លោក ប៉ុល សៀង ​ព​ង្រា​យ​​​ប៉ូ​លី​ស​​​​សេដ្ឋ​​កិច្ច ឲ្យ​​ចុះ​​ប្រ​មូល​​លុយ​​ពី​​អ្នក​រក​ស៊ី ដឹក​ទំ​និញ​​​តាម​​ផែ​ស្ងួត និង​​ផ្លូវ​ជាតិ​​លេខ​​១-​៣ យ៉ាង​ប្រ​សេច​ប្រ​សាច

លោក ប៉ុល សៀង ​ព​ង្រា​យ​​​ប៉ូ​លី​ស​​​​សេដ្ឋ​​កិច្ច ឲ្យ​​ចុះ​​ប្រ​មូល​​លុយ​​ពី​​អ្នក​រក​ស៊ី ដឹក​ទំ​និញ​​​តាម​​ផែ​ស្ងួត និង​​ផ្លូវ​ជាតិ​​លេខ​​១-​៣ យ៉ាង​ប្រ​សេច​ប្រ​សាច

​រាជធានី​ភ្នំពេញ៖នៅ​ក្នុង​​នា​យក​ដ្ឋានប្រ​ឆាំង​​បទ​ល្មើស​​សេដ្ឋ​កិច្ចក្រ​សួង​ម​ហា​ផ្ទៃគេ​​ស​ង្កេត​ឃើញ​​មន្ត្រី​​​ជា​ច្រើន​​មាន​បាន​​ខ្លាំង​ណាស់មិន​​សម​​មាត្រ​​ទៅ​នឹង

​រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​​នា​យក​ដ្ឋាន ប្រ​ឆាំង​​បទ​ល្មើស​​សេដ្ឋ​កិច្ច ក្រ​សួង​ម​ហា​ផ្ទៃ គេ​​ស​ង្កេត​ឃើញ​​មន្ត្រី​​​ជា​ច្រើន​ ​មាន​បាន​​ខ្លាំង​ណាស់ មិន​​សម​​មាត្រ​​ទៅ​នឹង ប្រាក់​ខែ​ក្នុង​​ក្រប​ខណ្ឌ​​រដ្ឋ​​នោះ​ទេ ហើយ​​អ្នក​​ដែល​​លេច​មុខ​​លេច​មាត់​​ជាង​គេ គឺ​​លោកប៉ុល សៀង មាន​តួនាទី​ជា​អនុប្រធាននាយកដ្ឋាន ទទួលបន្ទុក​ផ្នែក​ចាត់តាំង ហើយ​មួយរយៈ​កន្លងមកនេះ គេ​សង្កេតឃើញ​មន្ត្រី នគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ដែល​ចុះ​ឈរជើង​តាមផ្លូវ​ជាតិ​លេខ​១ លេខ​២ និង​លេខ​៣ ប្រើ​អំណាច​គាប​ជំរិត​ក្រុម​ឈ្មួញ ឲ្យ​បង់លុយ​តាមតែ​អំពើ​ចិត្ត ក្នុងន័យ​ប្រមូល ផលប្រយោជន៍​ទាំងនោះ យកមក​បង់​ជូន​លោក ប៉ុល សៀង ដើម្បី​ទទួលបាន លិខិត​បញ្ជា​បេសកកម្ម ដែលមាន​អាណត្តិ​រយៈពេល ៣​ខែ​។​

