ប្រទះឃើញ​សព​ជនបរទេស ត្រូវ​ឃាតក​សម្លាប់​ចង​សណ្តូន​ដុំថ្ម ពន្លិច​ក្នុង​បឹង​យក្ស​ឡោម​

ប្រទះឃើញ​សព​ជនបរទេស ត្រូវ​ឃាតក​សម្លាប់​ចង​សណ្តូន​ដុំថ្ម ពន្លិច​ក្នុង​បឹង​យក្ស​ឡោម​

​ខេត្ដ​រតនគីរី៖សព​ជន​បរ​ទេស​​​ម្នាក់ស្លៀក​​​ខោ​ខ្លីត្រឹម​​ជ​ង្គង់ពាក់​អាវ​​យឺត​​ដៃ​​ខ្ល្លីនិង​​ពាក់​ទ្រ​នាប់​ជើង​​បា​​តាស​ម្បុរ​​ស

​ខេត្ដ​រតនគីរី ៖ សព​ជន​បរ​ទេស​​​ម្នាក់ ស្លៀក​​​ខោ​ខ្លី ត្រឹម​​ជ​ង្គង់ ពាក់​អាវ​​យឺត​​ដៃ​​ខ្ល្លី និង​​ពាក់​ទ្រ​នាប់​ជើង​​បា​​តា ស​ម្បុរ​​ស មាឌ​ធំ​​ក​ម្ពស់​ប្រ​ហែ​ល ១.៧៥ សង់​ទី​ម៉ែត្រ និង​​មាន​​អា​យុ​​ប្រ​ហែល​​ជាង​​ ៤០​​ឆ្នាំ មិន​ទាន់​​ស្គាល់​​អត្ត​ស​ញ្ញាណ ត្រូវ​បាន​​ប្រ​ទះ​ឃើញស្លាប់​អណ្ដែត​​ក្នុង​ទឹក​បឹង​យក្ស​ឡោម កាលពី​វេលា​ម៉ោង ១១ ព្រឹក​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៣ ដោយ​សមត្ថកិច្ច​ស​ន្និ​ដា្ឋ​ន​ថា ករណី​​នេះ អាចពាក់ព័ន្ធ​ទៅនឹង​អំពើ​ឃាតកម្ម ។ ​

ភ្ញៀវទេសចរ​ក្នុងស្រុក​មួយក្រុម ដែល​កំពុងធ្វើដំណើរ​ក​ម្សា​ន្ដ ជុំវិញ​បឹង​យក្ស​ឡោម​នៅ​ចំណុច ផែ​លេង​កម្សាន្ដ​ទី​៤ ស្រាប់តែ​ប្រទះ​ឃើញ សាកសព​ជនរងគ្រោះ អណ្ដែត​ក្រោម​មែកឈើ ជាប់​ព្រៃ​មាត់បឹង ទើប​នាំគ្នា​រាយការណ៍ ប្រាប់​សមត្ថកិច្ច ឲ្យ​ចុះមក​ត្រួតពិនិត្យ​តែម្តង​។ នៅ​មាត់ទឹក​បឹង ក្បែរ​សាកសព គេ​រកឃើញ សា​កាដូ មានទឹក​សុទ្ធ ៩​ដប ប៊ីដុង​ទឹក ៥​លីត្រ​ចំនួន​មួយ និង​មាន​ថ្នាំពេទ្យ មួយ​ថង់​តូច​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា សាកសព​ស្លៀក​ខោខ្លី ត្រឹម​ជង្គង់ ពណ៌​ខ្មៅ និង​ពាក់អាវ យឺត​ដៃខ្លី ពាក់​ទ្រនាប់​ជាប់ ហើយ​ក្រោយពី​ដាក់​ខ្សែ ចង​ទាញយក​សាកសព មក អែប​មាត់ច្រាំង គឺ​ខាង​មន្ទីរជំនាញ បាន​រកឃើញថា សាកសព​ត្រូវបាន​គេ​ចងភ្ជាប់ ជាមួយ​សា​កាដូ​ស្ពាយ ១​ទៀត​ដោយ​ខ្សែ​អង្រឹង នៅក្នុង​សា​កាដូ​មាន​ផ្ទុក ដោយ​ដុំថ្ម ចំនួន ១០​ដុំ​ទៀតផង ។​ ​

នៅក្នុង​សា​កាដូ ដែល​ឃាតក​ចង​ចង្កេះ​សាកសព ពន្លិច​ទៅក្នុង​ទឹក​បឹង​នោះ ក្រៅពី​មាន​ដុំថ្ម​១០ ដុំ សមត្ថកិច្ច​រកឃើញ មាន​ដែកកេះ​១ ប៊ិច ២​ដើម វែ​នតា​មួយ និង​កូនកាំបិត កៃ​១ និង​នៅក្នុង​ហោប៉ៅ​ខោ របស់​សាកសព មាន​ប្រាក់ ១៣៩ ដុល្លារ​ផងដែរ ។ មន្ដ្រីនគរបាល​ជំនាញ បាន​បញ្ជាក់ថា សាកសព​អាច​ស្លាប់ ក្នុង​អំពើ​ឃាតកម្ម​គិតទុក​ជាមុន ដែល​បច្ចុប្បន្ន​ត្រូវបាន​វេច​ខ្ចប់ រង់ចាំ​សាច់ញាតិ ឬ​ស្ថាន​ទូត​​​មក​ទទួលយក​៕

Wat 31121


Source from: watphnom-news.com

No comments:

Post a Comment