
ថ្មីៗនេះមានដំណឹងមួយថា Microsoft បានអនុញ្ញាតិឲ្យអ្នកប្រើ Android Devices និង i-Devices អាចធ្វើតេស្ត ដើម្បីដឹងពីសមត្ថភាពនិងលក្ខណៈសម្បត្តិរបស់ប្រព័ន្ធប្រតិបត្តិការ Windows Phone។ តើពិតមែនឬ ?
យោងតាមលោក បូវី ឈុនឡេង ប្រធានក្រុម CAUG អ្នកជំនាញខាងប្រព័ន្ធប្រតិបត្តិការ Android បានឲ្យដឹងថា ថ្មីៗនេះក្រុមហ៊ុនយក្ស Microsoft ពិតជាបានអនុញ្ញាតិឲ្យអ្នកប្រើប្រាស់ Android Devices និង i-Devices អាចធ្វើតេស្តដើម្បីដឹងពីប្រសិទ្ធភាព និងលក្ខណៈពិសេសប្រព័ន្ធដំណើរការ Windows phone ប្រាកដមែន។
លោកបញ្ជាក់ថា ការធ្វើតេស្តនេះ តាមរយៈការបើកតាមកម្មវិធីរុករក (Browser) លើអ៊ីនធឺណិត។ ជាលទ្ធផលវាអាចដំណើរការបានដោយជោគជ័យ។
តើប្រិយមិត្តបានធ្វើតេស្តរួចរាល់ហើយឬនៅ? ចុចត្រង់នេះ... ដើម្បីតេស្ត។
អត្ថបទ៖ ដារ៉ាឆានី