ក្រុមចោរកាប់ប្តីស្លាប់ក្នុងថ្លុកឈាម និងប្រពន្ធរបួសធ្ងន់ ប្លន់យកមាសប្រាក់មួយចំនួនធំ

ខេត្តរតនគិរី ៖ ជនមិនស្គាល់មុខ បានចូលកាប់បុរសស្ត្រី ២នាក់ប្តីប្រពន្ធ ជាជនជាតិទំពូន បណ្តាលឲ្យប្តីស្លាប់ក្នុងថ្លុកឈាម ហើយប្រពន្ធបានរងរបួសធ្ងន់ ប្លន់យកមាសប្រាក់មួយចំនួន ហើយបាននាំគ្នា រត់គេចខ្លួនបាត់ស្រមោល បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៧យប់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៤ ស្ថិតនៅក្នុងភូមិត្រុម ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគីរី។
សមត្ថកិច្ចបានឲ្យដឹងថា បុរសជាប្តីមានឈ្មោះ ទីង លូ អាយុ ៥០ឆ្នាំ ត្រូវក្រុមចោរកាប់ចំក្បាល និងដងខ្លួនជាច្រើនកាំបិត បណ្តាលឲ្យស្លាប់ នៅក្នុងថ្លុកឈាម ។ ចំណែកស្ត្រីជាប្រពន្ធ ដែលត្រូវក្រុមចោរកាប់ បណ្តាលឲ្យរងរបួសធ្ងន់ មានឈ្មោះ រម៉ាម លីន អាយុ ៤០ឆ្នាំ ជាជនជាតិទំពូន។ ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ច បានចុះទៅពិនិត្យសាកសព និងស្រាវជ្រាវ ដើម្បីស្វែងរកមុខជនដៃដល់ នាំយកមកផ្តន្ទាទោស តាមផ្លូវច្បាប់៕
Source from: watphnom-news.com