​មន្ត្រី​តូចតាច​មួយចំនួន ដែល​មិនចេះ​រកលុយ ឬ​មិនសូវ​ពូកែ​កាប់​ដាវ មិនដែល​មានឱកាស ចុះ​ប៉ុស្តិ៍​នោះទេ ព្រោះ​ប៉ុស្តិ៍​មួយៗ​សុទ្ធតែ ជាប់​កាតព្វកិច្ច​បង់លុយ ទៅតាម​ចំនួន​ដែល​លោក ប៉ុល សៀង បានកំណត់ និង​មានការ​ដេញថ្លៃ មិន​ខុសពី​ការដេញថ្លៃ ភាស៊ី​តាម​ផ្សារ តាម​បេនឡាន ប៉ុន្មាន​នោះទេ​។ នគរបាល​សេដ្ឋកិច្ច​មួយចំនួន ហ៊ាន​ដេញថ្លៃ​ខ្ពស់ ក្នុងការ​បង់លុយ ថ្លៃ​ទិញ​ប៉ុស្តិ៍ ដើម្បី​មានឱកាស អាចឈរជើង​ចាំ​ប្រមូល​លុយ ពី​ក្រុម​ឈ្មួញ​រកស៊ី ដឹកជញ្ជូន​ទំនិញ និង​ការដឹកជញ្ជូន​ឈើ​ខុស​ច្បាប់ យ៉ាង​ប្រសេចប្រសាច​តាម​ដងផ្លូវ តាមរយៈ​ការយក​លិខិត បេសកកម្ម​របស់​អគ្គ​ស្នងការ នគរបាលជាតិ ទៅ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ ដោយ​ដាក់​ប៉ុស្តិ៍​ជជុះ ត្រៀម​​រថយន្ត​សម្រាប់​ប្រដេញ ផ្ទុយ​ពី​គោលការណ៍ របស់​អគ្គស្នងការ​ន​គ​របាល​ជាតិ​។​

​ក្នុង​កិច្ចប្រជុំ​របស់ គណៈបញ្ជាការ​ឯកភាព​ខេត្ត មួយចំនួន ក៏​ធ្លាប់​បានលើកឡើង ពី​ភាព​អសកម្ម និង​ទម្លាប់​ដ៏​អាក្រក់ របស់​មន្ត្រីនគរបាល​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដែល​យក​លិខិត បញ្ជា​បេសកកម្ម របស់​អគ្គស្នងការ​ន​គ​របាល​ជាតិ ទៅ​ប្រមូល​លុយ​កោសរូស​បង្ខំ​ឲ្យ ក្រុម​ឈ្មួញ​បង់លុយ​តាមតែ​ទំនើងចិត្ត ជា​ថ្នូរ​នៃ​ការមិន​ប៉ះពាល់ ឬ​រំខាន​សកម្មភាព​ដឹកជញ្ជូន​ទំនិញ​។ ក្រុមហ៊ុន ដឹកជញ្ជូន​ទំនិញ​ក៏ដូចជា អ្នករកស៊ី​ស្របច្បាប់​និង​ខុសច្បាប់ សុទ្ធតែ​ជាប់​កាតព្វកិច្ច បង់លុយ​ឲ្យ​មន្ត្រីនគរបាល​សេដ្ឋ​កិច្ច តាមរបៀប​ពុករលួយ​មិនដែល មាន​វិក្កយបត្រ​នោះទេ ហើយ​ក្នុងតួនាទី ជា​អ្នក​ចាត់តាំង​កងកម្លាំង​ឲ្យ​ចុះ​ប៉ុស្តិ៍ លោក ប៉ុល សៀង ហ៊ាន​និយាយ​ត្រង់ៗ អំពី​តម្លៃ​ដែល​ត្រូវ​បង់​ក្នុង​មួយខែ ឬមួយ​អាណត្តិ នៃ​លិខិត​បេសកកម្ម ។​

