ទស្សនៈ​របស់​យុវជន​អ្នកលេង​ Facebook​ ដែល​មាន​អ្នក​ជេរ​ តែ​មាន​ចំណុច​ល្អ​ច្រើន​គួរ​ឲ្យ​ពិចារណា​ឆ្លុះ​បញ្ចាំង​អំពី​តថភាព​សង្គម​បច្ចុប្បន្ន​

​យុវជន​អ្នកលេង​បណ្តាញ​សង្គម​ Faceboo​ ដ៏​សកម្ម​នៅ​កម្ពុជា​ម្នាក់​ឈ្មោះ​ ផែ​ សុ​វ​ណ្ណា​រិ​ទ្ធ​ មាន​ Page​ ផ្ទាល់ខ្លួន​ឈ្មោះ​ Phe​ Sovannarith​ និង​មាន​អ្នក​ Like​ Page​ ចំនួន​158K​ "​ជិត​១៦​ម៉ឺន​នាក់​"​ ព្រមទាំង​ជា​ពល​ទាហាន​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០៧៨៩៩០​ផង​នោះ​ ធ្លាប់​ទទួល​រង​នូវ​ការ​ជេរ​ប្រមាថ​ និង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​អ្នកលេង​ Facebook​ ជា​ពិសេស​ពី​អ្នកគាំទ្រ​គណបក្ស​នយោបាយ​ប្រឆាំង​កន្លង​មក​ រហូត​ដល់​អ្នកលេង​ Facebook​ ចាប់ផ្តើម​ប្រកា​សតៗ​គ្នា​ឲ្យ​ប្រុង​ប្រយ័ត្ន​ទៅ​នឹង​អំពើ​របស់​ឈ្មោះ​ ផែ​ សុ​វ​ណ្ណា​រិ​ទ្ធ​ នេះ​ទៀត​ផង​ ។​

​ប៉ុន្តែ​រយៈពេល​បន្តបន្ទាប់​មក​ ក្រោយ​ការ​ធ្វើ​សកម្មភាព​ដុត​ទង់ជាតិ​ថៃ​ បញ្ចេញ​កំហឹង​ដែល​ថៃ​ធ្លាប់​ដុត​ទង់ជាតិ​ខ្មែរ​មុន​ ដុត​រូបថត​លោក​ឧត្តមសេនីយ៍ឯក​ ជួន​ សុវណ្ណ​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ និង​ដុត​រូបថត​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ នាយ​ឧត្ត​មេស​នី​យ៍​ផុត​លេខ​ផ្កាយ​មាស​៥​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក្នុង​បណ្តាញ​សង្គម​ Facebook​ យុវជន​រូប​នេះ​បាន​ប្រកាស​ថា​ ឈប់​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ហើយៗ​សម្រេចចិត្ត​សា​ជា​ថ្មី​ថា​ នឹង​ធ្វើ​អ្វីៗ​ដែល​ខ្លួន​គប្បី​ត្រូវធ្វើ​វិញ​ ។​

​ក្នុង​ក្របខ័ណ្ឌ​ជា​អង្គការ​សារព័ត៌មាន​មួយ​ឯករាជ្យ​ និង​មិន​មាន​ទស្សនៈ​ចង្អៀតចង្អល់​នោះ​ គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​ សូម​ធ្វើការ​ដកស្រង់​នូវ​ទស្សនៈ​មតិ​មួយ​ចំនួន​របស់​យុវជន​ Facebook​ ឈ្មោះ​ ផែ​ សុ​វ​ណ្ណា​រិ​ទ្ធ​ យក​មក​ចុះ​ផ្សាយ​ជូន​ប្រិ​យ​មិត្ត​អ្នក​អាន​ទុក​គ្រាន់​ពិចារណា​ ដូច​តទៅ​ ៖

