
ប្រទេសចិន ៖ ភាពកតញ្ញូបានធ្វើឲ្យទឹកភ្នែកបានហូរស្រក់ចុះកាត់តាមផែនផ្ទាល់ សូម្បីតែទេវតាក៏ទ្រាំមិនបានដែរ ។ អំណាចនៃភាពកតញ្ញូធ្វើឲ្យកក្រើនពេញបណ្តាញសង្គម និងសារព័ត៌មាន ។ បណ្តាញសង្គមមួយរបស់ប្រទេសចិនដែលមានឈ្មោះថា "ព័ត៌មានពណ៌ស្វាយ" ដែលបានបង្ហោះនូវព័ត៌មាននោះដែលមានផ្ទាំងក្មេងប្រុសម្នាក់ដែលបានថើបជីដូន បានទទួលអ្នកចូលចិត្តរហូតដល់ ១៦៩២៧០ ឯណោះ ហើយចែកចាយរហូតដល់ ៨៦១៤ គ្រាន់តែបង្ហោះតែប្រមាណតែ ២១ ម៉ោងប៉ុណ្ណោះ ។
រម្លឹករឿងរ៉ាវនៃខ្សែជីវិតរបស់ដូនចាស់ឈ្មោះ Xiao Ying អាយុ ៨៨ រស់នៅតំបន់ Zheijiang ជាស្ត្រីមេម៉ាយដែលប្តីបានស្លាប់កាលពី ៣០ ឆ្នាំមុនដោយសារជំងឺ ។ដូនចាស់បានបន្តខ្សែជីវិតយ៉ាងលំបាកលំបិន ក្រោយពីប្តីបានស្លាប់ ហើយកូនប្រុសស្រីបានបោះបង់ចោលទៀត ។ ២ ឆ្នាំមុនដូនចាស់រូបនេះបានដើររើសអេដចាយក្បែរធុងសំរាមមួយជិតមន្ទីរពេទ្យក្នុងតំបន់ ក៏ប្រទះឃើញទារកមួយដែលគេបោះបង់ចោលនៅក្បែរនោះ ។
ដោយមានចិត្តសន្ដោសប្រណីក៏បានរើសក្មេងនោះមកចិញ្ចឹម ព្រមទាំងមានការឧបត្ថម្ភពីអ្នកជិតខាងផង ។ មិនបានប៉ុន្មាននៅផងដូនចាស់រូបនេះបានធ្លាក់ខ្លួនឈឺ ហើយដួលសន្លប់ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ដូនចាស់នោះបានដេកសន្លប់ស្តូកស្តឹងអស់រយៈពេល ៣០ ថ្ងៃ ។
តែអ្វីដែលអស្ចារ្យនោះ នៅពេលដែលទារកដែលដូនចាស់បីបាច់ចិញ្ចឹមនោះបានថើបទាំងស្រក់ទឹកភ្នែកបានធ្វើដូនចាស់កម្រើកដៃ និងបើកភ្នែកសារជាថ្មី ។ ពេលនោះអ្នកជិតខាងដែលរស់នៅក្នុងភូមិផងរបងជាមួយ បានត្រេកអរហើយលាន់មាត់ថា “អភិនីហារពិតជាមាន” ។
ព័ត៌មានលម្អិតលោកអ្នកអាចស្វែងរកក្នុងគេហទំព័រ Digital Times៕
Source from: watphnom-news.com
No comments:
Post a Comment