យុវតី​ជា​សិស្សសាលា​ម្នាក់​អារដៃនិងលោត​ពីលើ​ផ្ទះ​ជាន់​ទី​៣​ប៉ង​ធ្វើ​អត្តឃាត​ព្រោះតែ​សង្សារ​សុំ​បែក​

យុវតី​ជា​សិស្សសាលា​ម្នាក់​អារដៃនិងលោត​ពីលើ​ផ្ទះ​ជាន់​ទី​៣​ប៉ង​ធ្វើ​អត្តឃាត​ព្រោះតែ​សង្សារ​សុំ​បែក​

​កាលពី​វេលា​ម៉ោង​ប្រមាណ​១៦​និង​៣០​នាទី​ល្ងាច​ នា​ថ្ងៃ​ទី​២៩​ ខែមករា​ ឆ្នាំ​២០១៤​នេះ​ មាន​ហេតុការណ៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ ដោយសារ​យុវតី​ជា​សិស្សសាលា​ម្នាក់​បាន​ដាច់​ចិត្ត​លោត​ពីលើ​ផ្ទះ​ជាន់​ទី​៣​ ឋិត​នៅផ្ទះ​លេខ​៨៣E3​ ផ្លូវ​លេខ​១៦១​ សង្កាត់​អូរ​ឫស្សី​ទី​២​ ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំពេញ​ ប៉ង​ធ្វើ​អត្តឃាត​ព្រោះតែ​ឈ្លោះ​ទាស់ទែង​ជាមួយ​សង្សារ​ ហើយ​សង្សារ​សុំ​ចែកផ្លូវ​ ។​

​យុវតី​រង​គ្រោះ​ដែល​ដាច់​ចិត្ត​លោត​ពីលើ​ផ្ទះ​ជាន់​ទី​៣​ប៉ង​សម្លាប់​ខ្លួន​នេះ​ មានឈ្មោះ​ ជុង​ ចាន់​យូ​ អាយុ​១៦​ឆ្នាំ​ ជា​សិស្សសាលា​ ស្នាក់​នៅ​លំនៅ​ឋាន​កើតហេតុ​ខាងលើ​ ទទួល​រង​របួស​សន្លប់​ស្តូកស្តឹង​ ហើយ​ក៏​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាមៗ​នៅ​មន្ទីរពេទ្យ​ បន្ទាប់​ពី​នាង​បាន​អារ​ដៃ​ឆ្វេង​របស់​នាង​ និង​លោត​ពីលើ​ផ្ទះ​ជាន់​ទី​៣​រួច​មក​ ។​

​តាម​សម្តី​របស់​ស្ត្រី​ឈ្មោះ​ សា​ មួយ​ អាយុ​៥៤​ឆ្នាំ​ មុខរបរជាគ្រូបង្រៀនភាសាចិន ត្រូវជា​ម្តាយចិញ្ចឹម​យុវតី​រង​គ្រោះ​គិត​ខ្លី​ខាងលើ​ បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ កូនស្រី​របស់​គាត់​បាន​និយាយ​ប្រាប់​ទាំង​ទឹកមុខ​ស្រពាប់​ស្រពោន​ថា​ នាង​បាន​ឈ្លោះ​ទាស់ទែង​គ្នា​ជាមួយ​សង្សារ​ ។​ ពេល​នោះ​ គាត់​ជា​ម្តាយ​មិន​បាន​ចាប់អារម្មណ៍​ និង​ឃ្លាំមើល​កូនស្រី​ទេ​ ស្រាប់តែ​ដល់​ម៉ោង​កើតហេតុ​ខាងលើ​ នាង​ក៏​បាន​ដាច់​ចិត្ត​គិត​ខ្លី​លោត​ពីលើ​ផ្ទះ​ជាន់​ទី​៣​ បណ្តាល​ឲ្យ​នាង​ទទួល​រង​របួស​ធ្ងន់ធ្ងរ​សន្លប់​ស្តូកស្តឹង​តែង​ម្តង​ ហើយ​ក៏​ត្រូវ​បាន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​ដែរ​ ។​

​ក្រុម​គ្រួសារ​យុវតី​រង​គ្រោះ​បាន​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា​ ការ​លោត​ពីលើ​ផ្ទះ​ប៉ុនប៉ង​សម្លាប់​ខ្លួន​របស់​កូនស្រី​រូប​នេះ​ គឺ​មក​ពី​នាង​ឈ្លោះ​ទាស់ទែង​គ្នា​ជាមួយ​សង្សារ​ ដោយ​សង្សារ​សុំ​ចែកផ្លូវ​ ហើយ​ក៏​ធ្វើ​ឲ្យ​នាង​គិត​ខ្លី​ លែង​ពិចារណា​វែង​ឆ្ងាយ​ ។​

​ក្រោយ​ពេល​កើតហេតុ​ភ្លាមៗ​ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ធ្ងើ​កោសល្យវិច័យ​ និង​ធ្វើ​កំណត់ហេតុ​ ព្រមទាំង​បាន​បញ្ជូន​យុវតី​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​ ៕​

29-01


Source from: www.dtn7.com

No comments:

Post a Comment