ល្បិច​រក​លុយ​ក្រៅ​ប្រព័ន្ធ​របស់​មន្ត្រី​គយ​នៅ​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ដឹកនាំ​ដោយ​លោក​ ឈួ​ន​ ហៃ​

​ការ​ប្រឹងប្រែង​ស្វែងរក​ចំណូល​ពន្ធគយ​បង់​ចូល​ថវិការដ្ឋ​ គឺជា​សមត្ថកិច្ច​ និង​ជា​គុណសម្បត្តិ​របស់​មន្ត្រី​គយ​និង​រដ្ឋាករ​ ប៉ុន្តែ​ក៏​តម្រូវ​ឲ្យ​មន្ត្រី​គយ​និង​រដ្ឋាករ​ទាំងអស់​អនុវត្តន៍​ការ​ប្រមូល​ពន្ធគយ​ ស្រប​ទៅ​តាម​ច្បាប់​ស្តី​ពី​គយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ តារាង​កំណត់​ពន្ធគយ​ និង​រូបភាព​នៃ​ការ​បង់​ពន្ធគយ​ឲ្យ​មាន​តម្លាភាព​ និង​យុត្តិធម៌​ផង​ដែរ​ ពោ​សគឺ​មិនមែន​អនុវត្តន៍​រូបមន្ត​លើក​ផែនការ​ប្រមូល​ចំណូល​ប្រចាំឆ្នាំ​ទាប​ និង​ស្វែងរក​ចំណូល​ដាក់​ហោប៉ៅ​ជា​ប្រចាំ​ ធ្វើ​ជា​អ្នក​មានបាន​គ្រប់ៗ​គ្នា​ តាម​វិធី​គាបសង្កត់​ឈ្មួញ​ដែល​មិនមែន​បក្ខពួក​របស់​ខ្លួន​ឲ្យ​ក្តៅក្រហាយ​នោះ​ឡើយ​ ។​

​និយាយ​អំពី​របៀបរបប​និង​ល្បិច​រក​លុយ​ក្រៅ​ប្រព័ន្ធ​ ដើម្បី​ប្រមូល​ដាក់​ហោប៉ៅ​ចែក​គ្នា​របស់​ទីស្នាក់ការ​គយ​ប្រចាំ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ដែល​ដឹកនាំ​ដោយ​លោក​ ឈួ​ន​ ហៃ​ គឺ​មាន​វិធី​សំខាន់ៗ​ចំនួន​៣​ដូច​ខាងក្រោម​ ៖

១-​បើកដៃ​ឲ្យ​ស្ត្រី​ម្នាក់​ឈ្មោះ​ ថោ​ង​ គឹ​ម​ឡេ​ង​ ដែល​ស្និទ្ធ​នឹង​មេ​គយ​ខេត្តបន្ទាយមានជ័យ​ ឈ្មោះ​ ថោ​ង​ សុ​ខាំ​ភូ​ ដើរតួ​ជា​អ្នក​រត់ការ​បង់ពន្ធ​គយ​ ចំពោះ​ក្រុមហ៊ុន​នាំ​ទំនិញ​ចូល​នានា​តាម​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ដោយ​បង្ក​លក្ខណៈ​ងាយស្រួល​គ្រប់យ៉ាង​ដល់​ស្ត្រី​រូប​នោះ​ ។​ ប៉ុន្តែ​ស្ត្រី​ឈ្មោះ​ ថោ​ង​ គឹ​ម​ឡេ​ង​ ក៏​ល្បីឈ្មោះ​ដែរ​ថា​ ធ្វើការ​មិន​ទទួលខុសត្រូវ​ ពោល​គឺ​យក​លុយ​ពី​ក្រុមហ៊ុន​នាំ​ទំនិញ​ចូល​ហើយៗ​ធានា​អះអាង​ថា​ រត់ការ​បង់ពន្ធ​គយ​ត្រឹមត្រូវ​រួចរាល់​នោះ​ បែរជា​ពេល​ទំនិញ​នាំ​ចូល​មក​ត្រូវ​បាន​ក្រុម​មន្ត្រី​គយ​ចល័ត​តាម​ឃាត់​ចាប់​ និង​តម្រូវ​ឲ្យ​បង់ពន្ធ​ផាកពិន័យ​តាម​រូបភាព​នៃ​បទល្មើស​គយ​ទៅ​វិញ​ ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​អ្នកជំនួញ​សង្ស័យ​ថា​ ក្រុម​គយ​ប៉ោយ​ប៉ែ​ត​រួមដៃគ្នា​ជាមួយ​ស្ត្រី​ឈ្មោះ​ ថោ​ង​ គឹ​ម​ឡេ​ង​ "​គាបស៊ី​"​ លើ​អ្នក​នាំ​ទំនិញ​ចូល​ ។​

