សង្ស័យមានវិបត្តិស្នេហាដោះស្រាយមិនចេញ ដាច់ចិត្តចង.កសម្លាប់ខ្លួន នៅក្នុងវត្តពូនភ្នំ

រាជធានីភ្នំពេញ ៖ បុរសម្នាក់មិនដឹងជា មានទុក្ខប៉ុនណានោះទេ បានសម្រេចចិត្ត ធ្វើអត្តឃាតដោយចង.ក សម្លាប់ខ្លួន នៅលើដើមអាកាស្យា នៅក្នុងវត្តពូនភ្នំ ឋិតក្នុងភូមិព្រៃពពេរ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ត្រូវបានព្រះសង្ឃប្រទះឃើញ កាលពីវេលាម៉ោង ៦និង៤៥ នាព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣ ដែលគេសង្ស័យថា អាចមកពីមានវិបត្តិស្នេហា ។
ទោះយ៉ាងណាក៏ដោយ ក្រុមគ្រួសារសព និងសមត្ថកិច្ច មិនទាន់បញ្ជាក់ថា ការចង.កសម្លាប់ខ្លួននេះ បណ្តាលមកពីមូលហេតុអ្វី ឲ្យបានពិតប្រាកដនៅឡើយ ពីក្រុមគ្រួសារសព និងសមត្ថកិច្ច។ ជនរងគ្រោះមានឈ្មោះ ហ៊ាន ម៉េងហាក់ អាយុ ២២ឆ្នាំ ស្នាក់នៅភូមិកើតហេតុ មានស្រុកកំណើត ភូមិអណ្តូងជា ឃុំជីរោទ៍ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ។ ក្រោយពីសមត្ថកិច្ច ចុះមកត្រួតពិនិត្យ ក៏បានប្រគល់សពជនរងគ្រោះ ឱ្យទៅក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី ៕
Source from: watphnom-news.com