
រោងចក្រអន្តរជាតិផលិតក្រដាសមួយឋិតនៅភូមិត្រពាំងជ្រៃ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោងប្រមាណជិត១៧ ល្ងាច នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៣នេះ។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា មកដល់ម៉ោងប្រមាណ១៨ល្ងាច អគ្គិភ័យបានលេបត្របាក់រោងចក្រផលិតក្រដាសអស់ទាំងស្រុង និងបន្តឆេះរាលដាលដល់លំនៅឋានប្រជាពលរដ្ឋនៅក្បែរនោះទៀត ហើយអណ្តាតភ្លើងមិនទាន់រលត់នៅឡើយ។
អាជ្ញាធរមូលដ្ឋាន និងរថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿងកំពុងអន្តរាគមន៍បាញ់ទឹកពន្លត់អគ្គិភ័យនេះ ខណៈដែលមូលហេតុនិងទំហំនៃការខូចខាតគេមិនទាន់បានដឹងច្បាស់លាស់នៅឡើយ ពីព្រោះអាជ្ញាធរកំពុងញាប់ដៃញាប់ជើងអន្តរាគមន៍៕
Source from: www.dtn7.com
No comments:
Post a Comment