​បើ​មន្ត្រី​ណា​ហ៊ាន​ទទួល ត្រូវតែ​ធានា​ក្នុងការ​បង់លុយ ឲ្យ​បាន​គ្រប់​ចំនួន​និង​ទៀងទាត់ ដោយ​លោក ប៉ុល សៀង មិន​ខ្វល់​ថា មន្ត្រី​ដែល​ចុះ​ប៉ុស្តិ៍​ទាំងនោះ រកលុយ​មិនបាន ឬ​មាន​បញ្ហា​ផ្សេងៗ​នោះទេ ប្រសិនបើ​មាន​ទម្លាប់​មិនល្អ ក្នុង​ការឡើង​លុយ មិន​គ្រប់​ចំនួន ឬ​មិនទាន់​ពេលវេលា ថ្ងៃក្រោយ​មិន​សង្ឃឹមថា អាចមាន​ឱកាស បាន​ចុះ​ប៉ុស្តិ៍​ល្អ​នោះទេ​។ មន្ត្រី​មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា លោក ប៉ុល សៀង ក្នុងតួនាទី​ជា នាយការិយាល័យ រដ្ឋបាល​សរុប នៃ​នាយកដ្ឋាន ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បាន​យកឈ្មោះ​ថ្នាក់លើ ទៅប្រើ​ប្រាស់​ក្នុងការ ប្រមូល​ផលប្រយោជន៍​ផ្ទាល់ខ្លួន​និង​បាន​បញ្ជូន​កម្លាំង​ជំនិតៗ ឲ្យ​ចុះ​ប្រចាំការ​តាមផ្លូវ​ជាតិ​លេខ​១ លេខ​២ និង​លេខ​៣ ទី​ដែលមាន​ការដឹកជញ្ជូន​ទំនិញ បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់ គ្រប់​ប្រភេទ​មកពី​ស្រុក​យួន ចូល​រាជធានី​ភ្នំពេញ​។

​មន្ត្រីនគរបាល​សេដ្ឋកិច្ច ដែល​ចុះ​ប្រចាំការ តាមផ្លូវ​ជាតិ​លេខ​១ លេខ​២ និង​លេខ​៣ ក៏​ធ្លាប់បាន​រអ៊ូរទាំ​ពី​ការ ដាក់​កំហិត​ឲ្យ​បង់លុយ​ក្នុង​កម្រិត​ខ្ពស់ ពី​សំណាក់​លោក ប៉ុល សៀង ហើយ​នៅតាម​ផែស្ងួត​មួយចំនួន បាន​ក្លាយជា​មូលដ្ឋាន ដែល​លោក ប៉ុល សៀង ចាត់តាំង​មន្ត្រី​របស់ខ្លួន ឲ្យ​ចុះ​ប្រមូល​លុយ ពី​ការដឹកជញ្ជូន​ទំនិញ យ៉ាង​​ប្រសេចប្រសាច មិន​ខ្វល់​ពី​ការ​រឹតបន្តឹង របស់​ថ្នាក់លើ​នោះទេ​។ អាច​បញ្ជាក់បាន​ថា ភាពមិន​គប្បី​ឬ​ទម្លាប់​អាក្រក់ របស់​នគរបាល​សេដ្ឋកិច្ច ដែល​ចុះ​តាម​ប៉ុស្តិ៍ ផ្តើមឡើង​ដោយ​អំពើ​កោសរូស តម្រូវ​ឲ្យ​បង់លុយ​សម្រាប់ លិខិត​បេសកកម្ម ពី​សំណាក់​លោក ប៉ុល សៀង តែម្តង ហើយ​គេ​មិន​ច្បាស់​ថា តើ​លោក ប៉ុល សៀង បាន​តម្រូវ​ឲ្យ​កងកម្លាំង នគរបាល​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ​បង់លុយ​ប្រចាំខែ ដើម្បី​ទទួលបាន លិខិត​បញ្ជា​បេសកកម្ម ចុះ​តាម​ប៉ុស្តិ៍​ក្នុង​ចំនួន​ប៉ុន្មាន​នោះទេ​។​

