ឃាត់ខ្លួន​មេខ្យល់​នាំ​មនុស្ស​ឆ្លងដែន​ខុសច្បាប់ រំដោះ​បាន​នាងៗ ៤​នាក់​អប់រំ​ឲ្យ​ទៅផ្ទះ​វិញ​

ឃាត់ខ្លួន​មេខ្យល់​នាំ​មនុស្ស​ឆ្លងដែន​ខុសច្បាប់ រំដោះ​បាន​នាងៗ ៤​នាក់​អប់រំ​ឲ្យ​ទៅផ្ទះ​វិញ​

​ខេត្ដ​កណ្ដាល៖កម្លាំ​ង​​នគរ​បាលការិ​យា​ល័យ​ប្រ​ឆាំង​​​ជួញ​ដូរ​​មនុស្សនិង​​ការ​ពារ​​អ​នី​តិ​ជននៃ​​ស្នង​ការ​ដ្ឋា​ន​​នគរ​បាលខេត្ដ​​ក​ណ្ដា​លបាន​​ឃាត់​ខ្លួន​មេ​ខ្យល់​​ជួញ​ដូរ

​ខេត្ដ​កណ្ដាល ៖ កម្លាំ​ង​​នគរ​បាល ការិ​យា​ល័យ​ប្រ​ឆាំង​​​ជួញ​ដូរ​​មនុស្ស និង​​ការ​ពារ​​អ​នី​តិ​ជន នៃ​​ស្នង​ការ​ដ្ឋា​ន​​នគរ​បាល ខេត្ដ​​ក​ណ្ដា​ល បាន​​ឃាត់​ខ្លួន​មេ​ខ្យល់​​ជួញ​ដូរ ម​នុស្ស​ឆ្លង​ដែន ខុស​ច្បាប់​​ម្នាក់ កាល​ពី​​វេលា​​ម៉ោង ១៣​​និង​​៣០ នា​ទី​​ថ្ងៃ​ទី​​២៧ ខែ​ធ្នូ ឆ្នាំ​២០១៣ នៅតាម​ផ្លូវជាតិ​លេខ​១ ក្នុង​ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ដោយបាន​រំដោះ នារី​រងគ្រោះ ៤​នាក់​ដែល​មេខ្យល់​អូសទាញ បម្រុង​នាំទៅ ប្រទេសក្រៅ​ដោយ​ខុសច្បាប់ ។​

​មេខ្យល់​ដែល​ត្រូវបាន​ឃាត់ខ្លួន មានឈ្មោះ លី បូ​ណា រ៉ា​ន់ ភេទ​ស្រី អាយុ ៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​វាល​ធំ ឃុំ​ពាម​ឧកញ៉ា​អុង ស្រុក​ល្វាឯម ខេត្ដ​កណ្ដាល មិនមែនជា​មេខ្យល់​ធំ ក្នុង​ការនាំ​មនុស្ស​ឆ្លងដែន ខុសច្បាប់​នោះទេ គ្រាន់តែ​ជា​អ្នក​នាំ​នារី​រងគ្រោះ ឱ្យទៅ​បំពេញ​ឯកសារ និង​ជួប​ជាមួយ​មេខ្យល់​ធំ ដែលមាន​ឈ្មោះ​ឈិ​ត សារឹម ភេទ​ស្រី អាយុ ៤៩​ឆ្នាំ ប្ដី​ឈ្មោះ​ទេព ប៊ុនធឿន អាយុ ៥០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បាក់​ដាវ​ក្រោម ឃុំ​បាក់​ដាវ ស្រុក​ខ្សាច់កណ្ដាល ខេត្ដ​កណ្ដាល ។​

​ដោយឡែក នារី ៤​នាក់​ទៀត​ដែល សមត្ថកិច្ច​រំដោះ​រួចផុត ពី​ការជួញដូរ​នោះ រួមមាន ១-​ឈ្មោះ ខុម ពៅ ហៅ​ស្រី​ទូច អាយុ ៣០​ឆ្នាំ កាន់​ប៉ាស្ព័រ​លេខ​១៦០៣៤៤២ ចុះ​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៣ ផុតកំណត់ ឆ្នាំ​២០១៦ ២-​ឈ្មោះ សុទ្ធ ចាន់ថា ភេទ​ស្រី អាយុ ១៩​ឆ្នាំ កាន់​លិខិត ឆ្លងដែន​លេខ ១៦០៥៧៤២ ចុះ​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៣ ផុតកំណត់​ឆ្នាំ​២០១៦ ទាំងពីរ​នាក់​នេះ មាន​ទីលំនៅ​ភូមិ​វាល​ធំ ឃុំ​ពាម​ឧកញ៉ា អុង ស្រុក​ល្វាឯម ខេត្ដ​កណ្ដាល​។

៣-​ឈ្មោះ ផល សុខ​ជា អាយុ ២៥​ឆ្នាំ កាន់​ប៉ាស្ព័រ N1600221 ចុះ​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៣ ផុតកំណត់ ឆ្នាំ​២០១៦ មាន​ទីលំនៅ​ភូមិ កោះ​រះ​លើ ឃុំ​កោះ​រះ ស្រុក​ល្វាឯម ខេត្ដ​កណ្ដាល និង​ទី​៤-​ឈ្មោះ ឡេង ស៊ី​ណាត តែ​ឈ្មោះ​នៅក្នុង​ប៉ាស្ព័រ ឡេង សា​វី អាយុ ២៥​ឆ្នាំ កាន់​ប៉ាស្ព័រ​លេខ N1600222 ចុះ​ថ្ងៃ ទី​២១ ខែធ្នូ ឆ្នាំ​២០១៣ ផុតកំណត់ ឆ្នាំ​២០១៦ ។ នារី​ទាំង ៤​នាក់​នេះ ត្រូវបាន​សមត្ថកិច្ច​អប់រំ ទើប​បញ្ជូន​ឱ្យទៅ​ផ្ទះ​វិញ  កុំឱ្យ​ចាញ់បោក​ការឃោសនា របស់​មេខ្យល់​តទៅទៀត​៕

Wat 281211


Source from: watphnom-news.com

No comments:

Post a Comment