ឆ្នោត​យួន​ទាំង​ប្រភេទ​ឆ្នោតជាតិ​ ទាំង​ប្រភេទ​ឆ្នោត​កន្ទុយលេខ​បាន​និង​កំពុង​អុកឡុក​ស្រុក​ខ្មែរ​ពេញទំហឹង​

​រាជរដ្ឋាភិបាល​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​នាយក​រដ្ឋមន្ត្រី​ និង​ជា​បុរស​ខ្លាំង​នៃ​កម្ពុជា​ ធ្លាប់​បាន​បើក​យុទ្ធនាការ​បង្ក្រាប​ទៅ​លើ​ល្បែង​ឆ្នោត​-​ឡូ​តូ​-​ភ្នាល់​បាល់​ ល្បែង​កម្សាន្ត​ស្លុត​ម៉ាស៊ីន​ និង​បន​ល្បែងស៊ីសង​ខុសច្បាប់​ ចាប់តាំងពី​អំឡុង​ឆ្នាំ​២០០៥​មក​ម្ល៉េះ​ ។​

​ក្រោយមក​នា​អំឡុង​ដើមឆ្នាំ​២០០៩​ បន្ទាប់​ពី​បាន​ពិនិត្យ​ឃើញ​ថា​ ការ​ធ្វើ​អាជីវកម្ម​ល្បែង​កម្សាន្ត​អេ​ឡិច​ត្រូ​និ​ច​ និង​មេកានិច​គ្រប់​ប្រភេទ​"​ស្លុត​ម៉ាស៊ីន​"​ ព្រមទាំង​ល្បែងភ្នាល់​កីឡា​គ្រប់​ប្រភេទ​ ធ្វើ​ឲ្យ​មានការ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សុជីវធម៌​រស់នៅ​របស់​ប្រជាពលរដ្ឋ​ បង្ក​ឲ្យ​មាន​ភាព​អសន្តិសុខ​ ប៉ះពាល់​ដល់​សុវត្ថិភាព​ និង​សណ្តាប់ធ្នាប់​សង្គម​ និង​ក្មុ​ង​គោលដៅ​អះអាង​ថា​ ធ្វើ​កំណែទម្រង់សង្គម​ ពង្រឹង​សណ្តាប់ធ្នាប់​សាធារណៈ​ និង​សីលធម៌​សង្គម​ឲ្យ​បាន​ល្អ​ប្រសើរ​នោះ​ រាជរដ្ឋាភិបាល​បាន​សម្រេច​ចាត់វិធានការ​ដក​ហួត​អាជ្ញាប័ណ្ណ​ និង​បញ្ឈប់​អាជីវកម្ម​ល្បែង​កម្សាន្ត​អេ​ឡិច​ត្រូ​និ​ច​ និង​មេកានិច​គ្រប់​ប្រភេទ​ "​ស្លុត​ម៉ាស៊ីន​"​ ព្រមទាំង​ល្បែងភ្នាល់​កីឡា​គ្រប់​ប្រភេទ​ និង​លើស​ពី​នេះ​ ក៏​បាន​បង្គាប់​ឲ្យ​អាជ្ញាធរ​ដែនដី​ចាត់វិធានការ​លុប​បំបាត់​ល្បែងស៊ីសង​ លួចលាក់​ខុសច្បាប់​គ្រប់​ប្រភេទ​ឲ្យ​បានជា​ដាច់ខាត​ទៀត​ផង​ ។​

​ទោះបី​មាន​វិធានការ​ពី​សំណាក់​រាជរដ្ឋាភិបាល​បែប​នេះ​ក្តី​ ក៏​រយៈពេល​ច្រើន​ឆ្នាំ​កន្លង​មក​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ ល្បែងភ្នាល់​បាល់​នៅ​តែ​មាន​ គ្រាន់តែ​ប្តូរ​រូបភាព​ពី​ចំហ​មក​ជា​ការ​លាក់លៀម​ និង​បន​ល្បែងស៊ីសង​ខុសច្បាប់​ "​ក្រៅពី​កាស៊ីណូ​ដែល​មានច្បាប់​អនុញ្ញាត​"​ ក៏​នៅ​តែ​មាន​លេង​ជា​ច្រើន​កន្លែង​ដែល​កាង​ពីក្រោយ​ដោយ​អ្នកមាន​អំណាច​ ។​

​មិនតែប៉ុណ្ណោះ​ ល្បែង​ឆ្នោត​មិន​ត្រឹម​បង្ក្រាប​មិន​បាន​នោះ​ទេ​ គឺ​ឆ្នោត​យួន​ទាំ​ា​ង​ប្រភេទ​ឆ្នោតជាតិ​ ទាំង​ប្រភេទ​ឆ្នោត​កន្ទុយលេខ​ បាន​ចរាចរណ៍​ធ្វើ​អាជីវកម្ម​ឲ្យ​មានការ​ចាក់​ភ្នាល់​ពាសពេញ​ព្រះរាជាណាចក្រ​កម្ពុជា​តែ​ម្តង​ ហើយ​សមត្ថកិច្ច​របស់​ខ្មែរ​បែរជា​ចូលរួម​គាំទ្រ​លេងល្បែង​ឆ្នោត​យួន​នេះ​ថែម​ទៀត​ ។​

​មជ្ឈដ្ឋាន​អ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ វា​ជា​រឿង​អាម៉ាស់​ខ្លាំង​ណាស់​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ទាំងមូល​មិន​អាច​បង្ក្រាប​ល្បែង​ឆ្នោត​ស៊ីសង​តាម​បទបញ្ជា​ការ​ ឬ​សេចក្តីណែនាំ​របស់​ខ្លួន​បាន​ ហើយ​ថែម​ទាំង​បើកដៃ​ឲ្យ​ល្បែង​ឆ្នោត​បរទេស​ ជា​ពិសេស​ឆ្នោត​យួន​មក​ធ្វើ​អាជីវកម្ម​ឆ្លង​ដែន​អុកឡុក​ពេញ​ស្រុក​ខ្មែរ​ពេញទំហឹង​ទៅ​វិញ​ ។​

​ក្រុម​អ្នក​វិះ​គន់​មួយ​ចំនួន​បាន​លើក​ឡើង​ថា​ ទំនងជា​រាជរដ្ឋាភិបាល​កម្ពុជា​ព្យាយាម​លុប​បំបាត់​ល្បែង​ឆ្នោត​ខ្មែរ​ តែបើ​កដៃ​ឬ​ទុក​ឱកាស​ឲ្យ​ឆ្នោត​យួន​អុកឡុក​ពេញ​ប្រទេស​វិញ​ ពីព្រោះ​ឆ្នោត​យួន​មិន​បង្ក​ឲ្យ​មាន​អសន្តិសុខ​ និង​ប៉ះពាល់​សណ្តាប់ធ្នាប់​សង្គម​ដូច​ឆ្នោត​ខ្មែរ​នៅ​លើ​ទឹកដី​ខ្មែរ​ឡើយ​ ៕​ VN-LotteryVN-Lottery-1Anti-Lottery


Source from: www.dtn7.com

No comments:

Post a Comment