ស្រវឹង​ជោកជាំ​បើកឡាន​ទំនើប បុក​ផ្នូរ​បុព្វបុរស​និង​ខឿន​អាងទឹក វិមានឯករាជ្យ​ទាំង​កំរោល

ស្រវឹង​ជោកជាំ​បើកឡាន​ទំនើប បុក​ផ្នូរ​បុព្វបុរស​និង​ខឿន​អាងទឹក វិមានឯករាជ្យ​ទាំង​កំរោល

​រាជធានី​ភ្នំពេញ៖ស្ថិត​ក្នុង​​ស្ថាន​ភាពស្រ​វឹង​ស្រា​​ជោក​ជាំយុវ​ជន​​ម្នា​ក់​បាន​​បើករថ​យន្ត​​ស៊េ​រី​​ទំ​នើប​​មួយ​គ្រឿងម៉ាក​​កា​មរីក្នុង​​ល្បឿន​​លឿន

​រាជធានី​ភ្នំពេញ ៖ ស្ថិត​ក្នុង​​ស្ថាន​ភាព ស្រ​វឹង​ស្រា​​ជោក​ជាំ យុវ​ជន​​ម្នា​ក់​បាន​​បើក រថ​យន្ត​​ស៊េ​រី​​ទំ​នើប​​មួយ​គ្រឿង ម៉ាក​​កា​មរី ក្នុង​​ល្បឿន​​លឿន ជ្រុល​​ទៅ​បុក​​ផ្នូរ​វិមាន​ឯក​រាជ្យ បាក់​​អស់ ៤​​កង់ និង​​ជ្រុល​​ទៅ​បុក​​ខឿន​​អាង​ទឹក បែក​​កង់​​ទៅ​មុខ​​លែង​រួចកាលពី​វេលា​ម៉ោង ២​និង​៣០ នាទី​ទៀបភ្លឺ ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៣ ស្ថិតនៅតាម​បណ្ដោយ ផ្លូវ​ព្រះ​នរោត្តម ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន​។​

​មុនពេល​កើតហេតុ យុវជន​ជា​ម្ចាស់​រថយន្ត​បង្ក បាន​បើករថយន្ត​ស៊េរី​ទំនើប ម៉ាក​កាមរី ហាយ​ប្រ៊ី​ត ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២C-៨៨៤៩ ធ្វើដំណើរ​តាមផ្លូវ​ព្រះ​ន​រោ​ត្ដម ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​យ៉ាង​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​រេ​ចង្កូត បុក​ផ្នូរ​វិមានឯករាជ្យ បាក់​អស់​ចំនួន ៤​កង់ ហើយ​រថយន្ត​ជ្រុល​បុក ខឿន​អាងទឹក​វិមានឯករាជ្យ បណ្ដាល​ឲ្យ​បែក​កង់ ផ្នែក​ខាងមុខ ទៅ​លែងរួច​។ ចំណែក​អ្នកបើកបរ មិនមាន​រងរបួស​អ្វី​ឡើយ ហើយក៏​ត្រូវ​សមត្ថកិច្ច  នាំខ្លួន​ទៅកាន់​ការិយាល័យ នគរបាល​ចរាចរជើងគោក ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

Wat 281214 Wat 28129


Source from: watphnom-news.com

No comments:

Post a Comment