និស្សិត​​ដ៏​​ស្រស់​ស្អាត ស្លៀក​ពាក់​​សិច​​ស៊ី ​ជា​​អ្នក​ប​ម្រើ​​សេ​វា​​កំ​ដរ​​ភ្ញៀវ ក្នុង​​ហាង​​អ៊ិន​​ធឺ​​ណិ​ត​

​ប្រទេស​ចិន៖ហាងអ៊ិន​​ធឺ​​ណិ​តដ៏​​ធំ​​មួយ​ក​ន្លែងដែល​មាន​​កុំ​ព្យូ​ទ័ររាប់​រយ​​គ្រឿងនៅ​​ប្រ​ទេស​​ចិន

​ប្រទេស​ចិន ៖ ហាង អ៊ិន​​ធឺ​​ណិ​ត ដ៏​​ធំ​​មួយ​ក​ន្លែង ដែល​មាន​​កុំ​ព្យូ​ទ័រ រាប់​រយ​​គ្រឿង នៅ​​ប្រ​ទេស​​ចិន បាន​​បង្កើ​ត​​កម្ម​វិធី​​ពិ​សេស ដើ​ម្បី​​ទាក់​ទាញ អា​រម្មណ៍​​អ​តិ​ថិ​ជន តាម​រយៈ​​ការ​ជួល​​នារី ប​ម្រើ​​សេវា​កម្ម ឲ្យ​​ស្លៀក​ពាក់​​សិច​​ស៊ី ស្រស់​ស្អាត​​ជា​ច្រើន​​ រង​ចាំ​​អង្គុយ​កំដរ​ភ្ញៀវ​ពេល​ចូល ទៅលេង​ហ្គេម បើទោះបីជា​តម្លៃ​ថ្លៃ​បន្តិច​ក៏ដោយ មាន​ភ្ញៀវ​ចូល​យ៉ាងច្រើន រក​កន្លែង​អង្គុយ​គ្មានទេ​។

ម្ចាស់​ហាង អ៊ិន​ធឺ​ណិ​ត បាន​ឲ្យ​ដឹងថា ហាង​របស់គាត់ មាន​ភ្ញៀវ​ជាច្រើន​ចូល​លេង​ហ្គេម ហើយ​ពួកគេ​ម្នាក់ៗ មកលេង​ហ្គេម​មិន​ក្រោម​ពី ៣ ម៉ោង​នោះទេ ទោះបីជា​ហាង​នោះ ថ្លៃ​ជាង​ហាង អ៊ិន​ធឺ​ណិ​ត ដទៃ​ក៏ដោយ​។ បើ​និយាយ​អំពី​ពេល​រសៀល ចាប់ពី​ម៉ោង ២​ទៅ​៣ វិញ មាន​ភ្ញៀវ​ច្រើនណាស់ ដែល​ចូល​លេង​ហ្គេម ហើយ​ពេលខ្លះ​រកតែ​កុំព្យូទ័រ ឲ្យ​ភ្ញៀវ​លេង​សឹង​មិនបាន​ផង​។

 

​ចំពោះ​បុគ្គលិក​ដែល​បម្រើ​សេវាកម្ម នៅ​ទីនោះ ភាគច្រើន​ជា​និស្សិត មហាវិទ្យាល័យ ដែល​ពួកនាង​ទំនេរ​ពី​ការសិក្សា រួច​ឆ្លៀតពេល​រកប្រាក់ ដើម្បី​ផ្គត់ផ្គង់​ខ្លួនឯង ប៉ុន្តែ​គេ​ចម្រាញ់​ជ្រើស​រើសយក តែ​ស្រី​ស្អាត ហើយ​យល់ព្រម​ស្លៀកពាក់ សិច​ស៊ី​អង្គុយ​កំដរ​ភ្លៀវ លេង​ហ្គេម​។ ភ្ញៀវ​ទាំងអស់​ដែល​ចូល​លេង​ហ្គេម តែងតែ​ជ្រើសរើស កន្លែង​លេង​ដោយ​ខ្លួនឯង​។​

កន្លែង​លេង​ហ្គេម​ទាំងអស់ សុទ្ធតែ​មានតម្លៃ​ផ្សេងៗ​គ្នា ទៅតាម​អ្នក​អង្គុយ​កំដរ ដែល​ស្អាត​ខ្លាំង ឬ​ស្អាត​ល្មមៗ ហើយ​ភាគច្រើន​ភ្ញៀវ​មាន អ្នក​កំដរ​ពិសេស​របស់​ពួកគេ ដែល​តែងតែ​ណាត់​ទុក ឬ​កក់​ជាមុន​ផងដែរ​។ យ៉ាងណាក៏ដោយ កន្លែង​កម្សាន្ត​លំហែកាយ ដែលមាន​លក្ខណៈ ពិសេស​បែបនេះ មិនទាន់មាន​នៅក្នុង ប្រទេស​កម្ពុជា​នៅឡើយ​ទេ​៕

Wat 21111 Wat 21112 Wat 21113


Source from: watphnom-news.com

No comments:

Post a Comment