តូចចិត្តរឿងសង្សារសុំចែកផ្លូវ លេបថ្នាំនិងចង.ក សម្លាប់ខ្លួន បញ្ចប់ទុក្ខសោកដ៏ធំធេង

រាជធានីភ្នំពេញ ៖ យុវជនម្នាក់សង្ស័យតូចចិត្ត រឿងសង្សារសុំចែកផ្លូវ លែងចង់រស់ បានប៉ុនប៉ងធ្វើអត្តឃាត ចំនួន ២ ដង គឺម្តងលេបថ្នាំសម្លាប់ខ្លួន ប៉ុន្តែមិនបានសម្រេច ដោយសារក្រុមគ្រួសារ បញ្ជូនទៅសង្គ្រោះទាន់ពេល តែលើកចុងក្រោយបានទៅចង.កសម្លាប់ខ្លួន នៅនឹងដើមអាកាស្យា បានសម្រេចដូចបំណង ធ្វើឱ្យក្រុមគ្រួសារ មានការភ្ញាក់ផ្អើល កាលពីរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៤ ស្ថិតក្នុងភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
យុវជនរងគ្រោះឈ្មោះ អាន សីហា អាយុ ២១ឆ្នាំ ជាកម្មករសំណង់ រស់នៅភូមិកើតហេតុខាងលើ ហើយមូលហេតុដែល ឈ្មោះ អាន សីហា គិតខ្លីសម្រេចធ្វើអត្តឃាត បញ្ចប់ជីវិតបែបនេះ គ្មានប្រភពណាអះអាងច្បាស់លាស់ទេ ដោយគ្រាន់តែក្រុមគ្រួសារបង្ហើបឱ្យដឹងថា យុវជនរងគ្រោះតែងតែ ពោលប្រាប់ក្រុមគ្រួសារថា ពិបាកចិត្ត ខណៈពេលសង្សារបែកចិត្ត មិនចង់រស់ក្នុងភាពសោកសៅ ដោយគ្មាននាងនោះទេ៕
Source from: watphnom-news.com
No comments:
Post a Comment