តួឯកស្រីមួយណានឹងក្លាយជា តារាដែលមានសុដន់ស្អាតជាងគេ ប្រចាំឆ្នាំ ២០១៣

ប្រទេសចិន ៖ តាមប្រភពព័ត៌មានបរទេស នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៣ នេះ បានប្រាប់ឲ្យដឹងថា នាង Fan Bingbing ,នាង Wang Li Dan Ni ព្រមទាំងតារាសម្តែង និងម៉ូដែលចិន ជាច្រើនរូបទៀត កំពុងតែត្រៀមខ្លួន ក្នុងការប្រកួតប្រជែងគ្នា ដើម្បីដណ្តើមយក ពានរង្វាន់ជា តារាដែលមាន សុដន់ស្អាតប្រចាំឆ្នាំ ២០១៣ ។
តារាចិនទាំងនោះ តែងតែបង្ហាញគល់សុដន់ របស់ខ្លួននៅតាមកម្មវិធី កម្រាលព្រំពណ៌ក្រហម ដើម្បីទាញយក ប្រជាប្រិយភាព ពីទស្សនិកជន និងអ្នកគាំទ្រ ដែលបានចូលរួម ក្នុងកម្មវិធីនោះ។ ការបង្ហាញគល់សុដន់ ក៏ជាចំណុចក្តៅ សម្រាប់អ្នកសារព័ត៌មាន ទាំងក្នុងនិងក្រៅប្រទេស ដើម្បីយកទៅផ្សព្វផ្សាយ ឲ្យទស្សនិកជន បានមើលលេងកម្សាន្ត៕
Source from: watphnom-news.com