"​ពេល​ខ្ញុំ​រិះគន់​គណបក្ស​សង្គ្រោះ​ជាតិ​-CNRP​ គេ​ថា​ខ្ញុំ​ឆ្កែ​គណបក្ស​ប្រជាជន​កម្ពុជា​-CPP​ ពេល​ខ្ញុំ​រិះគន់​ CPP​ គេ​ថា​ខ្ញុំ​ឆ្កែ​CPP​ទៀត​ ។​ អ្នកខ្លះ​មិន​គិត​អ្វី​សោះ​ គិតតែ​ជេរ​ខ្ញុំ​ឆ្កែ​ យួន​ អាចម៍​ ឆ្កួត​ ឡប់​ ។​ គ្រប់​គ្នា​ជេរ​ខ្ញុំ​ ខ្ញុំ​មិន​ខឹង​ទេ​ ព្រោះ​គ្រប់​គ្នា​មិន​យល់​ពី​ខ្ញុំ​ តែ​គ្រប់​គ្នា​ត្រូវ​ចាំ​ថា​ ក្នុង​ខ្លួន​អ្នក​និង​ខ្ញុំ​មាន​ឈាម​ដូច​គ្នា​ ។​ ជេរ​ខ្ញុំ​បាន​ តែ​កុំ​មើលងាយ​ឧត្តមគតិ​ជាតិ​របស់ខ្ញុំ​ ។​"​ ។​

"​អរគុណ​ដល់​បងប្អូន​យុវជន​ទាំងអស់​ដែល​បាន​ជេរ​រិះគន់​ខ្ញុំ​ ធ្វើ​ឲ្យ​ខ្ញុំ​មានចិត្ត​កាន់តែ​ស្រឡាញ់​ជាតិ​រឹតតែ​ខ្លាំង​ ។​ ខ្ញុំ​នឹង​ចង​ចាំ​ពាក្យ​ជេរ​របស់​អ្នក​ ដើម្បី​ពង្រឹង​ឆន្ទៈ​ខ្លួនឯង​ ។​ "​ ។​

"​កម្ពុជា​ព្រះរាជា​អច្ឆរិយៈ​ ។​ អត់​ចេះ​ខ្មាស​គេ​ ទីក្រុង​សំរាម​ រមណីយដ្ឋាន​បរទេស​ សេវា​ពុក​រលួយ​ ។​ ទីក្រុង​សំរាម​ ទឹក​លិច​ ចោរលួច​ ប្លន់​ ពុក​រលួយ​ ពេញ​ផ្លូវ​ ស្ទះចរាចរណ៍​ព្រឹកល្ងាច​ លូ​ ផ្លូវ​ធ្វើ​ជាប់​រហូត​ ឆ្នេរ​ទឺ​ក​ស្អុយ​ ប្រាសាទ​ដាក់​លក់​ ឈើ​ដឹក​កណ្តាល​យប់​ ដី​វិនិយោគ​៩៩​ឆ្នាំ​ គុណភាព​ការងារ​រដ្ឋបាល​សូន្យ​ រាស្ត្រ​រត់ចោលស្រុក​ ប្លន់​ដី​រាស្ត្រ​ស្របច្បាប់​…​។​ "​ ។​

"​ជាតិ​ សាសនា​ ព្រះមហាក្សត្រ​ ៖​ បាវចនា​ជាតិខ្មែរ​កំពុង​រលាយ​ ជាតិ​ ៖​ ពុក​រលួយ​ពីលើ​ដល់​ក្រោម​ សាសនា​ ៖​ វាយដំ​ដូច​សត្វ​ឆ្កែ​ ព្រះមហាក្សត្រ​ ៖​ តុក្កតា​ ?​ ហត្ថលេខា​ឡើង​ចុះ​ ដក​ព្រះ​ឆាយា​លក្ខណ៍​ ដាក់​រូបថត​សែន​"​ ។​

"​បួន​ចំណុច​បញ្ជាក់​ថា​ កំណែទម្រង់​ស៊ីជម្រៅ​ ស៊ីជម្រៅ​ជាង​មុន​ ៖​ ១-​កំណែទម្រង់​ជា​ពាក្យ​ឥតប្រយោជន៍​អាណត្តិ​មុន​,​ ២-​ប៉ូលិស​វាយ​បាតុករ​សាហាវ​ជាង​មុន​,​ ៣-​អំពើ​ពុក​រលួយ​ស៊ី​ស្ងាត់​ជាង​មុន​ ច្រើន​ជាង​មុន​,​ ៤-​ដំឡើង​អំណាច​កូន​ និង​បក្ខពួក​ខ្ពស់​ជាង​មុន​ ។​"​ ។​

