ក្មេង​ទំនើង ១៤​នាក់​មាន​ដំបង​និង​ដុំថ្ម រងចាំ​សងសឹក​គូ​ជម្លោះ ត្រូវ​សមត្ថកិច្ច​ឃាត់​​ខ្លួន​អប់រំ​

ក្មេង​ទំនើង ១៤​នាក់​មាន​ដំបង​និង​ដុំថ្ម រងចាំ​សងសឹក​គូ​ជម្លោះ ត្រូវ​សមត្ថកិច្ច​ឃាត់​​ខ្លួន​អប់រំ​

​ខេត្តបាត់ដំបង៖យ៉ាង​ហោច​ណាស់ក្មេង​​ទំ​នើង១៤​​នាក់ដែល​​ប្រ​មូល​​ផ្តុំ​គ្នាមាន​​ដំបង​​ដុំ​ថ្មអង្គុយ​​រង​ចាំ​​សង​សឹក

ខេត្តបាត់ដំបង ៖ យ៉ាង​ហោច​ណាស់ ក្មេង​​ទំ​នើង ១៤​​នាក់ ដែល​​ប្រ​មូល​​ផ្តុំ​គ្នា មាន​​ដំបង​​ដុំ​ថ្ម អង្គុយ​​រង​ចាំ​​សង​សឹក ជា​មួយ​​ក្រុម​​ប៊ី​​ប៊ី​​អ (BBR) ដែល​មាន​​គ្នា ១២​​នាក់ ធ្លាប់​បាន​​​យក​​កាំ​បិត ដេញ​​​កាប់​​​ពួក​​គេ កាល​ពី​​វេ​លា​​ម៉ោង ១១​​និង​​៣០ នា​ទី​​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៣ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន យកមក​អប់រំ​កាលពី​រសៀល​វេលា​ម៉ោង ៥​និង​៣០ នាទី​ថ្ងៃ​ដដែល នៅមុខ​សាកលវិទ្យាល័យ​បាត់ដំបង ស្ថិតក្នុង​ភូមិ​អូរ​ខ្ជាយ សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង​។​

​ក្មេង​ទំនើង​ដែល​សមត្ថកិច្ច​ឃាត់ យកមក​អប់រំ​មាន​ចំនួន ១៤​នាក់​រួមមាន ១-​ឈ្មោះ ថន បញ្ញា អាយុ ១៧​ឆ្នាំ ២-​ឈ្មោះ ជី សឹង្ហ​ហាក់ អាយុ ១៦​ឆ្នាំ ៣-​ឈ្មោះ ជឿ​ត រក្សា អាយុ ១៧​ឆ្នាំ ៤-​ឈ្មោះ ជ្រឿ​ន​វិសាល អាយុ ១៨​ឆ្នាំ ៥-​ឈ្មោះ កៅ សីហា អាយុ ១៥​ឆ្នាំ ទាំង ៥​នាក់​ជា​សិស្ស មាន​ទីលំនៅ​ក្នុង ភូមិ​ឃុំ​អន្លង់​វិល ស្រុក​សង្កែ​។ ទី​៦-​ឈ្មោះ ទន់ សុភា​រ៉ុង អាយុ ១៧​ឆ្នាំ ៧-​ឈ្មោះ រ័ត្ន សុភា អាយុ ១៧​ឆ្នាំ ៨-​ឈ្មោះ ហា ផានិត អាយុ ១៧​ឆ្នាំ ៩-​ឈ្មោះ អ៊ុយ បញ្ញា អាយុ ១៦​ឆ្នាំ ទាំង ៤​នាក់​ជា​សិស្ស រស់នៅ​ភូមិ​ច្រាប​វាល ឃុំ​អន្លង់​វិល ស្រុក​ក​សង្កែ​។

១០-​ឈ្មោះ ជុំ ជុង​អ៊ី អាយុ ១៦​ឆ្នាំ ជា​សិស្ស​មាន​ទីលំនៅ ក្នុងភូមិ​ដំបូក​ខ្ពស់ ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ​។  ១១-​ឈ្មោះ វ៉ាន មករា អាយុ ១៧​ឆ្នាំ ១២-​ឈ្មោះ ទន់ គឹម​ឡេង អាយុ ១៦​ឆ្នាំ ទាំង ២​នាក់​ជា​សិស្ស រស់នៅ​ភូមិ​ស្វាយ​ធំ ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ​។  ១៣-​ឈ្មោះ ហេង លី​ហួរ អាយុ ១៦​ឆ្នាំ ជា​សិស្ស​រស់នៅ ភូមិ​ដំណាក់​ហ្លួង សង្កាត់​វត្ត​គ ក្រុង​បាត់ដំបង និង​១៤-​ឈ្មោះ សឿង សិលា អាយុ ១៥​ឆ្នាំ​ជា​សិស្ស រស់នៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។ សមត្ថកិច្ច​បាន​ដកហូត ម៉ូតូ​ចំនួន ១១​គ្រឿង ដុំថ្ម​ចំនួន ៦​ដុំ​និង​ដំបង​ចំនួន ១​។​

​ក្រុមក្មេងស្ទាវ​ទាំង ១៤​នាក់​បាន​ប្រាប់​សមត្ថកិច្ច​ថា ពួកគេ​ស្គាល់គ្នា តាមរយៈ​ការជួបជុំ​តាមផ្លូវ ព្រោះ​រៀន​នៅ​សាលា​ផ្សេងគ្នា ហើយ​ការដែល​ប្រមូលផ្តុំ​គ្នា​នេះ ដោយសារ​កាលពី​វេលា​ម៉ោង ១១​និង​៣០ នាទី​ព្រឹក​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៣ មាន​ក្រុម​ប៊ី​ប៊ី​អ (BBR) ជិះ​ម៉ូតូ ៦​គ្រឿង​មាន​គ្នា ១២​នាក់ បាន​យក​កាំបិត​ដេញ​កាប់​ពួកខ្លួន ហេតុនេះហើយ​ទើប​នៅ​ម៉ោង ៥​រសៀល ពួកគេ​នាំគ្នា​មក​អង្គុយ រងចាំ​ក្រែង​ឃើញ​គូ​ជម្លោះ ចេញពី​វាល​យន្តហោះ ព្រួត​វាយ​សងសឹក​វិញ តែ​មិនទាន់បាន​វាយ​ផង ក៏ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែម្តង​។ យុវជន​ទំនើង​ចំនួន ១៤​នាក់ ត្រូវបាន​សមត្ថកិច្ច​អប់រំ និង​មាន​អាណាព្យាបាល​មក​ធានា ទើប​ឲ្យ​វិលត្រឡប់​ទៅផ្ទះ​វិញ​៕ ដោយ សុខ​ជា​

Wat 281218



Source from: watphnom-news.com

No comments:

Post a Comment