ជំ​នា​ញ​​គយ​​ខេត្ត​ស្វាយ​រៀង​​របស់​លោក ឡុ​ញ វ​ណ្ណះ សុខ​​ស្រួល​​ក្នុង​ការ​​ប្រ​មូល​​លុយ ពី​​ការ​​នាំ​ចូល​​ម៉ូ​តូ​​គេច​ពន្ធ​​​តាម​​ច្រក​របៀង​​ស្រុក​​ចន្ទ្រា​

ជំ​នា​ញ​​គយ​​ខេត្ត​ស្វាយ​រៀង​​របស់​លោក ឡុ​ញ វ​ណ្ណះ សុខ​​ស្រួល​​ក្នុង​ការ​​ប្រ​មូល​​លុយ ពី​​ការ​​នាំ​ចូល​​ម៉ូ​តូ​​គេច​ពន្ធ​​​តាម​​ច្រក​របៀង​​ស្រុក​​ចន្ទ្រា​

​ខេត្តស្វាយរៀង៖តាម​​សេ​ច​ក្តី​រាយ​ការ​ណ៍ពី​​ប្រ​ជា​ពល​រដ្ឋ​​រស់​នៅតាម​​តំ​បន់​​ព្រំ​ដែន​​ខ្មែរ​-​​យួនក្នុង​​ខេត្ត​ស្វាយ​រៀងបាន​ឱ្យ​ដឹង​ថាម៉ូ​តូ​​គេច​ពន្ធ​​ត្រូវ​បាន

ខេត្តស្វាយរៀង ៖ តាម​​សេ​ច​ក្តី​រាយ​ការ​ណ៍ ពី​​ប្រ​ជា​ពល​រដ្ឋ​​រស់​នៅ តាម​​តំ​បន់​​ព្រំ​ដែន​​ខ្មែរ​-​​យួន ក្នុង​​ខេត្ត​ស្វាយ​រៀង បាន​ឱ្យ​ដឹង​ថា ម៉ូ​តូ​​គេច​ពន្ធ​​ត្រូវ​បាន ឈ្មួ​ញ​​នាំ​​ពី​ស្រុក​​យួន ចូល​មក​​ប្រ​ទេស​​ក​ម្ពុជា យ៉ាង​​អ​នា​ធិប​តេយ្យ យ៉ាង​ហោច​ណាស់​​ក្នុង​មួយថ្ងៃៗ​ប្រមាណ​៣០​ទៅ ៤០​គ្រឿង មានដូចជា​ម៉ាកវ៉េវ ម៉ាក សា​លូត ម៉ាក​ឆ្លាម ម៉ាក​អ៊ែ​អេស​អ៊ិ​ច របស់​ក្រុមហ៊ុន​ហុងដា និង​ម៉ូតូ​យ៉ាម៉ាហា ដែល​ផលិត​នៅ​ស្រុក​យួន​ហើយ​ម៉ូតូ​ទាំងនោះ ត្រូវបាន​គេ​នាំចូល​តាម​ច្រករបៀង​នានា នៃ​តំបន់​ព្រំដែន ស្រុក​ចន្ទ្រា រួច​យកមក​លាក់ទុក នៅ​ស្រុក​ស្វាយទាប ហើយ​នៅពេល​មានឱកាស​ល្អ ទើប​ក្រុម​ជនល្មើស នាំ​ចេញទៅ​បណ្តា​ខេត្ត​មួយចំនួន ដូចជា​ខេត្តកំពង់ចាម​ជាដើម គេ​មិនដែល​ឃើញ​លោក ឡុ​ញ វ​ណ្ណះ ជា​ប្រធាន​សាខាគយ​ខេត្តស្វាយរៀង ចាត់វិធានការ​បង្ក្រាប ម្តងណា​ឡើយ​។​
 
