
បច្ចេកវិទ្យាសម្រាប់រថយន្តកាន់តែទំនើបណាស់នាសម័យបច្ចុប្បន្ន។ មនុស្សបានកែច្នៃរថយន្តដោយមិនគ្រាន់តែអាចប្រើបានជាមួយ ហ្គាស ជាមួយអគ្គិសនី និងជាមួយបន្ទះ solar បានប៉ុណ្ណោះទេ តែថែមទាំងបានរិះរកគំនិតច្នៃប្រឌិតថ្មីៗបន្តទៀត។ ជាក់ស្ដែង Nissan បានអភិវឌ្ឍរថយន្តដែលចេះបើកដោយខ្លួនឯង ហើយឈានដល់ដំណាក់កាលធ្វើតេស្តនៅលើផ្លូវ Highways ប្រទេសជប៉ុន។
អត្ថបទ៖ មើលរថយន្តNissan Pathfinder 2013 បន្តិចមើល !
បច្ចុប្បន្នឃើញមានក្រុមហ៊ុនរថយន្តធំៗមួយចំនួនសុទ្ធតែកំពុងយកចិត្តទុកដាក់អភិវឌ្ឍរថយន្តរបស់ខ្លួនបំពាក់ប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិ ដូចជា BMW, Google និងជាច្រើនទៀត។ ចំណែកពេលនេះក្រុមហ៊ុនរថយន្តជប៉ុន Nissan ក៏ចូលខ្លួនផលិត និងឈានដល់ដំណាក់កាលធ្វើតេស្តលើផ្លូវ highways ប្រទេសជប៉ុនហើយដែរ។
អត្ថបទ៖ រថយន្តប្រើថាមពលអគ្គិសនីប្លែកៗលើលោកទាំង១៥តាំងពីឆ្នាំ១៨០០
ក្រុមហ៊ុនសម្រេចយករថយន្ត Nissan Leaf មកបំពាក់ប្រព័ន្ធបើកបរស្វ័យប្រវត្តិ ហើយការធ្វើតេស្តលើកដំបូងនៅតាមដងផ្លូវសាធារណក្នុងប្រទេសជប៉ុន ឃើញថាទទួលបានលទ្ធផលល្អ គឺអាចបើកដោយខ្លួនឯង ដោយពុំចាំបាច់មានអ្នកបញ្ជាឡើយ។ ក្រុមហ៊ុនរថយន្តជប៉ុនដ៏ល្បីឈ្មោះមួយនេះ មានគម្រោងចេញលក់រថយន្តបើកដោយខ្លួនឯង self driving car នៅឆ្នាំ ២០២០ ចំណែកក្រុមហ៊ុនរថយន្តដទៃទៀតក៏នៅក្នុងពេលប្រហែលគ្នាដែរ៕ ចង់ដឹងរថយន្តរបស់ Nissan បើកបរដោយខ្លួនឯងបានយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖
អត្ថបទពាក់ព័ន្ធ៖ ចុម…Nissan ចេញរថយន្តបើកដោយខ្លួនឯងឆ្នាំ២០២០
ប្រែសម្រួល៖ ឈុន ហួរ
ប្រភព & រូបភាព៖ geeky-gadgets