សាកសព​បុរស​ម្នាក់​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​នៅលើ​ទ្រូងផ្លូវ​មាន​ស្នាម​អូស​ជាង​១០​ម៉ែត្រ​

​សាកសព​របស់​បុរស​ម្នាក់ ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​នៅលើ​ទ្រូងផ្លូវ​មាន​ស្នាម​អូស​ប្រមាណ​ជាង​១០​ម៉ែត្រ ប្រឡាក់​សុទ្ធតែ​ឈាម កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៣​នេះ នៅ​ភូមិ​អូរ​តា​នេស ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​

​សមត្ថកិច្ច​ដែល​បាន​ចុះ​ពិនិត្យ​ដល់​កន្លែងកើតហេតុ​មិនទាន់​អាច​កំណត់​បាន​អំពី​អត្តសញ្ញាណ​ជនរងគ្រោះ​នៅឡើយ នៅត្រឹម​វេលា​ព្រឹក​នា​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៣​នេះ​។ សាកសព​នេះ​ត្រូវបាន​សមត្ថកិច្ច​បញ្ជាក់​ថា មាន​កម្ពស់​ប្រមាណ​ជាង​១,៦៥​ម៉ែត្រ មាន​សម្បុរ​សណ្តែកបាយ និង​មាន​ពាក់​អាវយឺត​ដៃខ្លី​ពណ៌​ខ្មៅ ស្លៀកខោ​ខៅ​ប៊​យ​ជើងវែង​ពណ៌​ខៀវ ហើយ​សាកសព​ត្រូវបាន​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​យកមក​តម្កលទុក​នៅក្នុង​វត្ត​ថ្មី ឋិត​ក្នុងភូមិ​ឃុំ កើតហេតុ​ខាងលើ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា ជនរងគ្រោះ​ដែល​គេ​បាន​ប្រទះឃើញ​សាកសព​នោះ​អាច​ស្លាប់បាត់​បង់ជីវិត​ដោយសារ​រថយន្តបុក ព្រោះ​នៅ​កន្លែងកើតហេតុ មាន​បន្សល់ទុក​នូវ​ស្នាម​កង់​រថយន្តបុក​អូស​ប្រមាណ​ជាង​១០​ម៉ែត្រ និង​មាន​ស្នាមរបួស​ដោយ​បោក​ទៅនឹង​ថ្នល់​។ ចំណែក​រថយន្ត​បង្ក​បាន​បើក​រត់គេច​បាត់​បន្ទាប់​ពី​បុក​ជនរងគ្រោះ​រួចមក​៕​

333eee221


Source from: www.dtn7.com

No comments:

Post a Comment