នាង Zhang Xin Yu ស្លៀក​​រ៉ូ​ប​​ស្បៃ​​ស្តើង​​ធ្លុះ​​ដល់​​សាច់​​រាង​កាយ មើល​ទៅ​​គួរ​​ឲ្យ​​ព្រឺ​ព្រួច​

នាង Zhang Xin Yu ស្លៀក​​រ៉ូ​ប​​ស្បៃ​​ស្តើង​​ធ្លុះ​​ដល់​​សាច់​​រាង​កាយ មើល​ទៅ​​គួរ​​ឲ្យ​​ព្រឺ​ព្រួច​

​ប្រទេស​ចិន៖តា​រា​ភាព​យន្ត​​សិច​​ស៊ី​​នាងZha​ngXinYuក្រោយ​ពី​​ចែក​ផ្លូវ​​គ្នាជា​មួយ​​មិត្ត​​ប្រុស​​ឈ្មោះ

​ប្រទេស​ចិន ៖ តា​រា​ភាព​យន្ត​​សិច​​ស៊ី​​នាង Zha​ng Xin Yu ក្រោយ​ពី​​ចែក​ផ្លូវ​​គ្នា ជា​មួយ​​មិត្ត​​ប្រុស​​ឈ្មោះ Ron Ng កាល​ពី​ពេល​​ថ្មីៗ​​នេះ នាង​​បាន​​ប​ង្ហោះ​​រូប​ថត​​សិច​​ស៊ី ដែល​​មើល​ទៅ​​ស្រៀវ​​ស្រើប ក្តៅ​​សាច់​​ជា​ច្រើន​​ស​ន្លឹក នៅ​លើ​​ប្រ​ព័ន្ធ​​អន​​ឡាញនិង​ត្រូវបាន​ផ្សព្វផ្សាយ​ចែករំលែក តាម​បណ្តាញ​សង្គម ហ្វេ​ស​ប៊ុ​ក ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍ និង​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង សម្រាប់​ទស្សនិកជន ដែល​ស្គាល់​និង​គាំទ្រ​នាង ។​

​អំឡុងពេល​សេពគប់ ជាមួយ​មិត្ត​ប្រុស​លោក Ron Ng តារា​សម្តែង​នាង Zhang Xin Yu បាន​កែប្រែ​ការលេង​ខ្លួន តាមបែប​សិច​ស៊ី​មកជា សុភាពនារី​ស្រគត់ស្រគំ​ច្រើន ប៉ុន្តែ​ពេលនេះ​ដោយមាន​ការ ចែកផ្លូវ​គ្នា​នាង​បាន​វិលត្រឡប់ មករក​ចរិត​និង​ទម្លាប់​ដើម របស់ខ្លួន​វិញ​ហើយ ។ នាង Zhang Xin Yu ចាប់ផ្តើម​បង្ហាញខ្លួន ក្នុង​សម្លៀកបំពាក់​យ៉ាង​សិច​ស៊ី នៅក្នុង​ព្រឹត្តិការណ៍​មួយចំនួន ដូច​ជាការ​ឧទ្ទេសនាម​ខ្សែភាពយន្ត​ថ្មី​រឿង The Lion Roars  2 និង​ពិធី​សមោសរ​ជាច្រើន​។​

​ស្រី​ស្អាត​រូបនេះ បាន​ថតរូប​សិច​ស៊ី​ជាច្រើន​ដូចជា រ៉ូ​ប​ស្បៃ​ស្តើង​ឃើញ​ធ្លុះ ដល់​សាច់​រាងកាយ គួរ​ឲ្យ​ព្រឺ និង​ក្តៅ​សាច់ ជាពិសេស​សម្រស់​ដើមទ្រូង​របស់​នាង រួចហើយ​យក​រូប​ទាំងនោះ ទៅ​បង្ហោះ​តាម​ប្រព័ន្ធ​អន​ឡាញ ធ្វើឱ្យ​ទស្សនិកជន​ភ្ញាក់ផ្អើល​ជាថ្មី ដែល​អ្នកខ្លះ​និយាយថា ជាការ​ឆ្លើយតប​ទៅនឹង ការបែកបាក់​ស្នេហា ។ គួរ​បញ្ជាក់ថា នាង Zhang Xin Yu ជា​តារាចម្រៀង សម្តែង តារា​ម៉ូ​ដែល និង​ជា​តារាភាពយន្ត​សិច​ស៊ី​មួយរូប ក្នុងប្រទេស​ចិន មាន​ដើមកំណើត​ក្នុង​ទីក្រុង​ប៉េកាំង ត្រូវបាន​គេ​ចាត់ទុកថា​ជា​ស្ត្រី​ដ៏​ស្រស់ស្អាត និង​ទាក់ទាញ​ម្នាក់ ចំណោម​ស្ត្រី​ជាច្រើន ក្នុង​ពិភពលោក​៕

Wat Zhang_Xin_Yu_353 Wat Zhang-xing-yu-chinese-hot-girl_17 Wat Viann6 Wat 271223 Wat 271219 Wat 271217


Source from: watphnom-news.com

No comments:

Post a Comment