ស្វែងយល់អំពីសមាសភាពថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍

សមាសភាពថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៥នៃរដ្ឋសភា មានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ត្រូវបានកែសម្រួល និងតែងតាំងដោយព្រះរាជក្រឹត្យលេខនស/រកត/០៩១៣/៩៤២ ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៣ និងព្រះរាជក្រឹត្យលេខនស/រកត/១១១៣/១២៦៨ ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៣ មានដូចតទៅ ៖
១-ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្ត្រី ទទួលបន្ទុកជាប្រធាន
២-ឯកឧត្តម ម៉ម ប៊ុនហេង ជាអនុប្រធានទី១បន្ថែមលើមុខងារបច្ចុប្បន្ន ជារដ្ឋមន្ត្រីក្រសួងសុខាភិបាល
៣-ឯកឧត្តម លី ប៉ូ ជាអនុប្រធានប្រចាំការ មានឋានៈស្មើរដ្ឋមន្ត្រី
៤-ឯកឧត្តម ស៊ឹម គឹមសែន ជាអនុប្រធាន មានឋានៈស្មើរដ្ឋលេខាធិការ
៥-ឯកឧត្តម អ៊ឹង វុទ្ធី ជាអនុប្រធាន មានឋានៈស្មើរដ្ឋលេខាធិការ
៦-ឯកឧត្តម កៅ ទ្រី ជាអនុប្រធាន មានឋានៈស្មើរដ្ឋលេខាធិការ
៧-ឯកឧត្តម ទា ផល្លា ជាអនុប្រធាន មានឋានៈស្មើរដ្ឋលេខាធិការ
៨-ឯកឧត្តម គង់ រដ្ឋា ជាអនុប្រធាន មានឋានៈស្មើរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
៩-ឯកឧត្តម ឡឹម ពេជ្ញពិសី ជាទីប្រឹក្សា មានឋានៈស្មើរដ្ឋលេខាធិការ
១០-លោកជំទាវ ស៊ឹម ខេងខាំ ជាអនុប្រធាន មានឋានៈស្មើអនុរដ្ឋលេខាធិការ
១១-ឯកឧត្តម ជា សំអាន ជាអនុប្រធាន មានឋានៈស្មើអនុរដ្ឋលេខាធិការ
១២-ឯកឧត្តម តែង គន្ធី ជាអគ្គលេខាធិការ មានឋានៈស្មើអនុរដ្ឋលេខាធិការ
១៣-ឯកឧត្តម ហោ ប៊ុនឡេង ជាអគ្គលេខាធិការរង មានឋានៈស្មើអគ្គនាយក
១៤-វេជ្ជបណ្ឌិត អ៊ុក វឌ្ឍនា ជាទីប្រឹក្សា មានឋានៈស្មើអគ្គនាយក ។
អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ត្រូវបំពេញភារកិច្ចក្រោមបញ្ញត្តិនៃច្បាប់ស្តីពីការបង្ការ និងប្រយុទ្ធទប់ស្កាត់ការរីករាលដាលមេរោគអេដស៍/ជំងឺអេដស៍ ដែលប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខនស/រកម/០៧០២/០១៥ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០០២ ៕
Source from: www.dtn7.com