​ប្រជាពលរដ្ឋ​ដែល​ឃើញ សកម្មភាព​ជនល្មើស នាំ​ម៉ូតូ​គេចពន្ធ​ពី​ស្រុក​យួន ចូល​ទឹកដី​ខ្មែរ​បានឱ្យដឹងថា​ក្រុម​អ្នករកស៊ី​នាំ​ម៉ូតូ​គេចពន្ធ​ភាគច្រើន មាន​ទីលំនៅ​ម្តុំ​ផ្សារ​ប្រសូតិ រួច​ជួល​អ្នកជិះ​តាមផ្លូវ​ជាតិ​លេខ​១ តម្រង់​ទៅ​ខេត្តស្វាយរៀង រួច​បត់​ឆ្លងតាម​ស្រុក​រមាសហែក ឆ្ពោះទៅ​ខេត្តកំពង់ចាម​។ អ្នកស៊ីឈ្នួល​ជិះ​ម៉ូតូ​ឱ្យគេ​នោះ គឺ​ក្នុង​មួយ​ជើងបាន ៣​ម៉ឺន​រៀល ហើយ​សោហ៊ុយ​ហូបចុក និង​ស៊ីចាយ​តាមផ្លូវ ក៏ដូចជា​ការធ្វើដំណើរ​ត្រឡប់មកវិញ គឺ​ថៅកែ​ជា​អ្នកចេញ​។ អ្នកស៊ីឈ្នួល​បើក​ម៉ូតូ ពី​ខេត្តស្វាយរៀង ឆ្លងកាត់​ស្រុក​រមាសហែក ឆ្ពោះទៅ​ខេត្តកំពង់ចាម គឺ​ប្រើពេល​តែ ៣​ទៅ​៤ ម៉ោង​ប៉ុណ្ណោះ ហើយ​អ្នកខ្លះ​ក្នុង​មួយថ្ងៃ គេ​ជិះ​បាន​ដល់​ទៅ​ពីរ​ជើង​។ ការ​ជិះ​ម៉ូតូ​គេចពន្ធ ឆ្លងកាត់​ខេត្តស្វាយរៀង ទៅកាន់​ខេត្តកំពង់ចាម គឺមាន​ជា​ក្រុម​ដែល​ក្នុង​មួយក្រុម​មាន ៥​ទៅ​៦​ម៉ូតូ ហើយ​មិនដែល​ឃើញ​មាន សមត្ថកិច្ច​ពាក់ព័ន្ធ​ណា ចាត់វិធានការ​ទប់ស្កាត់​ទេ ។​
 
​ប្រជាពលរដ្ឋ​ដែល​រស់នៅ ក្នុងស្រុក​ស្វាយទាប ខេត្តស្វាយរៀង បានឱ្យដឹងថា តម្លៃ​ម៉ូតូ​គេចពន្ធ​នាំចូល​ពី​ប្រទេស​យួន ក្នុង​មួយគ្រឿង​ពី ៤០០​ទៅ​៨០០ ដុល្លារ ហើយ​ម៉ូតូ​ទាំងនោះ មានតម្លៃ​ថ្លៃ​ឬ​ថោក គឺ​ទៅតាម​ស៊េរី និង​ទៅតាម​ប្រភេទ​របស់​វា​។ ឈ្មួញ​រកស៊ី​នាំ​ម៉ូតូ​គេចពន្ធ ក្នុងស្រុក​ស្វាយទាប មាន​ម៉ូយ​របស់គេ​នៅ​ម្តុំ​សា​ម៉​រ និង​នៅ​ភូមិ​កណ្តៀង​រាយ ហើយ​នៅពេលដែល ជនជាតិ​យួន​ជិះ​មក​ទុក តាម​ផ្ទះ​ម៉ូយ​នៅក្បែរ​ព្រំដែន​បាន​ច្រើន ទើប​ឈ្មួញ​ទៅ​យកមក​ចែកចាយ​បន្ត​។ ម៉ូតូ​គេចពន្ធ​ទាំងនោះ ត្រូវបាន​គេ​នាំចូល​យ៉ាង​អនាធិបតេយ្យ ហើយ​ភាគច្រើន គេ​នាំចូល​ចាប់ពី​ម៉ោង ៤​ទៀបភ្លឺ ដល់​លោក ៨​ព្រឹក​យ៉ាង​គគ្រឹកគគ្រេង​។ សមត្ថកិច្ច​ដែល​ឈរជើង នៅតាម​ផ្លូវ​គឺ​គ្រាន់តែ អ្នកបើក​ម៉ូតូ​បង់លុយ ក្នុង​មួយកន្លែង​ចាប់ពី​២០០០​រៀល ទៅ​៤០០០​រៀល​ក្នុង​មួយគ្រឿង ជាការ​ស្រេច​គ្មានអ្វី​រំខាន​ឡើយ​។​
 
