ចង់ចំណេញដាច់ចំណង ទិញថ្នាំញៀនយកទៅចែកចាយក្នុងភូមិ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្ដកំពង់ចាម ៖ បុរសម្នាក់ត្រូវបាន កម្លាំងនគរបាល ការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្ដកំពង់ចាម ចាប់ឃាត់ខ្លួនពាក់ព័ន្ធ នឹងករណីជួញដូរគ្រឿងញៀន កាលពីវេលាម៉ោង ៣និង៤៨ នាទីរសៀលថ្ងៃទី ៣១ខែធ្នូ ឆ្នាំ២០១៣ នៅចំណុចចម្ការកៅស៊ូ ស្ថិតក្នុងភូមិ ស្លាបក្ដោង ឃុំជប់ ស្រុកត្បូងឃ្មុំ ។
ជនសង្ស័យមានឈ្មោះ ស សំណាង ហៅ ស យាដា អាយុ ៣២ឆ្នាំ មានទីលំនៅភូមិ៨១១ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្ដកំពង់ចាម ហើយក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបានដកហូត ថ្នាំញៀនប្រភេទក្រាមពណ៌ស ចំនួន ៣កញ្ចប់ ទម្ងន់ ១,២ក្រាម និងម៉ូតូមួយគ្រឿង ម៉ាកហុងដា ។ ជនសង្ស័យឈ្មោះ ស សំណាង ហៅស យាដា បាន និយាយថា ថ្នាំញៀនដែលគាត់ លាក់ទុកក្នុងខ្លួននេះ បានទិញពីអ្នកដទៃយកទៅជួញដូរនៅក្នុងភូមិ តែពេលជិះម៉ូតូមកដល់ ចំណុចចម្ការកៅស៊ូ ក៏ត្រូវសមត្ថកិច្ច ឃាត់ខ្លួនតែម្ដង៕
Source from: watphnom-news.com