
រាជធានីភ្នំពេញ ៖ រថយន្តធុនធំម៉ាក FUSO ដឹកទំនិញពីប្រទេសវៀតណាម ផ្ទុកលើសទម្ងន់ទៅមុខលែងរួច ហើយបានផ្អៀងក្រឡាប់ បះជើងច្រង៉ាង ចាក់ទំនិញចោលពេញផ្លូវ ប៉ះជាមួយបង្គោល ខ្សែភ្លើងទ្រេតមួយដើម បណ្តាលឲ្យបុរស២ នាក់ រងរបួសធ្ងន់ស្រាល កាលពីវេលាម៉ោង ១២យប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌមានជ័យ។
មុនពេលកើតហេតុ គេបានឃើញរថយន្ត FUSO ពណ៌សលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3A-3160 ជិះដោយបុរស ៣នាក់ តាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅចូលមក រាជធានីភ្នំពេញ។ ខណៈដែលរថយន្ត មកដល់ចំណុចកើតហេតុ ដោយសាររថយន្តដឹកទំនិញធ្ងន់ និងលើសចំណុះ មកដល់ដីផុង ហើយព្យាយាមបួងចង្កូត ធ្វើឲ្យរថយន្តផ្អៀងមួយចំហៀង ហើយក្រឡាប់ចាក់ទំនិញ ចូលក្នុងដីឡូត៍តែម្តង បណ្តាលឲ្យបុរស ២នាក់ រងរបួសធ្ងន់ស្រាល៕
Source from: watphnom-news.com
No comments:
Post a Comment