លោក សំ សុ​ជា ប៉ូ​លី​ស​សេដ្ឋ​កិច្ច​​​​​​ក្រ​សួង​ម​ហា​ផ្ទៃ បង់​ថ្លៃ​​ប៉ុស្តិ៍​​ប៉ុ​ន្មាន ទើប​​មាន​​សិទ្ធិ​យក​​ផ្លូវ​ជាតិ​​លេខ២១​​B ធ្វើ​​អា​ជីវ​កម្ម​​ប្រ​មូល​​លុយ​​ច្រក​​ហោ​ប៉ៅ​

​ខេត្តកណ្តាល៖ប្រ​ជា​ពល​រដ្ឋ​​និង​​ក្រុម​​ឈ្មួញ​​រក​ស៊ី​​ដឹក​ជញ្ជូន​​ទំ​និញតាម​ផ្លូវ​​ជាតិ​​លេខ​​២១​​Bបាន​​សំ​ដែង​​ភាព​​ក្តៅ​ក្រ​ហាយចំ​ពោះ​​លោកសំ

​ខេត្តកណ្តាល ៖ ប្រ​ជា​ពល​រដ្ឋ​​និង​​ក្រុម​​ឈ្មួញ ​​រក​ស៊ី​​ដឹក​ជញ្ជូន​​ទំ​និញ តាម​ផ្លូវ​​ជាតិ​​លេខ​​២១​​B បាន​​សំ​ដែង​​ភាព​​ក្តៅ​ក្រ​ហាយ ចំ​ពោះ​​លោក សំ សុ​ជា ជា​មន្ត្រី​ប៉ូ​លី​​ស​​សេដ្ឋ​កិច្ច ក្រ​សួង​ម​ហា​ផ្ទៃ ដែល​​បាន​​​យក​​​លិ​ខិត​​​បេ​ស​ក​កម្ម រប​ស់​​អគ្គ​ស្នង​ការ​​ន​គ​រ​បាល​​ជាតិទៅ​ធ្វើ​អាជីវកម្ម ចេញ​ចល័ត​ដាក់​ប៉ុស្តិ៍​ជជុះ តាមផ្លូវ​ជាតិ​លេខ​២១​B យ៉ាង​អនាធិបតេយ្យ ហើយ​គាបសង្កត់​ប្រជាពលរដ្ឋ អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ​បន្តិចបន្តួច រួមទាំង​កសិផល​ផងដែរ ដោយ​គ្មាន​ការយោគយល់​អ្វី​ឡើយ​។​

 

​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ពួកគាត់​បាន​ដឹកជញ្ជូន កសិផល​យកទៅលក់ នៅ​ប្រទេស​វៀតណាម ឬក៏​ដឹកទំនិញ​ផ្សេងៗ មកពី​ប្រទេស​វៀតណាម តាម​ច្រក​ជ្រៃ​ធំ យកមក​លក់​នៅ​ភ្នំពេញ មិនដែល​គេចផុត​ពី​ប៉​ស្តិ៍​ជជុះ ​របស់លោក សំ សុជា នោះទេ​។ មានការ​រំលឹក​ផងដែរ​ថា មន្ត្រីប៉ូលិស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ​របស់លោក សំ សុជា បាន​ចុះមក​ដាក់​ប៉ុស្តិ៍​ជជុះ តាមផ្លូវ​ជាតិ​លេខ​២១​B ច្រើន​ឆ្នាំ​មកហើយ តែងតែ​រំខាន​ការរកស៊ី ដឹកទំនិញ​របស់​ប្រជាពលរដ្ឋ និង​ឈ្មួញ​តូចតាច មិនដឹង​ជា​ពួកគេ​រត់ការ ទិញ​ប៉ុស្តិ៍ អស់​ប៉ុន្មាន​នោះទេ ក្នុង​មួយខែៗ

 

​ការរកស៊ី​ដឹកជញ្ជូន​ទំនិញ ទាំង​ស្របច្បាប់​និង​ខុសច្បាប់ ត្រូវតែ​ចូល​បង់លុយ ឲ្យ​លោក សំ សុជា តាម​ការទាមទារ ទើប​អាច​ដឹកជញ្ជូន​ទំនិញ ឬ​កសិផល​ឆ្លងកាត់ តាមផ្លូវ​ជាតិ​លេខ ២១​B ទៅកាន់​ច្រកព្រំដែន​ជ្រៃ​ធំ បាន​ដោយ​រលូន ។ តាម​ធម្មតា​លោក សំ សុជា បានកំណត់​ឲ្យ ប្រជាពលរដ្ឋ​រកស៊ី​ដឹកជញ្ជូន ទំនិញ​មានដូចជា ត្រី ពង​ទា បន្លែ អីវ៉ាន់​ចាប់ហួយ ពោត សណ្តែក ល្ង​… ត្រូវតែ​ចូល​បង់លុយ​ចាប់ពី ១៥​ទៅ​២០ ម៉ឺន​រៀល ដោយ​គិត​តាម​រថយន្ត​តូច​ឬ​ធំ គ្មាន​នរណា​ហ៊ាន​បើក​ហួស ឬ​ភ្លេច​ចូល​បង់លុយ​នោះទេ ។

