ទៅ​​ព្យា​បាល​​ជំ​ងឺ​​រហូត​​អស់​​លុយ​​ពី​​ខ្លួន ដាច់​ចិត្ត​​ច​ង​.​ក​​បញ្ចប់​ជី​វិត ទូក​​ឲ្យ​​កូន ៥​​នាក់​​នៅ​​កំ​ព្រា​

​ខេត្តបន្ទាយមានជ័យ៖ស្ត្រី​​វ័យ​​ចំ​ណាស់​​ម្នាក់ទំនង​ជា​​តូច​ចិត្ត​​នឹង​​​មាន​ជំ​ងឺ​ប្រ​ចាំ​កាយដែល​​ឈឺ​​រ៉ាំ​រ៉ៃ​​ព្យា​បាល​​មិន​ជាបាន​ស​ម្រេច​​ចិត្ត​​ចង​.​ក​​សម្លា​ប់​ខ្លួន

​ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​​វ័យ​​ចំ​ណាស់​​ម្នាក់ ទំនង​ជា​​តូច​ចិត្ត​​នឹង​​​ មាន​ជំ​ងឺ​ប្រ​ចាំ​កាយ ដែល​​ឈឺ​​រ៉ាំ​រ៉ៃ​​ព្យា​បាល​​មិន​ជា បាន​ស​ម្រេច​​ចិត្ត​​ចង​.​ក​ ​សម្លា​ប់​ខ្លួន នៅ​ក្នុង​​ផ្ទះ បង្ក​​ឲ្យ​​មាន​ការ​​ភ្ញាក់​ផ្អើល នៅ​វេលា​​ម៉ោង ១០​​និង​​១៥ នា​ទី​​ព្រឹក​​ថ្ងៃ​ទី​​២៨ខែវិច្ឆិកា ឆ្នាំ​២០១៣ ស្ថិតនៅ​ភូមិ​ថ្នល់​បត់ ឃុំ​ភ្នំ​តូច ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ​។​

​ស្ត្រី​រងគ្រោះ​មានឈ្មោះ ហុង ដា អាយុ ៤៧​ឆ្នាំ រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ហើយ​ប្តី​របស់​ស្ត្រី​រងគ្រោះ បាន​ឲ្យ​ដឹងថា ប្រពន្ធ​របស់គាត់​មាន​ជំងឺ ច្រើន​ឆ្នាំ​មកហើយ គ្មាន​លុយ​សម្រាប់​ព្យាបាល​ទៀត​ទេ​។ ប្រពន្ធ​គាត់​ធ្លាប់​ទៅ​សំរាក​ព្យាបាល រហូត​ទៅ​ប្រទេស​ថៃ អស់​លុយ​ជាច្រើន ដោយ​លក់​ដីស្រែ​ចំការ​អស់ ហើយ​ប្រហែលជា​ប្រពន្ធ​គាត់ អស់ជំនឿ​លើ​ខ្លួនឯង មួយណា​គ្មាន​លុយ សម្រាប់​ព្យាបាល​ជំងឺ ទើប​គាត់​ចង​.​ក សម្លាប់ខ្លួន​យ៉ាង​ដូច្នេះ នាំ​ឲ្យ​បុរស​ជា​ប្តី​ក្លាយជា​បុរស​ពោះម៉ាយ បន្ត​ចិញ្ចឹម​កូនប្រុស​ស្រី ៥ នាក់ ដែល​រស់នៅ​កំព្រាម្តាយ​។​

​លោក យ៉​ត សុផល អធិការ​ស្រុក​មង្គលបុរី បាន​ឲ្យ​ដឹងថា ក្រោយពី​បាន​ដំណឹង ពី​ប្រជាពលរដ្ឋ​ភ្លាម លោក​បាន​បញ្ជា ឲ្យ​កម្លាំង​នគរបាល​ប៉ុស្តិ៍ រដ្ឋបាល​ភ្នំ​តូច ចុះ​ស្រាវជ្រាវ និង​ធ្វើ​កោសល​វិច័យ​ភ្លាមៗ ដោយបាន​បញ្ជាក់ថា ស្ត្រី​រងគ្រោះ​ខាងលើ មិន​ពាក់ព័ន្ធ​រឿង​ឃាតកម្ម​នោះទេ គឺ​ពិតជា​បានធ្វើ​អត្តឃាត​ដោយ​ចង​.​ក ពិតប្រាកដ​មែន ។  បន្ទាប់ពី​ពិនិត្យ​រួច សមត្ថកិច្ច​បានប្រគល់ សាកសព​ស្ត្រី​រងគ្រោះ​ឲ្យ​ទៅ បងប្អូន​និង​គ្រួសារ យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​ខ្មែរ​៕ ដោយ ចិន្តា​

Wat 28117



Source from: watphnom-news.com

No comments:

Post a Comment