រលក​នៃ​ការ​រិះគន់​បុរស​ខ្លាំង​លើ​បណ្តាញ​សង្គម​ពុះកញ្ជ្រោល​ឡើង​បន្ទាប់​ពី​នាយក​រដ្ឋមន្ត្រី​ថៃ​ប្រកាស​សឿង​បឿ​ង​លាលែង​តំណែង​ដើម្បី​ជាតិ​

​ស្ថានភាព​វឹកវរ​នៅ​ប្រទេស​ថៃ​ បែរជា​បាន​ជំរុញ​បន្ថែម​ឲ្យ​មានការ​រិះគន់​យ៉ាង​ខ្លាំង​ទៅ​លើស​ម្តេច​អគ្គមហាសេនាបតី​តេ​ជា​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជា​បុរស​ខ្លាំង​នៃ​កម្ពុជា​ ដែល​ធ្វើ​នាយក​រដ្ឋមន្ត្រី​តាំងពី​សម័យ​កុ​ម្មុ​យ​និ​ស្តរ​ហូត​មក​ដល់​សម័យ​រាជាណាចក្រ​កម្ពុ​ជាទី​២​ អស់​រយៈពេល​ជិត​៣០​ឆ្នាំ​ បន្ទាប់​ពី​លោក​ជំទាវ​ យី​ង​ឡាក់​ ស៊ី​ណា​វ៉ា​ត្រា​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ​ប្រកាស​ដោយ​សឿង​បឿ​ង​កាលពី​ថ្ងៃ​ទី​០២​ ខែធ្នូ​ ឆ្នាំ​២០១៣​ម្សិលមិញ​នេះ​ថា​ លោក​ជំទាវ​នឹង​លាលែង​ពី​តំណែង​ដើម្បី​សន្តិភាព​ និង​ផលប្រយោជន៍​ជាតិ​ ព្រមទាំង​ប្រជាជន​ ខណៈ​ដែល​ក្រុម​អ្នក​តវ៉ា​ថៃ​មិន​ព្រម​បោះបង់​សកម្មភាព​របស់​ពួក​គេ​ ។​

​ថ្វី​ដ្បិត​លោក​ជំទាវ​នាយក​រដ្ឋមន្ត្រី​ថៃ​មិន​ទាន់​បាន​លាលែង​ពី​តំណែង​ជា​ផ្លូវការ​ ឬ​ការ​ប្រកាស​របស់​លោក​ជំទាវ​នោះ​ក្លាយជា​ការ​ពិត​ ឬ​ក៏​មិន​ពិត​ក៏​ដោយ​ ក៏​ក្រុម​អ្នកលេង​បណ្តាញ​សង្គម​ Facebook​ ដ៏​ពេញ​និយម​នៅ​កម្ពុជា​ បាន​លើក​ឡើង​ និង​ធ្វើការ​ប្រៀបធៀប​គ្នា​រួច​ទៅ​ហើយ​រវាង​បុរស​ខ្លាំង​នៃ​កម្ពុជា​ និង​លោក​ជំទាវ​ យី​ង​ឡាក់​ ស៊ី​ណា​វ៉ា​ត្រា​ ដោយ​ពួក​គេ​ចោទ​ជា​សំណួរ​ថា​ តើ​បុរស​ខ្លាំង​ហ៊ាន​ធ្វើ​ដូច​លោក​ជំទាវ​ យី​ង​ឡាក់​ ស៊ី​ណា​វ៉ា​ត្រា​ ដែរ​ឬទេ​ ?​ ឬ​ក៏​សុខចិត្ត​ធ្វើ​ជា​បុរស​កំសាក​ដើម្បី​អំណាច​ ដោយ​មិន​ខ្វល់​អំពី​ផលប្រយោជន៍​ជាតិ​ និង​ប្រជាជន​ ?

​តាម​ពិត​ទៅ​ បុរស​ខ្លាំង​នៃ​កម្ពុជា​ធ្លាប់​បាន​មាន​ប្រសាសន៍​ជា​រឿយៗ​រួច​មក​ហើយ​នៅ​រាល់​មុន​ពេល​សម័យ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ម្តងៗ​ថា​ សម្តេច​នឹង​ចុះ​ចេញពី​តំណែង​ និង​ផ្ទេរតំណែង​ភ្លាម​ឲ្យ​ទៅ​អ្នក​ដែល​ឈ្នះ​ឆ្នោត​ ប្រសិនបើ​គណបក្ស​ប្រជាជន​កម្ពុជា​ចាញ់ឆ្នោត​ ។​ ប្រសាសន៍​របស់​បុរស​ខ្លាំង​នៃ​កម្ពុជា​នេះ​ គឺ​ទន្ទឹម​គ្នា​ជាមួយនឹង​ការ​អនុវត្ត​យុទ្ធសាស្ត្រ​និង​យុទ្ធវិធី​ "​នយោបាយ​ឈ្នះ​-​ឈ្នះ​"​ របស់​សម្តេច​រួច​ទៅ​ហើយ​ ។​

