើប​នេះ បាន​បើក​បុក​ម៉ូតូ​ពីរ​គ្រឿង​បន្ដបន្ទាប់​គ្នា គឺ​បុក​នៅ​ខាងលិច​ដងស្ទឹង​សៀមរាប ក្បែរ​ព្រះរាជដំណាក់​មួយគ្រឿង និង​បើក​រត់​មក​កៀរ​ម៉ូតូ​មួយគ្រឿង​ទៀត កែង​ផ្លូវ​ភូមិ​ជន្លង់ ក្នុង​សង្កាត់​សាលា​កំរើក  ហើយ​បន្ត​បើក​រត់​។​

 

​ជនបង្ក​ស្រវឹងស្រា​ជោកជាំ ថែមទាំង​ក្អួត​ដាក់​រថយន្ត និង​បាន​តដៃ​ជាមួយ​សមត្ថកិច្ច ហើយ​ជនបង្ក​ទំនងជា​កូនអ្នកមាន​ស្ដុកស្ដម្ភ តែ​អន់​ចរិត​បាន​ព្យាយាម រត់​ទាំង​ដៃ​ជាប់​ខ្នោះ​និង​ធ្វើ​ឫក​ក្អេងក្អាង ។ អ្នកបង្ក​គ្រោះថ្នាក់​ចរាចរណ៍ បើកបរ​រថយន្ដ​ម៉ាក CRV ស៊េរី​២០០៣ ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ 2A-1712 មិនទាន់​ស្គាល់ឈ្មោះ មាន​ទីលំនៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។  ដោយឡែក​រថយន្ដ​មួយគ្រឿង​ទៀត ម៉ាក​កូរ៉េ​ចំណុះ ៣​តោន ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 3B-6268 អ្នក បើកបរ​ឈ្មោះ ឡុង ចន្ថា អាយុ ៣៨​ឆ្នាំ នៅ​ភូមិ​តាវៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ព្រួ​ឡាន​របួសស្រាល​៕

Wat 09111 Wat 09112


Source from: watphnom-news.com

No comments:

Post a Comment