ក្រុមចោរ​ប្រដាប់អាវុធ វាយ​ប្លន់​លុយ​និង​គ្រឿងអលង្ការ ពី​ស្ត្រី​អាជីវករ​ប្រហែល ៨​ម៉ឺន​ដុល្លារ​

ក្រុមចោរ​ប្រដាប់អាវុធ វាយ​ប្លន់​លុយ​និង​គ្រឿងអលង្ការ ពី​ស្ត្រី​អាជីវករ​ប្រហែល ៨​ម៉ឺន​ដុល្លារ​

​ខេត្តសៀមរាប៖ស្ដ្រី​​ជា​​អា​ជីវ​ករ ២​​នាក់​​បង​ប្អូននៅ​​ផ្សារ​​ដើម​​ក្រ​ឡាញ់ត្រូវ​​បុរ​ស៣​​នាក់​ជិះ​​ម៉ូ​តូ២​​គ្រឿង

ខេត្តសៀមរាប ៖ ស្ដ្រី​​ជា​​អា​ជីវ​ករ  ២​​នាក់​​បង​ប្អូន នៅ​​ផ្សារ​​ដើម​​ក្រ​ឡាញ់ ត្រូវ​​បុរ​ស ៣​​នាក់​ជិះ​​ម៉ូ​តូ ២​​គ្រឿង ប្រ​ដាប់​​ដោយ​​កាំ​ភ្លើង​ខ្លី បាន​ធ្វើ​​ស​កម្ម​ភាព​​វាយ និង​​ប្លន់​ប្រ​មូល​យក គ្រឿង​អ​ល​ង្ការ​​ដែល​​ដាក់​​ក្នុង​​ស្បោង ខណៈ​ដែល​​ជន​រង​គ្រោះចាក​ចេញពី​តូប​លក់ដូរ កាលពី​វេលា​ម៉ោង​ប្រមាណ ៤​និង​២០ នាទី​រសៀល ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៣ ក្នុង​សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្ដ​សៀមរាប ។​

សេចក្ដីរាយការណ៍​មួយចំនួន​បានឱ្យដឹងថា គ្រឿងអលង្ការ​និង​ប្រាក់ ដែល​ត្រូវ​ក្រុមចោរ ប្លន់​យក​នោះ ប្រហែល ៨​ម៉ឺន​ដុល្លារ ។ អំពើ​ប្លន់​ប្រដាប់អាវុធ​នេះ បានកើត​ឡើង នៅពេលដែល​ស្ដ្រី​រងគ្រោះ ២​នាក់ ជា​អាជីវករ លក់​គ្រឿងអលង្ការ នៅ​ផ្សារ​ដើម​ក្រឡាញ់ បិទតូប​ហើយ​នាំគ្នា ជិះ​ម៉ូតូ​ហួស​ពី​ផ្សារ​បាន​ប្រហែល ១​គីឡូម៉ែត្រ ក៏​លេចមុខ​ក្រុមចោរ​ជិះ​ម៉ូតូ ២​គ្រឿង មក​ភ្ជង់​ពួកគេ​ទាំង ២​នាក់ ដោយ​ប្រើ​កាំភ្លើងខ្លី ហើយ​គេចខ្លួនបាត់ ដោយ​សុវត្ថិភាព​។​

​ជនសង្ស័យ​ទាំង ៣​នាក់ បាន​យក​កាំភ្លើង​វាយ ទៅលើ​ជនរងគ្រោះ បណ្ដាលឱ្យ​រងរបួស​ធ្ងន់ ខណៈដែល​ស្ដ្រី​រងគ្រោះ មិន​ចង់​ប្រគល់ គ្រឿងអលង្ការ​ទៅឱ្យ​ពួកគេ ហើយ​ស្ដ្រី​រងគ្រោះ ត្រូវបាន​បញ្ជូន ទៅ​សម្រាក ព្យាបាល នៅ​មន្ទីរពេទ្យ​។ សមត្ថកិច្ច​ខេត្ដ សង្ស័យថា ក្រុមចោរ​អាច​តាមដាន សកម្មភាព​របស់​ជន​រង គ្រោះ ជា​យូរណាស់​មកហើយ ទើប​នៅ​រសៀល​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៣ នេះ​ពួក គេ​ឆ្លៀតឱកាស​ធ្វើ​សកម្មភាព​តែម្ដង ៕

Wat 271214


Source from: watphnom-news.com

No comments:

Post a Comment