ករណីប្លន់ដ៏សាហាវ ក្រុមចោរហ៊ានតាមបាញ់សម្លាប់ ដល់មុខផ្ទះយកម៉ូតូទំនើបមួយគ្រឿង

រាជធានីភ្នំពេញ ៖ ក្រុមជនសង្ស័យមានគ្នា ២ នាក់ បានបាញ់ប្រហារយុវជនម្នាក់ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងមុខផ្ទះរបស់ខ្លួន ខណៈដែលជនរងគ្រោះ កំពុងឈប់ម៉ូតូគោះទ្វារបំរុងចូលផ្ទះ រួចជនសង្ស័យបានប្លន់ យកម៉ូតូជិះគេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង ៥និង៤៥ នាទីព្រឹក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៣ នៅចំណុចខាងក្រោយ មន្ទីរពេទ្យឡាំ ប៊ុនថន ក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះមានឈ្មោះ សេង ប៊ុនថា អាយុ ២៣ឆ្នាំ រស់នៅភូមិ-សង្កាត់ កើតហេតុខាងលើ ជិះម៉ូតូធំ ម៉ាក Duke ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CC-7119 ។ ចំណែកក្រុមជនសង្ស័យ ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ ក្រោយពេលបាញ់ប្លន់ យកម៉ូតូរួចហើយ ជនសង្ស័យទាំង២នាក់ បានជិះគេចខ្លួនបាត់ ។ អ្នកជិតខាងបានឲ្យដឹងថា ករណីប្លន់ប្រដាប់អាវុធនេះពិតជាសាហាវមែន ដោយជនសង្ស័យ ហ៊ានបាញ់ប្លន់ នៅមុខផ្ទះតែម្តង។
ឳពុកជនរងគ្រោះ បានឲ្យដឹងថា កូនរបស់គាត់ បានជិះម៉ូតូមកពីភ្នំពេញ តាំងពីព្រលឹមស្រាងៗ ដោយជិះម៉ូតូម្នាក់ឯង ។ ពេលធ្វើដំណើរតាមផ្លូវ សង្ស័យមានក្រុមចោរ តាមពីក្រោយក៏មិនដឹង បានជាកូនរបស់គាត់ ព្រោះបន្ទាប់ពីកូនគាត់គោះទ្វារហើយនោះ គាត់ក៏ដើរទៅបើកទ្វារ ស្រាប់តែឃើញ ជនសង្ស័យបានដកកាំភ្លើងកា៤៥ មួយដើម បាញ់សំដៅកូន របស់គាត់ចំនួន ២គ្រាប់ ចំគល់ដោះបណ្តាលឲ្យដេកស្លាប់ ភ្លាមៗនៅមុខផ្ទះ៕
Source from: watphnom-news.com
No comments:
Post a Comment