
មិនត្រឹមតែអ្នកលេងបណ្តាញសង្គម Facebook ប៉ុណ្ណោះទេ សូម្បីភរិយា និងក្រុមគ្រួសាររបស់បុរសសង្ហាវ័យក្មេងសង្សារតារាសម្តែង ព្រីម លីហ្សា កូនកាត់វៀតណាម បានសម្តែងនូវការភ្ញាក់ផ្អើលយ៉ាងខ្លាំងនូវពេលដែលតារាសម្តែងរូបនេះបង្ហោះលើបណ្តាញសង្គម នូវរូបថតឱបថើបស្និទ្ធស្នាលផ្អែមល្ហែមជាមួយបុរសសង្ហាវ័យក្មេងក្នុងបន្ទប់លើគ្រែជាច្រើនសន្លឹក។
ទាក់ទងនឹងការបង្ហោះរូបថតស្រើបស្រាលដ៏គួរឲ្យភ្ញាក់ផ្អើលនេះ ខាងក្រុមគ្រួសាររបស់បុរសដែលជាដៃគូស្រីស្រស់ ព្រីម លីហ្សា បានបញ្ចេញនូវប្រតិកម្មផង និងបញ្ជាក់បន្ថែមទៀតផងថា ទោះបីបុរសរូបនេះបានចាកចេញពីផ្ទះចោលប្រពន្ធ កូន ដោយគ្មានហេតុផលក៏ដោយ ក៏ក្រុមគ្រួសារទាំងមូលមិនចង់ឃើញការបង្ហោះរូបភាពបែបនេះនៅលើបណ្តាញសង្គម Facebook ឡើយ។
ដោយឡែក នាង ព្រីម លីហ្សា បានអះអាងយ៉ាងរំភើយថា នាងជាតារាមិនចង់តតាំងជាមួយនរណាទេ រីឯរឿងនរណាមកស្រឡាញ់នាងក៏នាងមិនបានដឹងថា បុរសនោះមានប្រពន្ធ កូនដែរ ព្រោះបុរសនោះតាមស្រឡាញ់នាង គេត្រឹមប្រាប់នាងថា គេនៅទំនេរ។ ម្យ៉ាងទៀត បច្ចុប្បន្ននាង និងបុរសក្នុងរូបថតនោះលែងមានអ្វីទាក់ទងគ្នាទៀតទេ ព្រោះបានបែកគ្នាជិត២ឆ្នាំហើយៗ នាងធ្វើការបង្ហោះរូបថតនេះ គឺនាងមានចេតនាចង់បង្ហាញដល់មិត្តភក្តិរបស់នាងឲ្យបានស្គាល់មុខអតីតសង្សាររបស់នាង។
តារាសម្តែង ព្រីម លីហ្សា ដែលជាតារាតែងបង្ហាញនូវរូបភាពសិចស៊ី និងបង្ហាញនូវអំនួតលើការប្រើប្រាស់របស់របរថ្លៃៗ ដូចជា សម្លៀកបំពាក់ជាដើមនោះ ធ្លាប់បានទទួលរងនូវការរិះគន់ជាច្រើនពេលនាងទទួលបានពានរង្វាន់ពីកម្មវិធីអាណាចក្រតារាឆ្នាំ២០១៣ ដែលគេហៅថា «អាណាចក្រសាច់-ដើមទ្រូវតារាឆ្នាំ២០១៣» ជាតារាលេចធ្លោឆ្នាំ២០១៣ កន្លងមក ក្រោមពាក្យមន្ទិលសង្ស័យថា «មិនស័ក្តិសម»។
មជ្ឈដ្ឋានអ្នកលេង Facebook បានលើកឡើងថា ព្រីម លីហ្សា ដែលជាតារាកូនកាត់វៀតណាមនេះ បាននិងកំពុងរួមដៃគ្នាជាមួយសង្សារបង្ហោះរូបថតសិចស៊ីស្និទ្ធស្នាលស្នេហាលើគ្រែ ដើម្បីបញ្ឈឺចិត្តគ្រួសារខាងប្រុស ដោយអាងខ្លួនជាតារាល្បីឈ្មោះ៕
Source from: www.dtn7.com
No comments:
Post a Comment