ស​ម្រស់ Hot Girl របស់​​លា​វ​ម្នាក់​ទៀត ដែល​​ធ្វើ​​ឲ្យ​​ប្រុស​ៗ សរ​សើរ​​មិន​​ដាច់​​ពី​​មាត់​

ស​ម្រស់ Hot Girl របស់​​លា​វ​ម្នាក់​ទៀត ដែល​​ធ្វើ​​ឲ្យ​​ប្រុស​ៗ សរ​សើរ​​មិន​​ដាច់​​ពី​​មាត់​

​ប្រទេស​លាវ៖កាល​​ពី​​​ប៉ុ​ន្មាន​​​ថ្ងៃ​​មុននៅ​​ក្នុង​​​ពិ​​ភព​​​អ៊ី​ន​​​ធឺ​​​ណេ​តមាន​​ការ​​​ក​​ក្រើក​​​ម្តង​​​ហើយដោយ​​សារ​​តែ​​​ស​​ម្រស់ដ៏​​ស្រស់​ស្អាត​​របស់Hot

ប្រទេស​លាវ ៖ កាល​​ពី​​​ប៉ុ​ន្មាន​​​ថ្ងៃ​​មុន នៅ​​ក្នុង​​​ពិ​​ភព​​​អ៊ី​ន​​​ធឺ​​​ណេ​ត មាន​​ការ​​​ក​​ក្រើក​​​ម្តង​​​ហើយ ដោយ​​សារ​​តែ​​​ស​​ម្រស់ ដ៏​​ស្រស់​ស្អាត​​របស់ Hot Girl ម្នាក់ ដែល​​ត្រូវ​បាន​​គេ​ដឹង​ថា ម​ក​ពី​​ទឹក​ដី ដែល​​សំបូរ​​ទៅ​ដោយ សត្វ​​ដំរី ហើយ​​ពេល​នេះ បាន​​លេច​ចេញ​នូវ Hot girl ជនជាតិ​ឡាវ ម្នាក់​ទៀតហើយ ដែលមាន​សម្រស់ មិន​ចាញ់ Hot Girl មុន​ឡើយ បានធ្វើ​ឲ្យ​រំជើបរំជួល ក្នុង​ពិភព​អ៊ី​ន​ធឺ​ណេ​ត ដោយសារតែ​សម្រស់ ដ៏​ស្រស់ស្អាត មាន​មន្ត​ស្នេហ៍ ឃើញ​ហើយ​មិន​សរសើរ មិនបាន​។​

​នាង Chandaly Sitphaxay គឺជា​ស្រី​ស្អាត​ម្នាក់ ដែល​កើត​នៅ​ទីក្រុង វៀង​ច័ន្ទ ប្រទេស​ឡាវ ហើយ​នាង​បានបញ្ចប់​ថ្នាក់បរិញ្ញាប័ត្រ ពី​សកល​វិទ្យាល័យ​ជាតិ នៃ​ប្រទេស​ឡាវ​។ បើតាម​ប្រភពពី​គេហទំព័រ Dailylenglui បាន​ឲ្យ​ដឹងថា Hot Girl ម្នាក់នេះ ក៏​ធ្លាប់ជា​និស្សិត​ពេទ្យ នៅឯ​សកលវិទ្យា​មួយ​នៅ​ប្រទេស​ចិន ផងដែរ​។ កាលពី​អាយុ ១៨​ឆ្នាំ​នាង Chandaly ត្រូវបាន​ជ្រើសរើស ជា​អ្នកតំណាង​ប្រទេស​ឡាវ នៅក្នុង​ការប្រកួត​បវ​រក​ញ្ញា ស្រស់ស្អាត​អន្តរជាតិ​២០០៤ ដែល​បាន​ប្រារព្ធ​នៅ​ប្រទេស​ចិន ហើយ​ក្នុង​ឆ្នាំ​នោះ នាង​ក៏​ទទួលបាន​តំណែង​ជា Miss Lux 2004 ផងដែរ​។​

​ស្រី​ស្អាត​ឡាវ​ម្នាក់នេះ មិន​ត្រឹម​តែមាន​ទម្រង់​មុខ ស្រស់ស្អាត​ប៉ុណ្ណោះ​ទេ នាង​ក៏មាន​រូបរាង ស្វ៊ែ​ល​មិន​ចាញ់ តារា​ល្បី​លំដាប់ ពិភពលោក​នោះទេ​។ ស្រី​ស្អាត Chandaly រស់នៅក្នុង​ទីក្រុង វៀង​ច័ន្ទ ប្រទេស​ឡាវ ប៉ុន្តែ​ស្រី​ស្អាត Chandaly តែងតែ​ធ្វើដំណើរ​ទៅគ្រប់​ទីកន្លែង​ដើម្បី​ថតរូប និង​ពាណិជ្ជកម្ម​។ នាង​ត្រូវបាន​មនុស្ស​ជាច្រើន ចាប់អារម្មណ៍​គាំទ្រ ហើយ​តែងតែ​លើកសរសើរ​ពី​នាង ជារឿយៗ ប៉ុន្តែ​ស្រី​ស្អាត Chandaly រស់នៅ​បែប​សាមញ្ញ មិន​ឆ្មើងឆ្មៃ និង​គោរព ការពារ​ប្រពៃណីជាតិ របស់ខ្លួន​ជានិច្ច​៕

Wat laos Wat chandaly_sitphaxay-002 Wat Chandaly Sitphaxay (6) Wat 171225 Wat loas1 Wat laos2


Source from: watphnom-news.com

No comments:

Post a Comment