តារា​ហូលីវូដ​ដ៏​ល្បី Paul Walker ហៅ Brian​​​​ ក្នុងរឿង Fast Five ខ្លាំង​ខាង​ប្រណាំង​រថយន្ត បាន​ស្លាប់បាត់​បង់ជីវិត​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​

តារាភាពយន្ត​ហូលីវូដ ដ៏​ល្បីល្បាញ​មួយរូប​គឺ​លោក Paul Walker ឬ​ហៅថា Brian ដើរតួ​ក្នុង​សាច់រឿង​ពេញនិយម​បំផុត​ឈ្មោះ The Fast and the Furious និង​មាន​ជំនាញ​ខ្លាំង​ខាង​ប្រណាំង​រថយន្ត​នោះ បានទទួល​មរណភាព​ហើយ កាលពី​ថ្ងៃ​សៅរ៍ ទី​៣០​ខែវិច្ឆិកា ឆ្នាំ​២០១៣ វេលា​ម៉ោង​១៥ និង ៣០​នាទី​រសៀល «​ម៉ោង​នៅ​សហរដ្ឋអាមេរិក​» នៅលើ​ទឹកដី Valencia រដ្ឋ California សហរដ្ឋអាមេរិក ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​។​

​លោក Paul Walker អាយុ​៤០​ឆ្នាំ បាន​ជួប​នូវ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​សែន​រន្ធត់​នេះ ខណៈដែល​លោក​ធ្វើដំណើរ​ដោយ​រថយន្ត​ទំនើប​ម៉ាក Porsche ប្រភេទ Sport ជាមួយ​មិត្តភក្តិ​របស់គាត់​ម្នាក់ទៀត​ដែលជា​អ្នកបើកបរ​ក្នុង​ល្បឿ​ង​យ៉ាង​លឿន បាន​បុក​យ៉ាងខ្លាំង​ទៅនឹង​បង្គោល​ទូរលេខ​មួយ​បណ្តាល​ឲ្យ​ស្លាប់បាត់​បង់ជីវិត​ទាំង​២​នាក់ ធ្វើ​ឲ្យ​កូនស្រី​របស់លោក​ម្នាក់​អាយុ​១៥​ឆ្នាំ ក្លាយជា​ក្មេង​កំព្រា​ឪពុក​។​

​អ្នក​និយម​គាំទ្រ​ខ្សែភាពយន្ត​ហូលីវូដ​រឿង The Fast and the Furious បាន​សម្តែង​នូវ​ការសោកស្តាយ​ជា​ពន់ពេក​ចំពោះ​ការបាត់​បង់ជីវិត​រប​ស់​តារា​ដ៏​ល្បីឈ្មោះ​រូបនេះ​៕​

1378450_657186804315587_1482882173_n

article-2516303-19BF93FE00000578-655_964x680

article-2516303-19BF938300000578-301_964x704

 


Source from: www.dtn7.com

No comments:

Post a Comment