ស្ត្រី​ម៉េ​ម៉ា​យ​ដែល​រងគ្រោះ​ដោយ​អគ្គិភ័យ អំពាវនាវ​ដល់​សប្បុរ​សជន រក​ជំនួយ​សង់ផ្ទះ​

ស្ត្រី​ម៉េ​ម៉ា​យ​ដែល​រងគ្រោះ​ដោយ​អគ្គិភ័យ អំពាវនាវ​ដល់​សប្បុរ​សជន រក​ជំនួយ​សង់ផ្ទះ​

​ខេត្តបាត់ដំបង៖ស្ត្រី​​ម៉េ​​ម៉ា​យ​​ម្នាក់ដែល​​​រង​គ្រោះ​​​​ដោយ​​អគ្គិ​ភ័យកាល​ពី​​ព្រឹក​​ថ្ងៃ​ទី​​២៧ខែ​ធ្នូឆ្នាំ​​២០​១៣បាន​​អំ​ពាវនាវ​​ដល់

​ខេត្តបាត់ដំបង ៖ ស្ត្រី​​ម៉េ​​ម៉ា​យ​​ម្នាក់ ដែល​​​រង​គ្រោះ​​​​ដោយ​​អគ្គិ​ភ័យ កាល​ពី​​ព្រឹក​​ថ្ងៃ​ទី​​២៧ ខែ​ធ្នូ ឆ្នាំ​​២០​១៣ បាន​​អំ​ពាវនាវ​​ដល់ ស​ប្បុរ​ស​ជន​​រក​​ជំ​នួយ ស​ម្រាប់​​សាង​សង់​លំ​នៅ​ដ្ឋាន ជ្រក​កោន​​ឡើង​វិញ ព្រោះ​​បច្ចុ​ប្បន្ន​នេះ គាត់​​មាន​​ជីវ​ភាព​​ទី​ទាល់​ក្រ គ្មាន​ទីជម្រក​ទេ បានត្រឹមតែ​សុំ​ផ្ទះ អ្នកជិតខាង​ស្នាក់នៅ បណ្តោះអាសន្ន កុំ​ឲ្យ​ត្រូវ​ខ្យល់​ត្រូវ​ក្តៅ​។​

​ម្ចាស់ផ្ទះ​ដ៏​កម្សត់​មានឈ្មោះ និ​ញ ផុន អាយុ ៦៩​ឆ្នាំ ជា​ស្ត្រី​ម៉េ​ម៉ា​យ រស់នៅ​ជាមួយ​កូនស្រី​ឈ្មោះ ឆៃ យ៉ា​អាយុ ២៧​ឆ្នាំ និង​កូនប្រសារ​ឈ្មោះ សាន សុ​ភី អាយុ ២៩​ឆ្នាំ​ជា​គ្រូបង្រៀន នៅ​ភូមិ​តា​គត់ ឃុំ​តា​ក្រី​ស្រុក​កំរៀង​។ អ្នក​ទាំងអស់គ្នា រស់នៅ​ភូមិ​អូរ​ពងមាន់ ឃុំ​តា​គ្រាម ស្រុក​បាណន់ ហើយ​ផ្ទះ​ដែល​ឆេះ ខូចខាត ១​ខ្នង​មាន​ទំហំ ៥​គុណ​៦​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​សង្ក​សី និង​ទ្រព្យសម្បត្តិ មាន​កុំព្យូទ័រ ១​គ្រឿង​កង់ ២​គ្រឿង អង្ករ ២​កា​រ៉ុង ប្រាក់ ២០​ម៉ឺន​រៀល ខោអាវ​ចានឆ្នាំង និង​ឯកសារ​មួយចំនួន សរុប​ជា​ទឹកប្រាក់​ចំនួន ២៥០០​ដុល្លារ​។

​ស្ត្រី​ឈ្មោះ និ​ញ ផុន បានអោយដឹងថា នៅវេលា​ម៉ោង ៦​យប់​ថ្ងៃទី​២៥ ខែធ្នូ មុនពេល​កើតហេតុ ខ្លួន​បាន​ដុត​ទៀន រួច​ចេញទៅ​ដេក​ផ្ទះ​កូនធម៌ នៅក្រោយ​ផ្ទះ ពេលនោះ​ក៏បាន​ផ្តាំ​កូនស្រី និង​កូនប្រសា​រថា មុននឹង​ទៅ​ខួបកំណើត​គេ ពន្លត់​ភ្លើងទៀន​ផង​។​លុះដល់​ម៉ោង ៨​យប់​អ្នកជិតខាង ឃើញ​ពន្លឺភ្លើង ជះ​ខ្លាំង​ស្មានតែ​ខែរះ ក៏​ឡើងលើ​ផ្ទះ​អើត​តាម​បង្អួច មើល​មក​ឃើញ​ផ្ទះ​របស់គាត់ កំពុង​ឆាបឆេះ ក៏​ទូរស័ព្ទ​ហៅ​គ្នី​គ្នាត​ទុយោ​បាញ់​ទឹក​ពន្លត់ តែ​ជួយ​មិនទាន់ រហូត​ឆេះ​រាប​ដល់​ដី​។​

​ឈ្មោះ ឆៃ យ៉ា ជា​កូនស្រី បានអោយដឹងថា ពេល​ប្តី​ឌុប​ខ្លួន ទៅ​ខួបកំណើត​ក្មូ​យ​ថ្លៃ ដោយ​ប្រញាប់​ពេក មិនបាន​ចាំ​បណ្តាំ​ម្តាយ អោយ​ពន្លត់​ភ្លើងទៀន ទើប​បណ្តាលអោយ​ឆេះ ផ្ទះ​បែបនេះ​។ ស្ត្រី​ម៉េ​ម៉ា​យ​រងគ្រោះ បាន​អំពាវនាវ​ដល់ សប្បុរសជន​រក​ជំនួយ សង់​លំនៅដ្ឋាន ដើម្បី​ជ្រក​នៅ ព្រោះ​បច្ចុប្បន្ននេះ គាត់​សុំ​ផ្ទះ​អ្នកជិតខាង ស្នាក់នៅ​បណ្តោះអាសន្ន​។  អជ្ញាធរ​ក៏បាន​អំពាវនាវ ដល់​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​ប្រុងប្រយ័ត្ន ភ្លើងទៀន​ភ្លើង​ធូប ពេល​ដុត​ហើយ​រងចាំ វារ​លត់​អស់​ចាំ​ចូលដេក ឬក៏​ចេញពីផ្ទះ ព្រោះ​ខែ​នេះ​មាន​កំដៅ និង​មាន​ខ្យល់ វា​ងាយ​ឆាបឆេះ​ខ្លាំងណាស់​៕ ដោយ សុខ​ជា​

Wat 27129 Wat 271211


Source from: watphnom-news.com

No comments:

Post a Comment