
មានការភ្ញាក់ផ្អើលនៅក្នុងបណ្តាញសង្គម Facebook នៅវេលាព្រឹកនាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៣នេះ ដោយក្រុមអ្នកលេង Facebook បាន Share នូវព័ត៌មានតៗគ្នាថា មានគេគំរាមសម្លាប់ឯកឧត្តម កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រជាប់ឆ្នោតនៅមណ្ឌលខេត្តកំពង់ចាម ដោយបាញ់នឹងកាំភ្លើងចំនួន៧គ្រាប់។
ការ Share នូវព័ត៌មានក្នុងបណ្តាញសង្គម Facebook ដែលថា មានគេគំរាមសម្លាប់ឯកឧត្តម កឹម សុខា នោះ គឺបន្ទាប់ពីមាន Account Facebook មួយ ឈ្មោះ ផែង វណ្ណៈ បាន Post ក្នុង Status របស់ខ្លួន នូវអត្ថបទមួយមានខ្លឹមសារថា «ទុក៧គ្រាប់ឲ្យ កឹម សុខា គ្រាប់ទី១បាញ់យកដៃឆ្វេង គ្រាប់ទី២បាញ់យកដៃស្តាំ គ្រាប់ទី៣បាញ់ជើងឆ្វេង គ្រាប់ទី៤បាញ់ជើងស្តាំ គ្រាប់ទី៥បាញ់ពោះ គ្រាប់ទី៦បាញ់បេះដូង និងគ្រាប់ទី៧បាញ់ឲ្យចំក្បាល កឹម សុខា!!!»។
គេមិនទាន់អាចសន្និដ្ឋានថា ការ Post អត្ថបទរបស់ Account Facebook ឈ្មោះ ផែង វណ្ណៈ ជាសាធារណៈនេះ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ក្នុងកម្រិតណា ឬក៏អាចចោទប្រកាន់បានថា ជាការគំរាមសម្លាប់ឯកឧត្តម កឹម សុខា បានដែរឬទេនោះនៅឡើយ៕
Source from: www.dtn7.com