កុងតឺន័រ​ក្រុមហ៊ុន​តិច​ស្រ៊ុន បើក​បុក​ម៉ូតូ​កិន​បុរស​ម្នាក់ បែកក្បាល​ធ្លាយ​ខួរ​ហូរឈាម​ពេញ​ផ្លូវ​

កុងតឺន័រ​ក្រុមហ៊ុន​តិច​ស្រ៊ុន បើក​បុក​ម៉ូតូ​កិន​បុរស​ម្នាក់ បែកក្បាល​ធ្លាយ​ខួរ​ហូរឈាម​ពេញ​ផ្លូវ​

​ខេត្ត​ព្រះសីហនុ៖រថ​យន្ត​​កុង​តឺ​ន័រជា​​កម្ម​សិទ្ធិរបស់​​ក្រុម​ហ៊ុនតិច​​ស្រ៊ុនបាន​​បើក​​ចេញ​ពីកំ​ពង់​ផែ​​ស្វយ័​ត​​ថ្មី

​ខេត្ត​ព្រះសីហនុ ៖ រថ​យន្ត​​កុង​តឺ​ន័រ ជា​​កម្ម​សិទ្ធិ របស់​​ក្រុម​ហ៊ុន តិច​​ស្រ៊ុន បាន​​បើក​​ចេញ​ពី កំ​ពង់​ផែ​​ស្វយ័​ត​​ថ្មី ទៅ​បុក​​ម៉ូតូ​​ដួល ចូល​​ក្រោម​​កង់​ឡាន កិន​​បុរ​ស​​ម្នាក់​បែក​ក្បាល ធ្លាយ​​ខួរ​​ហូរ​ឈាម​​ពេញ​​ផ្លូវ ស្លាប់​​ភ្លាមៗ​​នៅ​​នឹង ក​ន្លែង​កើត​ហេតុ​និង​ម្នាក់ទៀត​បាន រងរបួស​ស្រាល កាលពី​ម៉ោងជាង ៩ យប់​ថ្ងៃទី​២៨ ធ្នូ​២០១៣ ក្នុងភូមិ​៣ សង្កាត់​៣ ក្រុងព្រះសីហនុ​។

​ជនរងគ្រោះ ដែល​បាន​ស្លាប់​មានឈ្មោះ ផាត់ សុខា​ម៉ូរា ហៅ​កុយ​អាយុ ២៤​ឆ្នាំ មុខរបរ​ទាហាន ជា​អ្នកបើក​ម៉ូតូ បច្ចុប្បន្ន​រស់នៅ​ភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ និង​យុវជន​ម្នាក់ទៀត ដែល​រងរបួស​ស្រាល ជា​អ្នករួមដំណើរ​ពីក្រោយ មិនទាន់​ស្គាល់​អត្តសញ្ញាណ នៅឡើយ​ទេ​។ ចំណែកឯ​តៃកុង បើកបរ​រថយន្ត​កុងតឺន័រ​វិញ មានឈ្មោះ ដេ​ត ក្រោយ​កើតហេតុ បាន​ចុះ​ពីលើ​រថយន្ត រត់គេចខ្លួន​បាត់ស្រមោល​។​

​ជនរងគ្រោះ​ទាំងពីរ​នាក់ បាន​ជិះ​ម៉ូតូ​ហ្វី​ណូ ពណ៌​ក្រហម​លាយ​ខ្មៅ ពាក់​ស្លាក​លេខ ព្រះសីហនុ ១B- ៦០៤៤ ធ្វើដំណើរ​ក្នុងទិសដៅ ពី​កើ​តទៅ​លិច លុះ​មកដល់​ចំណុច​ផ្លូវបំបែក ចុះទៅ​តំបន់​ទំនប់រលក  ស្រាប់​តែមាន​រថយន្ត កុងតឺន័រ​មួយគ្រឿង ពាក់​ស្លាក​លេខ បណ្តោះអាសន្ន ០៣៧៩ ដែលជា​កម្មសិទ្ធិ របស់​ក្រុមហ៊ុន តិច​ស្រ៊ុន បើក​ចេញពី​កំពង់ផែ​ស្វយ័ត ប៉ះ​នឹង​ម៉ូតូ​ជនរងគ្រោះ​ចំ​កង់​ក្រោយ ផ្នែក​ខាងឆ្វេង​នៃ​ក្បាល​រថយន្ត បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​តែម្តង​៕

Wat 29123 Wat 29124


Source from: watphnom-news.com

No comments:

Post a Comment