ឯកឧត្តម​ ឈិ​ត​ សា​រិ​ទ្ធ​ សមាជិក​គណៈមេធាវី​និង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​ទទួលមរណភាព​ក្នុង​ជន្មាយុ​៤៣​ឆ្នាំ​

​ឯកឧត្តម​ ឈិ​ត​ សា​រិ​ទ្ធ​ សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ អត្តលេខ​២៥៥​ អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​ និង​ជា​សមាជិក​ក្រុមប្រឹក្សា​អ្នក​ច្បាប់​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​ បាន​ទទួលមរណភាព​ក្នុង​ជន្មាយុ​៤៣​ឆ្នាំ​ ដោយ​រោគាពាធ​ នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ រាជធានី​ភ្នំពេញ​ កាលពី​វេលា​ម៉ោង​០៨​ព្រឹក​ នា​ថ្ងៃអាទិត្យ​ ទី​០១​ ខែធ្នូ​ ឆ្នាំ​២០១៣​ម្សិលមិញ​នេះ​ ។​

​តាម​ក្រុម​គ្រួសារ​សាច់ញាតិ​របស់​សព​បាន​ឲ្យ​ដឹង​ថា​ សព​ឯកឧត្តម​ ឈិ​ត​ សា​រិ​ទ្ធ​ បាន​និង​កំពុង​តម្កល់​ទុក​នៅ​វត្ត​ទួល​ទំពូង​ និង​ត្រូវ​ធ្វើការ​បូជា​នៅ​ថ្ងៃ​ទី​០៤​ ខែធ្នូ​ ឆ្នាំ​២០១៣​ខាង​មុខ​ ។​

​ឯកឧត្តម​ ឈិ​ត​ សា​រិ​ទ្ធ​ កើត​នៅ​ថ្ងៃ​ទី​០៦​ ខែមិថុនា​ ឆ្នាំ​១៩៧០​ នៅ​ស្រុក​បាភ្នំ​ ខេត្តព្រៃវែង​ ។​ ឯកឧត្តម​បាន​ធ្វើ​សច្ចាប្រណិធាន​ចូល​ប្រកប​វិជ្ជាជីវៈ​មេធាវី​ក្លាយជា​សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជានា​ថ្ងៃ​ទី​២៩​ខែកក្កដា​ឆ្នាំ​២០០២​មាន​អត្តលេខ​២៥៥​។​

​កាលពី​អាណត្តិ​ទី​៤​និង​នៅ​អាណត្តិ​ទី​៥​នេះ​ ឯកឧត្តម​ ឈិ​ត​ សា​រិ​ទ្ធ​ ត្រូវ​បាន​តែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៩១៣/៩០៤​ ចុះ​ថ្ងៃ​ទី​២៤​ ខែតុលា​ ឆ្នាំ​២០១៣​ ។​

​ឯកឧត្តម​ ឈិ​ត​ សា​រិ​ទ្ធ​ ក៏​ត្រូវ​បាន​តែងតាំង​ជា​សមាជិក​ក្រុមប្រឹក្សា​អ្នក​ច្បាប់​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​ផង​ដែរ​ កាលពី​អាណត្តិ​ទី​៤​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០២០៩/១៥១​ ចុះ​ថ្ងៃ​ទី​០៧​ ខែកុម្ភៈ​ ឆ្នាំ​២០០៩​។​ លើស​ពី​នេះ​ កាលពី​អាណត្តិ​ទី​៤​ ឯកឧត្តម​ឈិ​ត​ សា​រិ​ទ្ធ​ ក៏​ធ្លាប់​ត្រូវ​បាន​តែងតាំង​ជា​អគ្គលេខាធិការ​រង​នៃ​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​ ដោយ​ ​អនុក្រឹត្យ​លេខ​១១៤៦​អន​ក្រ​.​ត​ត​ចុះ​ថ្ងៃ​ទី​១៦​ខែតុលា​ឆ្នាំ​២០០៨​ ប៉ុន្តែ​មុខ​តំណែង​នេះ​ត្រូវ​បាន​បញ្ចប់​ហើយ​នៅ​អាណត្តិ​ទី​៥​៕​

Chhit-Sarith


Source from: www.dtn7.com

No comments:

Post a Comment