ចំណែក​រកស៊ី​ដឹកជញ្ជូន ទំនិញគេចពន្ធ ដូចជា​ថ្នាំពុល តាម​ម៉ូតូ​ឬ​រថយន្ត​តូចៗ​នោះ ក៏ត្រូវ​ចូល​បង់លុយ​ឲ្យ​លោក សំ សុជា ជាប្រចាំ​ខែ​ដោយ​កំណត់ ក្នុង​មួយខែ​ចាប់ពី ២០០ ដុល្លារ​ទៅ ៣០០ ដុល្លារ ទើប​អាច​រកស៊ី​បាន​។ បើ​មិន​បង់លុយ​ទៅតាម ការទាមទារ​នោះទេ គឺ​លោក សំ សុជា នឹង​បើករថយន្ត​ប្រដេញ តាម​ចាប់​ដល់ផ្ទះ យកមក​ផាកពិន័យ រាប់ពាន់​ដុល្លារ ហើយក៏​ដោះលែង​ស្ងាត់ៗ​ទៅវិញ ដែល​រូបភាព​នេះ គេ​ដឹងថា លោក សំ សុជា ដើរតួ​ជា​នគរបាល​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ​ផង និង​ជា​តុលាការ​ផង គ្មាន​ក្រែង​ញញើត ពី​ច្បាប់ទម្លាប់​អ្វី​ទេ​។​

មានការ​កត់សម្គាល់ថា ជា​រៀងរាល់ថ្ងៃ​យប់ មាន​រថយន្ត​កាមរី​ឆ្លាម ពណ៌​កណ្តុរ​ប្រមេះ ពាក់​ស្លាក​លេខ ន​.​ប បិទ​កញ្ចក់​ខ្មៅ​ដែល​គេ​ស្គាល់ថា ជា​របស់លោក សំ សុជា បើក​ចល័ត​តាមផ្លូវ​លេខ​២១​B ជាប់​ជាប្រចាំ ដើម្បី​តាម​ប្រមាញ់ រថយន្ត​ដឹកជញ្ជូន​ទំនិញ ទាំង​ស្របច្បាប់​និង​មិន​ស្របច្បាប់ ដើម្បី​តាម​ប្រដេញ​ឲ្យ​ចូល​បង់លុយ​។ សកម្មភាព​របស់លោក សំ សុជា បែបនេះ​គឺ​ផ្ទុយ​ពីបទ​បញ្ជា របស់​ប្រមុខ​រដ្ឋាភិបាល​ដែល​បាន​ហាមឃាត់​ដាច់ខាត មិន​ឲ្យ​មាន​ប៉ុស្តិ៍​ជជុះ​តាមផ្លូវ រំខាន​ដល់​ការរកស៊ី ដឹកជញ្ជូន​ទំនិញ​របស់​ប្រជាពលរដ្ឋ​។​

ពាក់ព័ន្ធ​នឹង​ការរិះគន់​ដែលថា លោក សំ សុជា ជា​មន្ត្រីប៉ូលិស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ចេញ​ចល័ត​ដាក់​ប៉ុស្តិ៍​ជជុះ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២១​B កោសរូស​ទារលុយ​ពី​ប្រជាពលរដ្ឋ ដែល​រកស៊ី​ដឹកជញ្ជូន​ទំនិញ ដូចខាងលើ​នេះ វត្តភ្នំ ព្យាយាម​សុំ​ការបំភ្លឺ​ពី​លោក សំ សុជា ផងដែរ ក៏ប៉ុន្តែ​ពុំមាន​ប្រភព​ទាក់ទង​បានឡើយ​។ យ៉ាងណាក៏ដោយ​គេ​យល់ថា លោក សំ សុជា បាន​បង់លុយ​ជូន​លោក ហែម មុន្នី ដែលជា​មេប៉ូលីស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ប្រចាំខេត្ត​កណ្តាល តាមរយៈ​ការទិញ​ប៉ុស្តិ៍ ច្រើនសន្ធឹក​សន្ធាប់​ហើយ​មើលទៅ ទើប​លោក សំ សុជា មិន​ក្រែង​ញញើត​អ្វី​ទាំងអស់​៕ ដោយ ព្រះ​ច័ន្ទ​

Wat 201143


Source from: watphnom-news.com

No comments:

Post a Comment