​ទាក់ទង​នឹង​បញ្ហា​ខាងលើនេះ មន្ត្រី​គយ​ខេត្តស្វាយរៀង​របស់លោក ឡុ​ញ វ​ណ្ណះ និង​សមត្ថកិច្ច​នៅតាម​ព្រំដែន បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ធ្វើ​ដូចជា មិនដឹងមិនឮ​អ្វី​ទាំងអស់ បណ្តោយឱ្យ​បទល្មើស នាំ​ម៉ូតូ​គេចពន្ធ​ចូល​ស្រុក​ខ្មែរ កើតឡើង យ៉ាង​អនាធិបតេយ្យ​តែម្តង​។ ប្រជាពលរដ្ឋ​មានការ​សង្ស័យថា សមត្ថកិច្ច​ព្រំដែន និង​គយ​ខេត្តស្វាយរៀង​របស់លោក ឡុ​ញ វ​ណ្ណះ អាច​ទទួលបាន​ផលប្រយោជន៍ ពី​ក្រុម​ឈ្មួញ​រកស៊ី នាំ​ម៉ូតូ​គេចពន្ធ​ចូល​ស្រុក​ខ្មែរ ទើប​នាំគ្នា​សម្ងំ ដើម្បី​ផលប្រយោជន៍​។ ជាក់ស្តែង​នៅ​ច្រករបៀង និង​ច្រក​អន្តរជាតិ​បាវិត ក៏មាន​ក្រុម​ឈ្មួញ​នាំ​ទំនិញគេចពន្ធ និង​ម៉ូតូ​គេចពន្ធ​ចូល​ទឹកដី​ខ្មែរ យ៉ាង​អនាធិបតេយ្យ​ដែរ ប៉ុន្តែ​មិនដែល​ឃើញ សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ បង្ក្រាប​ទាល់តែសោះ ។ មិនតែប៉ុណ្ណោះ សមត្ថកិច្ច​ច្រកព្រំដែន តែងតែ​បើក​ឱ្យ​ជនជាតិ​យួន ចូលមក​ប្រកប​របរ​រកស៊ី​លើ​ទឹកដី​ខ្មែរ តាម​អំពើ​ចិត្ត​ធ្វើឱ្យប៉ះពាល់ ដល់​មុខរបរ របស់​ពលរដ្ឋ​តាម​ព្រំដែន​។​

 

​សមត្ថកិច្ច​ច្រកព្រំដែន​មួយចំនួន បានគេច​វេះ​ពី​ការសាកសួរ របស់​អ្នកសារព័ត៌មាន​ជុំវិញ បទល្មើស​នាំ​ម៉ូតូ​គេចពន្ធ​ចូល​ស្រុក​ខ្មែរ ក្នុង​មួយថ្ងៃៗ​រាប់សិប​គ្រឿង ធ្វើឱ្យ​បាត់បង់​ចំណូល​ពន្ធ​រដ្ឋ យ៉ាងច្រើន​ក្នុង​មួយខែៗ​។ សូម្បីតែ​អធិការនគរបាល​ស្រុក​ស្វាយទាប ដែលជា​តំបន់​ឈ្មួញ​នាំចូល និង​ស្តុក​ទុក​ម៉ូតូ​គេចពន្ធ​មុនពេល​នាំទៅ​កាន់ បណ្តា​ខេត្ត​ផ្សេងៗ​ទៀត​នោះ បែរជា​ឆ្លើយថា មិនបាន​ដឹង​អំពី​ការនាំ​ចូល ម៉ូតូ​គេចពន្ធ​ទៅវិញ ដែល​ប្រការនេះ​ធ្វើឱ្យ​ប្រជាពលរដ្ឋ រិះគន់​យ៉ាងខ្លាំង​។ ប្រជាពល​រដ្ឋ​អំពាវនាវ ឱ្យ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ ពិនិត្យមើល​ឡើងវិញ អំពី​ការងារ​របស់​ជំនាញ​គយ នៅ​ខេត្តស្វាយរៀង ក្រោម​ការគ្រប់គ្រង​រប​ស់លោក ឡុ​ញ វ​ណ្ណះ និង​សមត្ថកិច្ច​ប្រចាំ​ច្រកព្រំដែន ព្រោះ​សព្វថ្ងៃនេះ​ពួកគេ កំពុង​បើកដៃ​ឱ្យ​ជនល្មើស​ធ្វើ​អ្វីៗ ស្រេច​តែ​អំពើ​ចិត្ត ដើម្បី​ប្រមូល​ផលប្រយោជន៍ ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន មិន​គិតគូរ​ដល់​ផលប្រយោជន៍​ជាតិ​៕

Wat Monirot14


Source from: watphnom-news.com

No comments:

Post a Comment