"​យុទ្ធសាស្ត្រ​ចតុកោណ​អាណត្តិ​ទី​៥​វគ្គ​បង្ហើយ​ ៖​ ១-​ព្រៃឈើ​នៅ​សល់​តិចតួច​កាប់​បង្ហើយ​,​ ២-​ដី​សម្បទាន​សល់​តិចតួច​ជួល​បង្ហើយ​,​ ៣-​សម្អាត​ផ្ទៃក្នុង​មិនមែន​ជា​បក្ខពួក​ខ្លួន​បង្ហើយ​,​ ៤-​ពុក​រលួយ​ស៊ី​ឲ្យ​ជ្រៅ​ ខ្ចី​គេ​ឲ្យ​ច្រើន​ត្រៀម​២០១៨​ ។​"​ ។​

"​វិស័យ​ទាំង​៤​ សេដ្ឋកិច្ច​កម្ពុជា​មាន​ភាព​រីក​ចម្រើន​ខ្លាំង​ ៖​ ១-​កសិកម្ម​ ៖​ ស្រូវ​លក់​បាន​ថ្លៃ​ ជី​កសិកម្ម​បរទេស​ក៏​ថ្លៃ​…​កសិករ​ខ្ចី​លុយ​ធនាគារ​ច្រើន​ លក់​ដីស្រែ​ក៏​ច្រើន​ ។​ ២-​សំណង​ ៖​ ប្លង់​ដី​បាន​ច្រើន​ អ្នក​វិនិយោគ​រត់​ចោល​ក៏​ច្រើន​…​មាន​កម្មករ​សំណង់​ជា​ច្រើនរ​ត់ទៅ​ធ្វើការ​ក្រៅប្រទេស​ ។​ ៣-​ទេសចរណ៍​ ៖​ លក់​តំបន់​ទេសចរណ៍​ឲ្យ​បរទេស​បាន​ច្រើន​ និង​៤-​កាត់ដេរ​ ៖​ កម្មករ​បាតុកម្ម​ច្រើន​ ហិង្សា​ក៏​ច្រើន​ ស្លាប់​ក៏​ច្រើន​ ។​ "​ ។​

​យុវជន​អ្នកលេង​ Facebook​ ផែ​ សុ​វ​ណ្ណា​រិ​ទ្ធ​ ធ្លាប់​បាន​ប្រកាស​ថា​ ក្របខ័ណ្ឌ​ជា​ពល​ទាហាន​នៃ​កង​យោធពល​ខេ​ម​ភូមិន្ទ​របស់​ខ្លួន​ត្រូវ​បាន​គេ​លុប​ចោល​បាត់​ទៅ​ហើយ​ ។​

​ក​.​ក​.​ន​ ៖​ គួរ​ទុក​ពេលវេលា​ឲ្យ​យុវជន​ ផែ​ សុ​វ​ណ្ណា​រិ​ទ្ធ​ ពិចារណា​នូវ​អំពើ​របស់​ខ្លួន​ ដើម្បី​ឲ្យ​យុវជន​រូប​នេះ​គិតគូរ​អំពី​ជាតិ​តាម​វិធី​ផ្ទាល់ខ្លួន​របស់​លោក​ ពីព្រោះ​ការ​ជេរប្រទេច​ទៅ​លើ​យុវជន​ ផែ​ សុ​វ​ណ្ណា​រិ​ទ្ធ​ ក៏​គ្មាន​ផ្តល់​នូវ​ផលប្រយោជន៍​អ្វី​សម្រាប់​ជាតិខ្មែរ​ដែរ​ គឺ​មាន​តែ​នាំ​ឲ្យ​ខ្មែរ​កសាង​នូវ​វប្បធម៌​ជេរ​ និង​លាប​ពណ៌​គ្នា​ប៉ុណ្ណោះ​ ៕​

Phe-Sovannarith-7


Source from: www.dtn7.com

No comments:

Post a Comment