ក្រុមមន្ត្រី​ដែលមាន​រឿង សា​ហាយ​ស្មន់​នៅ​ស្រុក​ចិន ត្រូវបាន​ដាក់ពិន័យ​និង​ផ្តន្ទាទោស​

ក្រុមមន្ត្រី​ដែលមាន​រឿង សា​ហាយ​ស្មន់​នៅ​ស្រុក​ចិន ត្រូវបាន​ដាក់ពិន័យ​និង​ផ្តន្ទាទោស​

​ប្រទេស​ចិន៖បុរស​​ដែល​​នៅ​ក្នុង​​រូប​ថតកំ​ពុង​ឡើង​​លើ​គ្រែ​ជា​មួយ​នឹង​​ស្រី​​ស្នេហ៍​​របស់​ខ្លួនត្រូវ​បាន​​គេ​​ស្គាល់​​ថាជា​ម​ន្ដ្រី​​រាជ​​ការ​ម្នា​​ក់​នៅមន្ទីរ​ពេទ្យ​​មួយ​​ក្នុង​​ក្រុង

​ប្រទេស​ចិន ៖ បុរស​​ដែល​​នៅ​ក្នុង​​រូប​ថត កំ​ពុង​ឡើង​​លើ​គ្រែ​ ជា​មួយ​នឹង​​ស្រី​​ស្នេហ៍​​របស់​ខ្លួន ត្រូវ​បាន​​គេ​​ស្គាល់​​ថា ជា​ម​ន្ដ្រី​​រាជ​​ការ​ម្នា​​ក់​នៅ មន្ទីរ​ពេទ្យ​​មួយ​​ក្នុង​​ក្រុង Linzhou ខេត្ត Henan ប្រ​ទេស​​ចិន ដែល​មាន​​ឈ្មោះ​ថា Feng Xilin អាយុ ៤៥​​ឆ្នាំ​​ហើយ​​អ្នក​ដេក នៅក្បែរ​លោក Feng Xilin គឺជា​ស្ដ្រី​ម្នាក់ មាន​តួនាទី​ជា​គ្រូពេទ្យ នៅក្នុង​មន្ទីរពេទ្យ​រដ្ឋ មួយ​នៅ​ជនបទ​។​

​សារព័ត៌មាន​ចិន Global Times ដកស្រង់​សំដី របស់​មន្ដ្រី​ម្នាក់ មានត្រកូល វ៉ាង ជា​សមាជិក​នៃ​គណ​កម្ម​ធិ​ការ វិន័យ​របស់​ក្រុង Linzhou បានឱ្យដឹងថា ពួកគេ​កំពុងតែធ្វើការ ស្រាវជ្រាវ​ការចោទប្រកាន់​នានា លើ​បញ្ហា​ដែល​ទាក់ទិន នឹង​លោក Feng ហើយ​ថា នឹង​បញ្ចេញ​លទ្ធផល នៅពេល​ឆាប់ៗ​ខាងមុខ​។ លោក Feng ត្រូវបាន​គេ​ចោទប្រកាន់ ជាច្រើន​ករណី ក្នុងនោះ​ក៏មាន​ការចោទប្រកាន់ថា លោក​បានធ្វើឱ្យ​បាត់បង់​សុភមង្គល របស់​គ្រួសារ​ជាច្រើន​ផងដែរ ដោយសារតែ​រឿង មនោសញ្ចេតនា​។​

​សារព័ត៌មាន​ចិន​នានា ក៏​ធ្លាប់បាន​ចុះផ្សាយ​ថា មន្ដ្រី​ម្នាក់​ផ្សេងទៀត​របស់​ចិន ដែលមាន​ឈ្មោះថា Li Chuncheng ក៏​ត្រូវបាន​បណ្ដេញចេញ ពីមុខ​តំណែង ដោយសារតែ​បាន​បំពាន វិន័យ​យ៉ាងធ្ងន់ធ្ងរ​។ បច្ចុប្បន្ន​គេ​មិនបាន​ដឹងថា លោក Li Chuncheng មានទោស​អ្វីខ្លះ​នោះទេ ប៉ុន្ដែ​ទោះយ៉ាងណា​ក៏ដោយ លោក Li Chuncheng ដែលជា​សមាជិក​ថ្មី ក្នុង​ជួរ​គណ​កម្ម​ធិ​ការ​កណ្ដាល របស់​បក្ស​កុ​ម្មុយ​និ​ស​ចិន ត្រូវបាន​សង្ស័យថា ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ ឬ​បញ្ហា​អាស្រូវ ទាក់​ទឹ​ន​នឹង​រឿង​លើ​គ្រែ​៕

Wat 2812101 Wat 2812102 Wat 281210


Source from: watphnom-news.com

No comments:

Post a Comment