​ចំពោះ​ប្រាក់​ដែល​ប្រមូលបាន មិនដឹង​ជា​លោក ប៉ុល សៀង បង់​ជូន​ថ្នាក់លើ​ប៉ុន្មាន និង​ទុក​សម្រាប់​អភិវឌ្ឍន៍ ជីវភាព​គ្រួសារ​ខ្លួនឯង​ប៉ុន្មាន​នោះទេ ព្រោះ​លិខិត​បេស​កកម្ម​នោះ មាន​អាណត្តិ​តែ ៣​ខែ​ប៉ុណ្ណោះ ត្រូវ​ឡើងមក​សុំ​លិខិត​ថ្មី និង​ត្រូវ​ចំណាយលុយ​ម្តងទៀត ដែល​ពេលខ្លះ ការដេញថ្លៃ​ប៉ុស្តិ៍ ចុះទៅ​ប្រមូល​លុយ ពី​ការដឹក​ជញ្ជូន​ទំនិញគេចពន្ធ ឬ​ទំនិញ​ខុសច្បាប់​មិនទាន់បាន​រួច​ថ្លៃ​ទិញ​ប៉ុស្តិ៍​ផង ស្រាប់តែ​ដល់​អាណត្តិ ត្រូវ​ទិញ​ប៉ុស្តិ៍​សាជាថ្មី​ម្តងទៀត​។ សម្រាប់​នរគ​បាល​សេដ្ឋកិច្ច​មួយ​ចំនួន ដែលជា​ជើង​កាប់​ដាវ គាប​ជំរិត​ក្រុម​ឈ្មួញ ឲ្យ​បង់លុយ​តាមតែ​អំពើ​ចិត្ត  មិនមាន​បញ្ហា​អ្វី​ចោទ​នោះទេ សម្រាប់​ការចំណាយ​លុយ​ទិញ​ប៉ុស្តិ៍​ល្អៗ ក្នុងតម្លៃ​ខ្ទង់​ម៉ឺន​ដុល្លារ ក្នុង​មួយខែៗ ប៉ុន្តែ​សម្រាប់​មន្ត្រី​មួយចំនួនទៀត បើ​ចុះ​ប៉ុស្តិ៍​ចុះ​រដូវភ្លៀង ឬ​អំឡុងពេល​មានការ​រឹតបន្តឹង​ច្បាស់​ជា​ចូល​ដើម​មិនខានឡើយ​។​

​គេ​ចង់ឃើញ អគ្គស្នងការ​នគរបាល​ជាតិ ពិនិត្យមើល​ភាព​អសកម្ម របស់លោក ប៉ុល សៀង ដែល​ប្រើ​អំណាច​តួនាទី​ខាង​ផ្នែក​ចាត់តាំង ទៅ​កោសរូស​ឲ្យ​មន្ត្រីនគរ​បាល​​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បង់លុយ​តាមតែ​អំពើ​ចិត្ត ដើម្បី​ទទួលបាន​លិខិត បញ្ជា​បេសកកម្ម​ក្នុង​រយៈពេល ៣​ខែម្តង ហើយ​មកដល់ពេលនេះ​លោក ប៉ុល សៀង ក៏បាន​ក្តោប​ក្តាប់​ដោយផ្ទាល់ ចំពោះ​កម្លាំង​នគរបាល​សេដ្ឋកិច្ច ដែល​ចុះ​ដាក់​ប៉ុស្តិ៍​ជជុះ តាមផ្លូវ​ជាតិ​លេខ​១ លេខ​២ និង​លេខ​៣ ជាពិសេស​កងកម្លាំង ដែល​បញ្ជូន​ទៅតាម​ផែស្ងួត កំពុង​ប្រព្រឹត្ត​អំពើ ពុករលួយ​ជា​លក្ខណៈ​ប្រព័ន្ធ មិន​ក្រែង​ញញើត​វិធានការ​រឹតបន្តឹង​របស់​អង្គភាព ប្រឆាំង​អំពើពុករលួយ​នោះទេ​។ មន្ត្រី​មួយ​ចំនួន​បាន​ចំអក​ថា ដើម្បី​លុបបំបាត់​ការបង្កើត​ប៉ុស្តិ៍​ជជុះ​ខុសច្បាប់ ក្នុងការ​ស្ទាក់ចាប់​ឡាន ដឹកទំនិញ​ឬ​ឡាន​ដឹកឈើ ឲ្យ​ចូល​បង់លុយ គឺអាច​ធ្វើបាន តាមរយៈ​កំណែទម្រង់ បញ្ឈប់​មិន​ឲ្យ​លោក  ប៉ុល សៀង កោសរូស​ទារលុយ ពី​ពួកគាត់ ដើម្បី​ទទួលបាន​លិខិត បញ្ជា​បេសកកម្ម​ចុះ​តាម​ប៉ុស្តិ៍​៕

Wat Nhet Saveun


Source from: watphnom-news.com

No comments:

Post a Comment