សម្រស់ Hot Girl របស់លាវម្នាក់ទៀត ដែលធ្វើឲ្យប្រុសៗ សរសើរមិនដាច់ពីមាត់

ប្រទេសលាវ ៖ កាលពីប៉ុន្មានថ្ងៃមុន នៅក្នុងពិភពអ៊ីនធឺណេត មានការកក្រើកម្តងហើយ ដោយសារតែសម្រស់ ដ៏ស្រស់ស្អាតរបស់ Hot Girl ម្នាក់ ដែលត្រូវបានគេដឹងថា មកពីទឹកដី ដែលសំបូរទៅដោយ សត្វដំរី ហើយពេលនេះ បានលេចចេញនូវ Hot girl ជនជាតិឡាវ ម្នាក់ទៀតហើយ ដែលមានសម្រស់ មិនចាញ់ Hot Girl មុនឡើយ បានធ្វើឲ្យរំជើបរំជួល ក្នុងពិភពអ៊ីនធឺណេត ដោយសារតែសម្រស់ ដ៏ស្រស់ស្អាត មានមន្តស្នេហ៍ ឃើញហើយមិនសរសើរ មិនបាន។
នាង Chandaly Sitphaxay គឺជាស្រីស្អាតម្នាក់ ដែលកើតនៅទីក្រុង វៀងច័ន្ទ ប្រទេសឡាវ ហើយនាងបានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រ ពីសកលវិទ្យាល័យជាតិ នៃប្រទេសឡាវ។ បើតាមប្រភពពីគេហទំព័រ Dailylenglui បានឲ្យដឹងថា Hot Girl ម្នាក់នេះ ក៏ធ្លាប់ជានិស្សិតពេទ្យ នៅឯសកលវិទ្យាមួយនៅប្រទេសចិន ផងដែរ។ កាលពីអាយុ ១៨ឆ្នាំនាង Chandaly ត្រូវបានជ្រើសរើស ជាអ្នកតំណាងប្រទេសឡាវ នៅក្នុងការប្រកួតបវរកញ្ញា ស្រស់ស្អាតអន្តរជាតិ២០០៤ ដែលបានប្រារព្ធនៅប្រទេសចិន ហើយក្នុងឆ្នាំនោះ នាងក៏ទទួលបានតំណែងជា Miss Lux 2004 ផងដែរ។
ស្រីស្អាតឡាវម្នាក់នេះ មិនត្រឹមតែមានទម្រង់មុខ ស្រស់ស្អាតប៉ុណ្ណោះទេ នាងក៏មានរូបរាង ស្វ៊ែលមិនចាញ់ តារាល្បីលំដាប់ ពិភពលោកនោះទេ។ ស្រីស្អាត Chandaly រស់នៅក្នុងទីក្រុង វៀងច័ន្ទ ប្រទេសឡាវ ប៉ុន្តែស្រីស្អាត Chandaly តែងតែធ្វើដំណើរទៅគ្រប់ទីកន្លែងដើម្បីថតរូប និងពាណិជ្ជកម្ម។ នាងត្រូវបានមនុស្សជាច្រើន ចាប់អារម្មណ៍គាំទ្រ ហើយតែងតែលើកសរសើរពីនាង ជារឿយៗ ប៉ុន្តែស្រីស្អាត Chandaly រស់នៅបែបសាមញ្ញ មិនឆ្មើងឆ្មៃ និងគោរព ការពារប្រពៃណីជាតិ របស់ខ្លួនជានិច្ច៕
Source from: watphnom-news.com