សមត្ថកិច្ច​ថ្នាក់ក្រោម ប្រមូលលុយបាន​រាប់លាន​រៀល ហើយ​ថ្នាក់លើ​ចាំតែចុះ​ទៅ​​បង្ក្រាប​

សមត្ថកិច្ច​ថ្នាក់ក្រោម ប្រមូលលុយបាន​រាប់លាន​រៀល ហើយ​ថ្នាក់លើ​ចាំតែចុះ​ទៅ​​បង្ក្រាប​

​ខេត្តបាត់ដំបង៖ប្រ​ជា​​នេ​សាទ​​ដែល​​កំ​ពុង​​ស​កម្មក្នុង​ការ​​ប្រ​ព្រឹត្ត​ល្មើស​​​ច្បាប់បាន​​ត្អូញ​ត្អែរ​ថាមន្ត្រី​ជល​ផល រួម​ទាំង​​ស​មត្ថ​កិច្ច​​ពាក់​ព័ន្ធ​​ដូច​ជានគរ​បាល

ខេត្តបាត់ដំបង ៖ ប្រ​ជា​​នេ​សាទ​​ដែល​​កំ​ពុង​​ស​កម្ម ក្នុង​ការ​​ប្រ​ព្រឹត្ត​ល្មើស​​​ច្បាប់ បាន​​ត្អូញ​ត្អែរ​ថា មន្ត្រី​ជល​ផល  រួម​ទាំង​​ស​មត្ថ​កិច្ច​​ពាក់​ព័ន្ធ​​ដូច​ជា នគរ​បាល អា​វុធ​ហត្ថ បរិ​ស្ថាន ស​ហ​គ​មន៍ បាន​​ចុះ​​ទៅ​ប្រ​មូល​ប្រាក់​​ពី​​ពួក​គាត់ ហើយ​​អោយ​​ថ្នាក់​​ខេត្តទៅ​រុះរើ​កំទេចចោល កាលពី​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៤ នៅ​ចំណុច​សង្កាត់​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។​

​តាម​ប្រភពពី​អ្នក​ធ្លាប់ ប្រព្រឹត្តល្មើស​នេសាទ បានអោយដឹងថា បណ​រ៉ាវ​យ៉ាងច្រើន​ស្កេ​ក​ស្កះ ដាក់​នៅក្នុង​ភូមិ អន្លង់​តា​អួរ ភូមិ​ត្វាង និង​ភូមិ​កោះ​អញ្ចាញ ឋិត​ក្រោម​ការគ្រប់គ្រង របស់លោក ម៉ៅ ប៉េង​លី នាយ​សង្កាត់​ជលផល កោះ​ជី​វាំង ហើយ​អ្នក​ប្រព្រឹត្តល្មើស ត្រូវ​បង់ប្រាក់ ១​ស្ថាប័ន​ចាប់ពី ៥០​ម៉ឺន​រៀល​រហូតដល់ ១​លាន​រៀល​ក្នុង ១​ខ្សែ ទើប​អាចដាក់​បាន​។ ក្រោយពី​ដាក់​បាន​មួយរយៈ ក៏មាន​ថ្នាក់លើ​មកពី​ខេត្ត ចុះមក​កាប់​ចាំង​រុះរើ​អស់ បណ្តាលអោយ​ប្រជាពលរដ្ឋ មានការ​ពិបាក ព្រោះ​ម្តង​យកប្រាក់ ម្តង​ចុះមក​បង្ក្រាប​។​

​លោក ម៉ៅ ប៉េង​លី នាយ​សង្កាត់​ជលផល​កោះ​ជី​វាំង បានអោយដឹង​តាម​ទូរស័ព្ទ​ថា បទល្មើស​នៅក្រោម ការគ្រប់គ្រង​របស់ខ្លួន មិនមាន​ឡើយ ដោយសារ​គាត់ បាន​ដាក់​ប្រអប់​ខ្មៅ នៅតាម​ភូមិ ដើម្បីអោយ​ប្រជាពលរដ្ឋ ជួយ​រាយការណ៍​បន្ថែម ងាយ​ចុះ​ធ្វើការ​បង្ក្រាប ហើយ​ប្រសិន​ថា សមត្ថកិច្ច​ណា​យកប្រាក់ សូម​ប្រាប់​អោយ​ច្បាស់ តើ​សមត្ថកិច្ច​មួយណា ព្រោះ​សមត្ថកិច្ច មាន​ច្រើន​ស្ថាប័ន​។​

​ពាក់ព័ន្ធ​ករណីនេះ​លោក ជួង សុភា នាយ​ខណ្ឌ​ជលផល ខេត្តបាត់ដំបង បានអោយដឹងថា រឿង​មន្ត្រីជលផល​យកប្រាក់ គាត់​មិន​បានដឹង​ទេ ហើយ​រឿង​ចុះបង្ក្រាប គឺ​ត្រូវតែ​ធ្វើការ​បង្ក្រាប តែ​ពេលខ្លះ​មន្ត្រី​ដែនដី នាំ​ពង្វៀង​គេច​កន្លែង​បទល្មើស​ក៏មាន ព្រោះ​យើង​មិនអាច​ស្គាល់ ទីតាំង​ភូមិសាស្ត្រ​ច្បាស់លាស់ ដូច​អ្នក​នៅ​មូលដ្ឋាន​ទេ​។ ពេលនេះ​លោក​ជាប់រវល់ ប្រជុំ​បូកសរុប​ការងារ​ប្រចាំឆ្នាំ នៅ​ភ្នំពេញ ហើយនឹង​ចុះ​ធ្វើការ​បង្ក្រាប បទល្មើស​ខុសច្បាប់​បន្តទៀត អោយ​ដូច​ភ្លៀងរលឹម​៕ ដោយ សុខ​ជា​

Wat 28013


Source from: watphnom-news.com

No comments:

Post a Comment