​ឧទាហរណ៍​ ក្រុមហ៊ុន​ហ្វី​កាតាក់​ អ៊ិ​ច​ស្ព្រេ​ស​ ដែល​គេ​ស្គាល់​ថា​ ជា​ក្រុមហ៊ុន​របស់​ជប៉ុន​នាំ​ចូល​ស្បែកជើង​មក​ពី​ប្រទេស​ថៃ​នោះ​ ក៏​ធ្លាប់​ត្អូញត្អែរ​រអ៊ូរ​រទាំ​ និង​ភ្ញាក់ផ្អើល​ចំពោះ​អំពើ​មិន​ទទួលខុសត្រូវ​របស់​ស្ត្រី​ឈ្មោះ​ថោ​ង​ គឹ​ម​ឡេ​ង​ ដែរ​ ដោយ​ក្រុមហ៊ុន​បាន​អះអាង​ថា​ បាន​បង់​ពន្ធគយ​ត្រឹមត្រូវ​រួចរាល់​ហើយ​ តាម​រយៈ​ស្ត្រី​ឈ្មោះ​ ថោ​ង​ គឹ​ម​ឡេ​ង​ ប៉ុន្តែ​ពេល​ទំនិញ​នាំ​ចូល​មក​ ស្រាប់តែ​គយ​ចល័ត​ចាប់​ផាកពិន័យ​ទំនិញ​ស្បែកជើង​ថា​ ជា​បទល្មើស​គយ​ចំនួន​ជាង​៦.០០០​ដុល្លារ​អា​មេ​រិ​ក​ទៅ​វិញ​ កាលពី​ខែកញ្ញា​ ឆ្នាំ​២០១៣​កន្លង​មក​ ។​

២-​ផ្តល់​សិទ្ធិ​អាទិភាព​ដល់​ក្រុមហ៊ុន​មួយ​ឈ្មោះ​ កម្ពុជា​ អង្គរ​អ៊ិ​ច​ស្ព្រេ​ស​ លើ​ការ​ដឹក​ជញ្ជូន​ទំនិញ​សព្វសារពើ​ដែល​នាំ​ចូល​តាម​ច្រក​ប៉ោយ​ប៉ែ​ត​មក​រាជធានី​ភ្នំពេញ​ ដោយ​បង្ក​លក្ខណៈ​ងាយស្រួល​គ្រប់យ៉ាង​ដល់​ក្រុមហ៊ុន​នេះ​ តែបើ​ក្រុម​ឈ្មួញ​ជ្រែ​ទំនិញ​ជ្រើស​យក​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ផ្សេង​ ក្រៅពី​ក្រុមហ៊ុន​កម្ពុជា​ អង្គរ​អ៊ិ​ច​ស្ព្រេ​ស​នោះ​ គឺ​ក្រុម​មន្ត្រី​គយ​នឹង​ធ្វើការ​កោសរូស​គាបសង្កត់​ឲ្យ​បង់លុយ​មុខក្រោយ​ឥត​ឈប់​ឈរ​ ដោយ​គ្មាន​ចេញ​វិក្កយបត្រ​បញ្ជាក់​ឡើយ​ ។​ មាន​ន័យ​ថា​ ក្រុមហ៊ុន​កម្ពុជា​ អង្គរ​អ៊ិ​ច​ស្ព្រេ​ស​ សឹង​ក្លាយជា​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ទំនិញ​របស់​មន្ត្រី​គយ​ច្រក​ទ្វារ​ប៉ោយ​ប៉ែ​តទៅ​ហើយ​ ដើម្បី​បាន​ផលប្រយោជន៍​ចែក​គ្នា​ ។​

