ជិះ​ម៉ូតូ​បុក​ជាមួយ​ឡាន​ដឹក​ត្រី​ប្រកាច់​ស្លាប់ ៣​នាក់​ក្នុង​ថ្លុកឈាម និង​របួសធ្ងន់ ២​នាក់​

ជិះ​ម៉ូតូ​បុក​ជាមួយ​ឡាន​ដឹក​ត្រី​ប្រកាច់​ស្លាប់ ៣​នាក់​ក្នុង​ថ្លុកឈាម និង​របួសធ្ងន់ ២​នាក់​

​ខេត្ដ​កណ្ដាល៖យ៉ាង​ហោច​ណាស់​​បុរស៣​​នាក់​​បាន​​ស្លាប់​​ភ្លាម​ៗនិង២​​នាក់​​ទៀត​​រង​របួស​​ធ្ងន់ប​ន្ទាប់​ពី​​បាន​បើក​​ម៉ូតូ​​មួយ​គ្រឿង​​ជិះ​​គ្នា៥​​នាក់

​ខេត្ដ​កណ្ដាល ៖ យ៉ាង​ហោច​ណាស់​​បុរស ៣​​នាក់​​បាន​​ស្លាប់​​ភ្លាម​ៗ និង ២​​នាក់​​ទៀត​​រង​របួស​​ធ្ងន់ ប​ន្ទាប់​ពី​​បាន​បើក​​ម៉ូតូ​​មួយ​គ្រឿង​​ជិះ​​គ្នា ៥​​នាក់ ទៅ​​បុក​​ជា​មួយ រថ​យន្ដ​​ម៉ាក​​ហ៊ី​យ៉ាន់​ដាយ​​ដឹ​ក​​ត្រី ដែល​​បើក​ច្រាស​ទិស​​គ្នា នៅ​លើ​​ផ្លូវ​ជាតិ​លេខ​​២កាលពី​វេលា​ម៉ោង ៧​និង​១០ នាទី​យប់ ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៣ ចន្លោះ​គីឡូម៉ែត្រ​លេខ ២៩-៣០ ស្ថិតក្នុង​ភូមិ​បឹង​ខ្យា​ង ឃុំ​បឹង​ខ្យា​ង ស្រុក​កណ្ដាលស្ទឹង ។​

​ជនរងគ្រោះ ៣​នាក់​ដែល​បាត់បង់​ជីវិត រួមមាន​ទី​១-​ឈ្មោះ ឡា​ច សុខ​ឡេង ភេទ​ប្រុស អាយុ ២០​ឆ្នាំ មាន​ស្រុកកំណើត នៅ​ភូមិ​កងមាស ឃុំ​កង​តា​ណឹ​ង ស្រុក ឲ​កងមាស ខេត្ដ​កំពង់ចាម ទី​២-​ឈ្មោះ រឿន រិទ្ធី ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ពត់​សរ ឃុំ​ពត់​សរ ស្រុក​បាទី ខេត្ដ​តាកែវ និង​ទី​៣-​ឈ្មោះ ផុន រ៉ា ភេទ​ប្រុស អាយុ ២២​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​អំពៅព្រៃ​២ ឃុំ​អំពៅព្រៃ ស្រុក​កណ្ដាលស្ទឹង ។

​ចំណែក​ជនរងគ្រោះ ដែល​រងរបួស​ធ្ងន់ ២​នាក់​នោះ ពុំទាន់​ស្គាល់ អត្ដ​សញ្ញាណ​នៅឡើយ​ទេ បច្ចុប្បន្នកំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ហៅ​ពេទ្យ លោកសង្ឃ​។ ជនរងគ្រោះ​ទាំង ៥​នាក់​ខាងលើ បាន​ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​យ៉ាម៉ាហា ពណ៌​ក្រហម ពាក់​ស្លាក លេខ​ភ្នំពេញ 2T-9213 បុក​ជាមួយ រថយន្ដ​ធុន​ធំ ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ តាកែវ 3A-1977 ដឹក​ត្រី​ពេញ​លើ​រថយន្ដ បើកបរ​ដោយ​បុរស​ម្នាក់ ដែល​បាន​រត់គេចខ្លួន ក្រោយពេល​កើតហេតុ​។​

​មុនពេល​កើតហេតុ ជនរងគ្រោះ ៥​នាក់​ជិះ​ម៉ូតូ​យ៉ោ​ង​លឿន តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ២ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​បើក​ដល់​ចំណុចកើតហេតុ ក៏​ជ្រុល​បុក​រថយន្ដ​ដឹក​ត្រី​មួយគ្រឿង ដែល​បើកបរ​ច្រាសទិស​គ្នា ដួល​ម៉ូតូ​បោក​ទៅលើ​ផ្លូវជាតិ​បណ្តាលឱ្យ​មនុស្ស ៣​នាក់​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ និង ២​នាក់​ទៀត​រងរបួស​ធ្ងន់​ធ្ង​រ ត្រូវបាន​រថយន្ដ សាមុយ​ដឹកយក​ទៅ សង្គ្រោះ​អាយុជីវិត នៅ​មន្ទីរពេទ្យ​លោកសង្ឃ​ភ្លាមៗ​៕

Wat 3012


Source from: watphnom-news.com

No comments:

Post a Comment