​ពាក់ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​កាលពី​ថ្ងៃ​ទី​២៨​ ខែកក្កដា​ ឆ្នាំ​២០១៣​កន្លង​ទៅ​ ទោះបី​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​ដាក់​បេក្ខភាព​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ ទទួល​បានការ​ឈ្នះ​ឆ្នោត​ក្នុង​សំឡេង​ភាគច្រើន​ដាច់ខាត​ក៏​ដោយ​ ក៏​ប៉ុន្តែ​មជ្ឈដ្ឋាន​អ្នកគាំទ្រ​គណបក្ស​នយោបាយ​ប្រឆាំង​បាន​ធ្វើការ​រិះគន់​ថា​ បុរស​ខ្លាំង​គ្មាន​សេចក្តី​ក្លាហាន​ និង​គ្មាន​ឆន្ទៈ​ក្នុង​ការ​បង្កើត​ឲ្យ​មាន​គណៈកម្មការ​ចម្រុះ​ឯករាជ្យ​ស៊ើបអង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ តាម​សំណើ​របស់​គណបក្សប្រឆាំង​ ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ថា​ អ្នក​ឈ្នះ​ឆ្នោត​ទទួល​បានការ​ឈ្នះ​ដោយ​កិត្តិយស​ និង​អ្នក​ចាញ់ឆ្នោត​ទទួលស្គាល់​ការ​ចាញ់​ដោយ​អស់ចិត្ត​នោះ​ឡើយ​ ។​ ដូច្នេះ​ហើយ​ ទើប​ធ្វើ​ឲ្យ​អ្នកលេង​បណ្តាញ​សង្គម​ Facebook​ ក៏​ដូច​ជា​អ្នកវិភាគ​នយោបាយ​ឯករាជ្យ​ បាន​រិះគន់​ថា​ បុរស​ខ្លាំង​គឺជា​បុរស​កំសាក​ដែល​មិន​ចង់​ចូលរួម​ស្វែងរក​ការ​ពិត​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​នេះ​ បែរជា​ប្រឹងប្រែង​ក្រាញ​អំណាច​ បង្កើត​សភា​ឯក​បក្ស​ និង​រាជរដ្ឋាភិបាល​ "​មិន​គ្រប់ទឹក​"​ ទៅ​វិញ​ ។​ លើស​ពី​នេះ​ ភាព​កំសាក​របស់​បុរស​ខ្លាំង​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​អ្នក​រិះគន់​កាន់តែ​មាន​មន្ទិល​សង្ស័យ​ថា​ លទ្ធផល​នៃ​ការ​ឈ្នះ​ឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ គឺ​កើត​ចេញពី​ការ​លួច​ និង​ប្លន់​សន្លឹក​ឆ្នោត​ដូច​គេ​ចោទប្រកាន់​មែន​ ។​

​ទោះ​យ៉ាងណា​ក៏​ដោយ​ មជ្ឈដ្ឋាន​អ្នកវិភាគ​នយោបាយ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ករណី​នៅ​ប្រទេស​ថៃ​ជា​បញ្ហា​ត្រូវ​ដោះស្រាយ​តាម​វិធី​របស់​ថៃ​ រីឯ​ករណី​នៅ​កម្ពុជា​ជា​បញ្ហា​ត្រូវ​ដោះស្រាយ​ដោយ​អ្នកនយោបាយ​កម្ពុជា​ និង​ជា​ពិសេស​ទុក​ឲ្យ​បុរស​ខ្លាំង​ជា​អ្នក​ពិចារណា​ចារ​ទុក​ក្នុង​ប្រវត្តិសាស្ត្រ​ទៅ​ចុះ​ ដោយ​យើង​មិន​ត្រូវ​បង្កើត​ភាព​វឹកវរ​ក្នុង​សង្គម​ ដូច​នៅ​បណ្តា​ប្រទេស​ដទៃ​ទៀត​ឡើយ​ ៕​

Hun-Sen-Yingluck


Source from: www.dtn7.com

No comments:

Post a Comment