៣-​ក្រៅ​អំពី​ឈ្មួញ​អ្នក​ជ្រែ​ទំនិញ​ចំនួន​៣​នាក់​ដែល​ស្និ​ទ​នឹង​ក្រុម​មន្ត្រី​គយ​ច្រក​ទ្វារ​ប៉ោយ​ប៉ែ​ត​ គឺ​ក្រុម​ឈ្មួញ​ជាង​១០​នាក់​ទៀត​ បាន​ទទួល​រង​ការ​គាបសង្កត់​មិន​ស្វាង​ពី​ក្រុម​មន្ត្រី​គយ​ទាំងនោះ​ ដើម្បី​ឲ្យ​បង់លុយ​ក្រៅ​ប្រព័ន្ធ​ច្រើន​លើសលប់​ជាង​ការ​បង់ពន្ធ​តាម​អត្រា​កំណត់​របស់​រដ្ឋ​ទៅ​ទៀត​ ។​

​ក្រុម​ឈ្មួញ​ជ្រែ​ទំនិញ​ដែល​គ្មាន​ប​ក្ឋ​ពួក​ជាមួយ​មន្ត្រី​គយ​ បាន​ឲ្យ​ដឹង​ថា​ ការ​នាំ​ទំនិញ​ស្បែកជើង​ពី​ថៃ​មក​មួយ​កា​រ៉ុ​ង​ ទម្ងន់​៣០​គីឡូក្រាម​ទៅ​៤០​គីឡូក្រាម​ ត្រូវ​ម៉ៅ​ថ្លៃ​ដឹក​អស់​ចំនួន​២០.០០០​រៀល​ និង​ត្រូវ​បង់​ឲ្យ​គយ​អស់​ចំនួន​១៥.០០០​រៀល​ ក្នុង​មួយ​កា​រ៉ុ​ង​ ។​ ក្នុង​មួយ​រទេះ​អាច​ដឹក​បាន​ចំនួន​២២​កា​រ៉ុ​ង​ ដោយ​គយ​តម្រូវ​ទុក​ឲ្យ​សល់​ចំនួន​២​កា​រ៉ុ​ង​ សម្រាប់​សេវា​កម្មករ​ ។​ ការ​បង់​ពន្ធគយ​ផ្លូវការ​ គឺ​ទំនិញ​តូចតាច​ត្រូវ​បង់​ចំនួន​ពី​២​លាន​រៀល​ទៅ​៣​លាន​រៀល​ក្នុង​១​ខែ​ និង​ក្នុង​ម្នាក់ៗ​ តែ​ការ​បង់​ក្រៅផ្លូវការ​ ឬ​បង់​ក្រៅ​ប្រព័ន្ធ​មាន​ចំនួន​២​លាន​រៀល​ទៅ​៥​លាន​រៀល​ក្នុង​១​ស​ប្តា​ហ៍​ និង​បើ​ប្រភេទ​ទំនិញ​អា​ល្អៗ​ និង​ច្រើន​ក៏​ត្រូវ​បង់​ច្រើន​ជាង​នេះ​ទៀត​ ។​

​ក្រុម​ឈ្មួញ​រកស៊ី​ជ្រែ​ទំនិញ​នាំ​ចូល​តាម​ច្រក​ប៉ោយ​ប៉ែ​ត​ ដែល​ភាគច្រើន​មិនមែន​ជា​បក្ខពួក​មេ​គយ​ប៉ោយ​ប៉ែ​ត​ឈ្មោះ​ ឈួ​ន​ ហៃ​ និង​មេ​គយ​ខេត្តបន្ទាយមានជ័យ​ ឈ្មោះ​ថោ​ង​ សុ​ខាំ​ភូ​ សំណូមពរ​ឲ្យ​ឯកឧត្តម​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​​នៃ​អគ្គ នាយកដ្ឋាន​គយ​និង​រដ្ឋាករ​ មេត្តា​ត្រួតពិនិត្យ​និង​មាន​វិធានការ​ទៅ​លើ​អំពើ​របស់​មេ​គយ​ ឈួ​ន​ ហៃ​ និង​មេ​គយ​ ថោ​ង​ សុ​ខាំ​ភូ​ ផង​៕​

 Chhuon-HayCambodia-Angkor-Express


Source from: www.dtn7.com

No comments:

Post a Comment