គណបក្សកាន់អំណាចចោទប្រកាន់គណបក្សប្រឆាំងថា ញុះញង់ឲ្យប្រើអំពើហិង្សានិងបង្កចលាចលសង្គម

ឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៤នេះ ដែលប្រកាសផ្អាកគម្រោងជួបចរចាជាមួយគណបក្សប្រជាជនកម្ពុជា ដែលគ្រោងធ្វើនៅថ្ងៃស្អែកទី០៣ ខែមករា ឆ្នាំ២០១៤នោះ គណបក្សប្រជាជនកម្ពុជាក៏បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួនភ្លាមៗដែរ ដោយបានសម្តែងនូវការសោកស្តាយចំពោះសេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិ ដោយសំអាងលេសអំពីការប៉ះទង្គិច តែធាតុពិតជាសកម្មភាពដែលកើតចេញពីការអុជអាល ញុះញង់ ឲ្យមានអំពើហិង្សារបស់គណបក្សសង្គ្រោះជាតិ ។
លើសពីនេះ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន គណបក្សប្រជាជនកម្ពុជា ក៏បានចោទប្រកាន់ទៅលើគណបក្សសង្គ្រោះជាតិថា ធ្វើសកម្មភាពញុះញង់ប្រើអំពើហិង្សា បង្កចលាចលសង្គម និងសេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិសបញ្ជាក់ឲ្យឃើញអំពីការខ្វះសុច្ឆន្ទៈពិតប្រាដករបស់គណបក្សសង្គ្រោះជាតិក្នុងការស្វែងរកដំណោះស្រាយតាមរយៈការចរចា ៕
Source from: www.dtn7.com