អាជីវករ​តូចតាច​នាំ​ទំនិញ​តាម​ច្រក​ព្រែក​ចាក​រអ៊ូរ​រទាំ​នឹង​រឿង​គយ​តម្រូវ​ឲ្យ​បង់លុយ​ក្រៅ​ប្រព័ន្ធ​ច្រើន​ហួសហេតុ​

​ក្រុម​អាជីវករ​តូចតាច​ដែល​នាំ​ទំនិញ​ចេញចូល​តាម​ច្រក​ព្រែក​ចាក​ ស្រុក​កំពង់ត្រាច​ ខេត្តកំពត​ ជាប់​នឹង​ព្រំប្រទល់​ប្រទេស​វៀតណាម​នោះ​ បាន​ត្អូញត្អែរ​ រអ៊ូរ​រទាំ​ទៅ​នឹង​អំពើ​កោសរូស​យក​លុយ​ក្រៅ​ប្រព័ន្ធ​ច្រើន​ហួសហេតុ​ពី​សំណាក់​មន្ត្រី​គយ​ប្រចាំការ​នៅ​ច្រក​នោះ​ ។​

​អាជីវករ​តូចតាច​ទាំងនោះ​បាន​រៀបរាប់​ឲ្យ​ដឹង​ថា​ ទោះបី​ទំនិញ​មួយ​ចំនួន​ត្រូវ​បាន​បង់ពន្ធ​ត្រឹម​ត្រួ​វ​រួច​ហើយ​ក៏​ដោយ​ ក៏​លោក​ តន​ ចាន់​ធី​ ជា​មេ​គយ​ប៉ុស្តិ៍​ព្រែក​ចាក​កោសរូស​តម្រូវ​ឲ្យ​បង់លុយ​ក្រៅ​ប្រព័ន្ធ​ជា​ប្រចាំ​ថ្ងៃ​ច្រើន​ជាង​អត្រា​បង់​ពន្ធគយ​ស្របច្បាប់​ទៅ​ទៀត​ រួម​មាន​ជា​អាទិ៍​ ៖​ -​ទំនិញ​ដឹក​តាម​រ៉ឺ​ម៉ក​ម៉ូតូ​ត្រូវ​បង់​ចំនួន​១០​ម៉ឺន​រៀល​ក្នុង​មួយ​ជើង​ និង​មួយ​រ៉ឺ​ម៉ក​ ។​ -​រថយន្ត​កូរ៉េ​ធុន​តូច​ត្រូវ​បង់​ចំនួន​៣០​ម៉ឺន​រៀល​ ក្នុង​មួយ​ជើង​និង​មួយ​គ្រឿង​ ។​ -​រថយន្ត​ធុន​ធំ​ត្រូវ​បង់​ចំនួន​១​លាន​រៀល​ក្នុង​មួយ​ជើង​ និង​មួយ​គ្រឿង​"​ដោយ​មិន​ទាន់​គិតដល់​ការ​បង់ប្រាក់​ប្រចាំខែ​ផង​"​ ។​

​ក្រុម​អាជីវករ​តូចតាច​ដែល​កំពុង​រង​គ្រោះ​ព្រោះ​មេ​គយ​ប៉ុស្តិ៍​ព្រែក​ចាក​នោះ​ បាន​ឲ្យ​ដឹង​ដែរ​ថា​ បើ​មិន​ព្រម​បង់លុយ​ឲ្យ​គយ​តាម​ការ​កំណត់​ទេ​ គឺ​លោក​មេ​គយ​ តន​ ចាន់​ធី​ បង្ខិតបង្ខំ​ឲ្យ​ពួក​គាត់​ផ្តិត​មេដៃ​លើ​កំណត់ហេតុ​ចុះ​កិច្ចសន្យា​ថា​ ឈប់​រកស៊ី​ដឹក​ទំនិញ​តាម​ច្រក​ព្រែក​ចាក​នេះ​ទៀត​ ។​

​សូម​មេ​គយ​ថ្នាក់លើ​ មេត្តា​ត្រួតពិនិត្យ​មើល​និង​មាន​វិធានការ​ទៅ​លើ​មេ​គយ​ប៉ុស្តិ៍​ព្រែក​ចាក​ឈ្មោះ​ តន​ ចាន់​ធី​ នេះ​ផង​ ដើម្បី​កុំ​ឲ្យ​ក្រុម​អាជីវករ​រកស៊ី​តូចតាច​ដឹក​ទំនិញ​តាម​ច្រក​នេះ​នាំ​គ្នា​រអ៊ូរ​រទាំ​ខ្លាំង​ពេក​ ៕​

Pen-Siman-1


Source from: www.dtn7.com

No comments:

Post a Comment