ជិះ​ម៉ូតូ​អត់​ពាក់មួក​សុវត្ថិភាព​​ បុក​គ្នាស្លាប់​ម្នាក់​នៅក្នុង​ថ្លុកឈាម ម្នាក់ទៀត​រងរបួស​ធ្ងន់​

ជិះ​ម៉ូតូ​អត់​ពាក់មួក​សុវត្ថិភាព​​ បុក​គ្នាស្លាប់​ម្នាក់​នៅក្នុង​ថ្លុកឈាម ម្នាក់ទៀត​រងរបួស​ធ្ងន់​

​ខេត្តកណ្តាល៖ករណី​​គ្រោះ​ថ្នាក់ចរា​ចរ​ណ៍​គួរ​​ឲ្យ​​រន្ធត់​​មួយបាន​​កើត​ឡើង​​កាល​ពីវេ​លា​​ម៉ោង១៩​​និង​​៤៥នា​ទី​យប់​ថ្ងៃ​ទី​​២៨

​ខេត្តកណ្តាល ៖ ករណី​​គ្រោះ​ថ្នាក់ ចរា​ចរ​ណ៍​គួរ​​ឲ្យ​​រន្ធត់​​មួយ បាន​​កើត​ឡើង​​កាល​ពី វេ​លា​​ម៉ោង ១៩​​និង​​៤៥ នា​ទី​យប់​ថ្ងៃ​ទី​​២៨ ខែ​មក​រា ឆ្នាំ​​២០​១៤ រវាង​​ម៉ូ​តូ​​បុក​​ជា​មួយ​​​ម៉ូតូ លើ​​កំ​ណាត់​​ផ្លូវ​ជាតិ​​លេខ​​២១​B ស្ថិត​ក្នុង​​ភូមិ​​ក្នុង​​ព្រែក ឃុំ​​ព្រែក​​គយ ស្រុក​​ស្អាងខេត្តកណ្តាល បណ្តាល​ឲ្យ​បុរស​ម្នាក់ ស្លាប់បាត់​បង់ជីវិត យ៉ាង​អាណោចអាធ័ម និង​បុរស​ម្នាក់ទៀត រងរបួស​ធ្ងន់ ។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ស្លាប់ មានឈ្មោះ ឃិន សុធា ភេទ​ប្រុស អាយុ ៥១​ឆ្នាំ មាន​ទីលំនៅ ក្នុងភូមិ​ព្រែ​កតា​ជ្រូក ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្ត​កណ្តាល ជា​អ្នកបើកបរ​ម៉ូតូ ធុន​សេ​១០០​កូរ៉េ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ ។ ចំណែកឯ​ជនរងគ្រោះ ដែល​រងរបួស​ធ្ងន់ មានឈ្មោះ វុ​ធ ទី ភេទ​ប្រុស អាយុ ២៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក ឃុំ​ព្រែក​គយ ស្រុក​ស្អាង ជា​អ្នកបើកបរ​ម៉ូតូ ម៉ាក​ហុងដា​គុប​មូល ធុន​សេ​៩០ ពណ៌​ទឹកប៊ិច គ្មាន​ស្លាក​លេខ ។​

​នៅ​មុនពេល​កើតហេតុ សាក្សី​បានឃើញ​បុរស​ម្នាក់ ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា​គុប តាម​បណ្តោយ​ផ្លូវជាតិ លេខ​២១B ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ដោយ​ពុំមាន​ពាក់មួក ការពារ​សុវត្ថិភាព និង​បំពាក់​កញ្ចក់ មើល​ក្រោយ​នោះទេ ខណៈ​បើក​ដល់​ចំណុចកើតហេតុ បាន​ជ្រុល​ទៅបុក ជាមួយ​ម៉ូតូ​ធុន​សេ​១០០ កូរ៉េ ដែល​បើកបរ​ដោយ​បុរស​ម្នាក់ ពុំមាន​ពាក់មួក​ការពារ​សុវត្ថិភាព និង​បំពាក់​កញ្ចក់​មើល​ក្រោយ​ដូចគ្នា បណ្តាល​ឲ្យ​ម៉ូតូ​ទាំង ២​គ្រឿង ដួល​បោក​ទៅលើ​ផ្លូវជាតិ ធ្វើ​ឲ្យ​អ្នកបើកបរ​ម៉ូតូ​សេ​១០០ កូរ៉េ ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ និង​អ្នកបើកបរ​ម៉ូតូ​គុប រងរបួស​ធ្ងន់​៕

Wat 290114 Wat 290113


Source from: watphnom-news.com

No comments:

Post a Comment