នាង Zhang Xin Yu ស្លៀករ៉ូបស្បៃស្តើងធ្លុះដល់សាច់រាងកាយ មើលទៅគួរឲ្យព្រឺព្រួច

ប្រទេសចិន ៖ តារាភាពយន្តសិចស៊ីនាង Zhang Xin Yu ក្រោយពីចែកផ្លូវគ្នា ជាមួយមិត្តប្រុសឈ្មោះ Ron Ng កាលពីពេលថ្មីៗនេះ នាងបានបង្ហោះរូបថតសិចស៊ី ដែលមើលទៅស្រៀវស្រើប ក្តៅសាច់ជាច្រើនសន្លឹក នៅលើប្រព័ន្ធអនឡាញនិងត្រូវបានផ្សព្វផ្សាយចែករំលែក តាមបណ្តាញសង្គម ហ្វេសប៊ុក ធ្វើឲ្យមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង សម្រាប់ទស្សនិកជន ដែលស្គាល់និងគាំទ្រនាង ។
អំឡុងពេលសេពគប់ ជាមួយមិត្តប្រុសលោក Ron Ng តារាសម្តែងនាង Zhang Xin Yu បានកែប្រែការលេងខ្លួន តាមបែបសិចស៊ីមកជា សុភាពនារីស្រគត់ស្រគំច្រើន ប៉ុន្តែពេលនេះដោយមានការ ចែកផ្លូវគ្នានាងបានវិលត្រឡប់ មករកចរិតនិងទម្លាប់ដើម របស់ខ្លួនវិញហើយ ។ នាង Zhang Xin Yu ចាប់ផ្តើមបង្ហាញខ្លួន ក្នុងសម្លៀកបំពាក់យ៉ាងសិចស៊ី នៅក្នុងព្រឹត្តិការណ៍មួយចំនួន ដូចជាការឧទ្ទេសនាមខ្សែភាពយន្តថ្មីរឿង The Lion Roars 2 និងពិធីសមោសរជាច្រើន។
ស្រីស្អាតរូបនេះ បានថតរូបសិចស៊ីជាច្រើនដូចជា រ៉ូបស្បៃស្តើងឃើញធ្លុះ ដល់សាច់រាងកាយ គួរឲ្យព្រឺ និងក្តៅសាច់ ជាពិសេសសម្រស់ដើមទ្រូងរបស់នាង រួចហើយយករូបទាំងនោះ ទៅបង្ហោះតាមប្រព័ន្ធអនឡាញ ធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើលជាថ្មី ដែលអ្នកខ្លះនិយាយថា ជាការឆ្លើយតបទៅនឹង ការបែកបាក់ស្នេហា ។ គួរបញ្ជាក់ថា នាង Zhang Xin Yu ជាតារាចម្រៀង សម្តែង តារាម៉ូដែល និងជាតារាភាពយន្តសិចស៊ីមួយរូប ក្នុងប្រទេសចិន មានដើមកំណើតក្នុងទីក្រុងប៉េកាំង ត្រូវបានគេចាត់ទុកថាជាស្ត្រីដ៏ស្រស់ស្អាត និងទាក់ទាញម្នាក់ ចំណោមស្ត្រីជាច្រើន ក្នុងពិភពលោក៕
Source from: watphnom-news.com