ចាញ់​ល្បិច​​ក្រុម​​ទ​ម្លាក់​យោង ដោះ​​គ្រឿង​អ​លង្ការ​​អស់​ពី​​ខ្លួន ដូរ​​បាន​​គ្រាប់​កង់​​​​​មួយ​​​កា​​បូប​

​រាជធានី​ភ្នំពេញ៖ស្ត្រី​​ម្នាក់​​ត្រូវ​បាន​​ស​មត្ថ​កិច្ច ឃាត់​ខ្លួន​​ពី​បទ​​ទម្លាក់​យោងដោយ​​យក​​គ្រាប់​កង់ឆ​បោក​​យក​​គ្រឿង​អ​ល​ង្ការពី​​នា​រី​​ម្នាក់​​អស់​រលីង​​ពី​​ខ្លួនតែ​​ក្រោយ​ពី​ធ្វើ​​ស​កម្ម​ភាព

រាជធានី​ភ្នំពេញ ៖ ស្ត្រី​​ម្នាក់​​ត្រូវ​បាន​​ស​មត្ថ​កិច្ច  ឃាត់​ខ្លួន​​ពី​បទ​​ទម្លាក់​យោង ដោយ​​យក​​គ្រាប់​កង់ ឆ​បោក​​យក​​គ្រឿង​អ​ល​ង្ការ ពី​​នា​រី​​ម្នាក់​​អស់​រលីង​​ពី​​ខ្លួន តែ​​ក្រោយ​ពី​ធ្វើ​​ស​កម្ម​ភាព បាន​​ជាង ២​​ម៉ោង​​ក៏​ត្រូវ​​ស​មត្ថ​កិច្ច ប៉ូ​លិស​​ខណ្ឌ​ទួល​គោកសហការ​ជាមួយ​ជនរងគ្រោះ ចាប់បាន​និង​ដកហូត គ្រឿងអលង្ការ មកវិញ​ដែរ កាលពី​វេលា​ម៉ោង ១២​ថ្ងៃត្រង់​ថ្ងៃទី​០២ ខែធ្នូ នៅក្នុង​ប្លុក​បូរី​កីឡា សង្កាត់​វាលវង់ ខណ្ឌ​៧​មករា​។

ជនសង្ស័យ​មានឈ្មោះ សួន ស្រី​ម៉ៅ ភេទ​ស្រី អាយុ ៤០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​លេខ​១១១ ផ្លូវ​១៣២ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក​។ ចំណែក​ជនរងគ្រោះ មានឈ្មោះ យិន បុប្ផា ភេទ​ស្រី អាយុ ២៥​ឆ្នាំ មុខរបរ​រត់​តុ នៅ​ភោជនីយដ្ឋាន​ពីរ៉ាមីត ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវ​១៩៨៦ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។ នេះ​អាច​ចាត់ទុកថា សំណាង​ហើយ​ដែល​សមត្ថកិច្ច តាម​ចាប់​ជនល្មើស​បាន ដោយ​ដកហូត​គ្រឿងអលង្ការ និង​ទ្រព្យសម្បត្តិ​មកវិញ​។​

​ប៉ូលិស​បាន​ដកហូត​វត្ថុតាង​មួយចំនួន ក្នុងនោះ​រួមមាន កូន​កាបូប​ដាក់​គ្រាប់កង់ ១​ថង់ ខ្សែក​កាឡៃ​ជ្រលក់​ទឹកមាស មួយ​ខ្សែ ដែលជា​ឧបករណ៍ សំរាប់​ប្រើប្រាស់ ក្នុង​សកម្មភាព ឆបោក​នារី​រងគ្រោះ​។ ខ្សែក​ប្លា​ទីន​ទម្ងន់ ១​ជី កងដៃ​ប្លា​ទីន ១​ជី កងដៃ​ប្លា​ទីន មាន​កណ្តឹង​ចំនួន ២ ចិញ្ចៀន​ប្លា​ទីន ២​វង់ ទូរស័ព្ទ ១​គ្រឿង កាបូប​លុយ​មួយ ដែលមាន​លុយ​ខ្មែរ​ជាង ១​ម៉ឺន​រៀល លុយ​ដុល្លារ ៨០​ដុល្លារ ប្រាក់​បាត ២០​បាត អត្តសញ្ញាណប័ណ្ណ សំគាល់​ខ្លួន​នារី​រងគ្រោះ មួយ​សន្លឹក ប័ណ្ណសំគាល់ខ្លួន ជា​និស្សិត​មួយ​សន្លឹក​(​ជា​របស់​ជនរងគ្រោះ​)​។​

​នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ទៅ ផ្សារ​ដី​ហុយ​ដើម្បី​ទិញ​ម្ហូបអាហារ ពេល​ចូលដល់​ក្នុង​ផ្សារ​នោះ ក៏​ស្រាប់​តែមាន​ជនសង្ស័យ ៣​នាក់ ប្រុស​ម្នាក់​ស្រី ២​នាក់​ដើរមក​ក្បែរ​ជនរងគ្រោះ ហើយ​ធ្វើជា​រើស​បាន​ខ្សែ​កមាស មួយ​ខ្សែ​នៅ​ចំពោះមុខ ជនរងគ្រោះ ក្នុងខណៈ នោះ​ក្រុម​ល្មើស​ប្រាប់​មក ជនរងគ្រោះ​ថា កុំអោយ​ប្រាប់​គេ ចាំ​យើង​ចែក​ខ្សែក​នេះ​គ្នា​។ នៅពេល​និយាយ​ត្រូវ​គ្នា​ហើយ​នោះ ក្រុម​ល្មើស​បាន​បបួល ជនរងគ្រោះ​មក​កន្លែង​ស្ងាត់ និង​អោយ​ជនរងគ្រោះ ដោះ​គ្រឿងអលង្ការ ពី​ខ្លួន​រួម​នឹង​កាបូប​លុយ ទូរស័ព្ទ​ទៅ​ពួកគេ​ជា​ថ្នូរ និង​កាបូប​ដែលមាន​គ្រាប់កង់​។

​ក្រោយពី​ធ្វើ​សកម្មភាព បានសំរេច​ហើយ ក្រុម​ល្មើ​សបាន​ឡើង​ជិះ​ម៉ូតូ គេចខ្លួន​បាត់ស្រមោល ហើយ​នារី​រងគ្រោះ​នៅពេល​បើក​កាបូប ដែល​ក្រុម​ជនល្មើស​អោយ ឃើញ​សុទ្ធតែ​គ្រាប់កង់ ក៏បាន​រត់​មកប្តឹង​ប៉ូលិស​អោយជួយ​ភ្លាមៗ​ផងដែរ​។ ចំណែក​សមត្ថកិច្ច​ប៉ូលិស ខណ្ឌទួលគោក ពេល​ទទួលបាន​បណ្តឹង ពី​នារី​រងគ្រោះ​ហើយ​នោះ ក៏បាន​សហការ​ជាមួយ​ជនរងគ្រោះ រហូត​តាម​មក​ចាប់ ជនសង្ស័យ​បាន នៅ​ចំណុច​ខាងលើ​តែម្តង​៕

Wat 031213


Source from: watphnom-news.com

No comments:

Post a Comment