ឃាត់ខ្លួនស្ត្រីរកស៊ីផ្លូវភេទ ដែលបន្លំលួចយកកាបូបលុយ ពេលភ្ញៀវតថ្លៃនាំទៅវាយសិច

រាធានីភ្នំពេញ ៖ នគរបាលប៉ុស្តិ៍ស្រះចក បានឃាត់ខ្លួន ស្ត្រីរកស៊ីផ្លូវភេទម្នាក់ បន្ទាប់ពីបានបន្លំ លួចយកកាបូបលុយ បោះអោយបក្ខពួកម្នាក់ទៀត យករត់គេចខ្លួន ខណៈដែលគាត់ទៅតថ្លៃ ដើម្បីនាំនាងទៅដេកជាមួយ កាលពីវេលាម៉ោង៣និង៤៥ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែមករា ឆ្នាំ២០១៤ នៅចំណុចផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ស្ត្រីជាជនសង្ស័យមានឈ្មោះ ដា ណែត អាយុ ២៧ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្ស៊ីកែវ ហើយចំណែកជនរងគ្រោះឈ្មោះ រ៉ុង រស្មី ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅផ្ទះជួល សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បាត់បង់លុយ ១៥ដុល្លារនិង ខ្សែកមាសទម្ងន់ ២ជី និងអត្តសញ្ញាណប័ណ្ណ មួយសន្លឹក។
នៅមុនពេលកើតហេតុ ជនរងគ្រោះរួមទាំងមិត្តភក្តិមានគ្នា ៣ នាក់ពេលចេញពីច្រៀងខារ៉ាអូខេ ក៏នាំគ្នាជិះម៉ូតូមករក សេវាបម្រើផ្លូវភេទ នៅចំណុចកើតហេតុ ខណៈដែលកំពុងតថ្លៃគ្នា ដើម្បីនាំទៅដេក ស្រាប់តែស្ត្រីឈ្មោះ ដា ណែត បានបន្លំលួចយកកាបូបលុយ ពីជនរងគ្រោះបានសម្រេច ហើយបោះទៅអោយបក្ខពួកម្នាក់ទៀត យករត់គេចខ្លួនបាត់ស្រមោល៕
Source from: watphnom-news.com