ទើបមានសេរីភាពមួយខែ មិនកែមាយាទ ចាប់រំលោភក្មេងស្រីម្នាក់ទៀត បានចូលគុកវិញ
ខេត្ដកំពង់ចាម៖យុវជនម្នាក់ដែលធ្លាប់ជាប់ពន្ធនាគាររយៈពេល៣ឆ្នាំពាក់ព័ន្ធបទរំលោភសេពសន្ថវៈទើបត្រូវបានដោះលែងខេត្ដកំពង់ចាម ៖ យុវជនម្នាក់ដែល ធ្លាប់ជាប់ពន្ធនាគារ រយៈពេល ៣ឆ្នាំ ពាក់ព័ន្ធបទរំលោភសេពសន្ថវៈ ទើបត្រូវបានដោះលែង ជាងមួយខែប៉ុណ្ណោះ ឥឡូវនេះក៏ត្រូវសមត្ថកិច្ច ចាប់ខ្លួនបញ្ជូនទៅ តុលាការខេត្ដកំពង់ចាម ជាថ្មីម្តងទៀតពីបទប៉ុនប៉ង ចាប់រំលោភក្មេងស្រី អាយុ ១២ឆ្នាំ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣ កន្លងទៅនេះ ។
ជនសង្ស័យមានឈ្មោះ ម៉ុន មឿន អាយុ ១៧ឆ្នាំ រស់នៅក្នុងភូមិប្រឡោះ ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្ដកំពង់ចាម ។ កុមារីរងគ្រោះឈ្មោះ ក.ន.ត អាយុ ១២ឆ្នាំឱ្យដឹងថា កាលពីវេលាម៉ោង ១២ថ្ងៃត្រង់ទី៣០ ខែធ្នូ ឆ្នាំ២០១៣ នាងបានយកគោទៅមើល នៅខាងក្រោយភូមិ បន្ទាប់មកនាងក៏បានជួប នឹងកុមារីម្នាក់ទៀត ដែលនៅក្នុងភូមិជាមួយគ្នា ក៏ស្រាប់តែឃើញ ជនសង្ស័យបានដើរមក ដោយមានកាន់ដូងខ្ចីមកជាមួយផង ហើយបានហៅនាងហូប តែនាងមិនហូបទេ ។
ពេលនោះឈ្មោះ មឿន ក៏បានចាប់នាងផ្ដួល ទៅលើដីក្បែពំនូកចំបើង រួចចាប់សំរាតខោនាងចេញហើយឡើងជិះពីលើ ធ្វើសកម្មភាពរំលោពសេពសន្ថវៈ ដោយកំរោលតែម្ដង ។ ភ្លាមៗនោះក្មេងស្រីម្នាក់ទៀត ដែលទៅមើលគោជាមួយនាង ឃើញក៏បានរត់ទៅក្នុងភូមិ ហៅគេឯងឱ្យមកជួយ ហើយបន្តិចក្រោយមក ម្ដាយនាងនិងបងស្រី ក៏បានទៅដល់កន្លែងកើតហេតុ ហើយជនសង្ស័យ ក៏បានក្រោករត់បាត់ស្រមោល ទើបនាំគ្នាទៅប្តឹង នៅផ្ទះប្រធានភូមិ។
ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប៉ង ចាប់រំលោភសេពសន្ថវៈ លើកុមារីរងគ្រោះមែន ប៉ុន្ដែមិនបានស៊ីជម្រៅទេ ។ ឈ្មោះ ម៉ុន មឿននេះ ជាអតីតទណ្ឌិតធ្លាប់ជាប់ឃុំ នៅក្នុងពន្ធនាគារកាលពីឆ្នាំ២០១០ ពីបទរំលោភកុមារីអាយុ ៩ឆ្នាំ ទើបតែត្រូវបានដោះលែង ចេញពីពន្ធនាគារជាង ១ខែប៉ុណ្ណោះ ប៉ុន្ដែមិនព្រមកែខ្លួន បានទៅចាប់រំលោភ កុមារីម្នាក់ទៀត ក៏ត្រូវចាប់បញ្ជូន ចូលពន្ធនាគារវិញ៕
Source from: watphnom-news.com