ជិះ​ម៉ូតូ​ត្រឡប់មក​ពីយ​កបាយ​ឲ្យ​កម្មករ ត្រូវ​ឡាន​បុក​អូស​ជាង ៨៥​ម៉ែត្រ រងរបួស​ធ្ងន់​

ជិះ​ម៉ូតូ​ត្រឡប់មក​ពីយ​កបាយ​ឲ្យ​កម្មករ ត្រូវ​ឡាន​បុក​អូស​ជាង ៨៥​ម៉ែត្រ រងរបួស​ធ្ងន់​

​ខេត្ត​ប៉ៃលិន៖ស្ត្រី​​វ័យ​ក្មេង​​ម្នាក់​​ជិះ​​ម៉ូ​តូ​​ត្រ​ឡប់មក​ពី​​យក​​បាយ​​ឱ្យ​​ក​ម្មករត្រូវ​បាន​​រថ​យន្ត​​កូរ៉ូ​ឡាបើក​​បុក​​ម៉ូ​តូ​​ចំ​​ពី​ក្រោយយ៉ាង​​ពេញ​ទំ​ហឹងអូស​​ជាង

​ខេត្ត​ប៉ៃលិន ៖ ស្ត្រី​​វ័យ​ក្មេង​​ម្នាក់​​ជិះ​​ម៉ូ​តូ​​ត្រ​ឡប់ មក​ពី​​យក​​បាយ​​ឱ្យ​​ក​ម្មករ ត្រូវ​បាន​​រថ​យន្ត​​កូរ៉ូ​ឡា បើក​​បុក​​ម៉ូ​តូ​​ចំ​​ពី​ក្រោយ យ៉ាង​​ពេញ​ទំ​ហឹង អូស​​ជាង ៨៥​ ម៉ែត្រ កាល​ពី​វេ​លា​​ម៉ោង ១២​​និង​​៣០ នា​ទី​​រ​សៀ​ល ថ្ងៃ​ទី​​២៧ ខែ​ម​ករា ឆ្នាំ​​២០​១៤ នៅ​តាម​​ផ្លូវ​ជាតិ​លេខ​៥៧ ក្នុងភូមិ​សួស្តី សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន បណ្តាលឱ្យ ស្ត្រី​រងគ្រោះ​រងរបួស​ធ្ងន់ ត្រូវបាន​ដឹកយក​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន  ចំ​ណែ​ក​រថយន្ត​បង្ក ត្រូវ​នគរបាល​ចាប់​ឃាត់​បាន​ភ្លាមៗ ។​

​ស្ត្រី​រងគ្រោះ​ឈ្មោះ ហាក់ កល្យាណ អាយុ ២៣​ឆ្នាំ មុខរបរ​ដាំបាយ​ឱ្យ​កម្មករ បើករថយន្ត​ដឹក​ដី​នៅ​ភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន មាន​ស្រុកកំណើត នៅ​​ភូមិ​នុំក្រៀប ឃុំ​ព្រែក​ព្រះស្តេច ស្រុក​បាត់ដំបង ខេត្តបាត់ដំបង ។ ចំណែក​អ្នកបើករថយន្ត​បង្ក ឈ្មោះ ខាយ ណាវី ភេទ​ស្រី អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ។​

​សាក្សី​បានឱ្យដឹងថា មុនដំបូង​គេ​បានឃើញ ម៉ូតូ​មួយគ្រឿង ម៉ាក​ស្មា​សរី​វ៉ូ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង 1C-1948 ធ្វើដំណើរ​ក្នុងទិសដៅ ពី​កើតមក​ទិស​ខាង​លិច លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ត កូរ៉ូឡា​មួយគ្រឿង ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 2H-6195 បើកបរ​លើ​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧ ក្នុង​ល្បឿន​លឿន មិន​ប្រយ័ត្ន​ទៅបុក​គូទ​ម៉ូតូ ស្ត្រី​រងគ្រោះ បណ្តាលឱ្យ​អូស​ជាង​៨០​ម៉ែត្រ ។ រីឯ​ស្ត្រី​រងគ្រោះ ខ្ទាត​ដួល​លើ​ទ្រូងផ្លូវ ចេញពី​ម៉ូតូ ១៥​ម៉ែត្រ រងរបួស​ធ្ងន់​៕

Wat 28019


Source from: watphnom-news.com

No comments:

Post a Comment